រាម កុសល ៖ តម្លៃ​ខ្លួន​អ្នក​ប្រដាល់​សម័យមុន និង​សម័យនេះ​ខុស​គ្នា​ដូច​មេឃ​និង​ដី


រាជធានី​ភ្នំពេញ ៖ «​តម្លៃ​ខ្លួន​អ្នក​ប្រដាល់សម័យ​មុន និង​សម័យនេះ​ខុស​គ្នា​ដូច​មេឃ​និង​ដី»​នេះ​ជា​ការ​លើក​ឡើង​របស់​លោក រាម កុសល​អតីត​អ្នក​ប្រដាល់​ជើង​ចាស់​ដែល​ធ្លាប់​មាន​​ឈ្មោះ​បោះ​សំឡេង​នៅ​លើ​សង្វៀន​ប្រដាល់​តាំងពី​២០ឆ្នាំ​មុន​។

លោក រាម កុសល ដែល​បច្ចុប្បន្ន​បម្រើ​ការងារ​ជា​មន្ត្រី​អាជ្ញាកណ្ដាល​និង​ចៅក្រម​ប្រចាំ​សង្វៀន​ស្ថានីយទូរទស្សន៍​ស៊ីធី​អិន បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​កីឡាករ​ប្រដាល់​សម័យនេះ ពេលឡើង​សង្វៀន​ម្ដង​ៗ​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងដាច់​ឆ្ងាយ​បើ​ធៀប​នឹង​សម័យ​លោក​នៅ​ជា​កីឡាករ អ្នក​ឈ្នះ​បាន​១០​ម៉ឺន​រៀល រីឯ​អ្នក​ចាញ់​បាន​តែ​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ និង​បាន​ប្រកួត​តែ​ជាមួយ​កីឡាករ​ក្នុងស្រុក​គ្នា​ឯង​ប៉ុណ្ណោះ​មិន​បាន​ប្រកួត​ជា​មួយ​កីឡាករ​បរទេស​ដូច​សព្វ​ថ្ងៃនេះ​ទេ ។

ហេតុ​ដូច្នេះ​ហើយ​ទើប​លោក​គិត ថា​អ្នក​ប្រដាល់​សម័យនេះ​ពិតជា​មានសំណាង​ខ្លាំង​ណាស់​បើ​វាយ​បាន​ល្អ​ហើយ​ល្បី​មិន​ខ្វះ​សង្វៀនឡើង​ប្រដាល់​នោះ​ទេ​ហើយ​ក្នុង​១​ខែ​ៗ​ពួក​គេ​អាច​រកបាន​រាប់​ពាន់​ដុល្លារ​ឯណោះ ដូច​ជា​កីឡាករ រឿង សោ​ភ័​ណ្ឌ មឿ​ន សុខ​ហ៊ុច ឡៅ ច​ន្ទ្រា ឡៅ ចិ​ត្រា និង​ឃុន ឌី​ម៉ា ជាដើម​។

ជាមួយ​គ្នា​នេះ លោក រាម កុសល បាន​រំលឹកពី​អតីត​កាលដែល​លោក​បាន​ចូល​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​ថា ពូជពង្សវង្សត្រកូល​លោកមិនមែន​ជា​អ្នក​ប្រដាល់​ទេ ហើយ​ក្នុង​ចំណោម​បងប្អូន​ប្រុស​ស្រី​លោក​៧​នាក់ មាន​តែ​រូប​លោក​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​អ្នក​ប្រដាល់ ។ លោក​បញ្ចប់​ការ​សិក្សា​នៅ​ត្រឹម​ថ្នាក់​ទី​១២​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​មក​ចាប់​អាជីព​ជា​អ្នក​ប្រដាល់​ដោយសារតែ​មានចិត្ត​ស្រឡាញ់​តាំងពី​តូច​ផង​គួប​ផ្សំ​នឹង​ជីវភាព​គ្រួសារ​ជួប​ការ​លំបាក​ខ្លាំង​ផង​ទើប​ជំរុញ​ឱ្យ​លោក​ហក់​ចូល​សង្វៀន​ប្រដាល់​ដើម្បី​រក​ប្រាក់ជួយ​គ្រួសារ តាម​រយៈ​ការ​សុំ​គេ​ចូល​ហ្វឹកហាត់ប្រដាល់​តាំងពី​នៅ​រៀន​ថ្នាក់​វិទ្យាល័យ​ម្ល៉េះ​។

ដោយសារ​តែ​មាន​ទេព​កោសល្យ​ក្នុង​ខ្លួន​ស្រាប់បូក​រួម​ទាំង​ការ​ខិតខំ​ប្រឹងប្រែង​ហាត់​ផង​នោះ​មិនយូរ​ប៉ុន្មាន​លោក​ត្រូវ​បាន​គ្រូបង្វឹក​ផ្ដល់​ឱកាស​ឱ្យ​ឡើង​សង្វៀន​ប្រកួត​តែ​ម្ដង ។​កាល​ណោះ​ទោះបី​តម្លៃ​ខ្លួន​មិន​បាន​ខ្ពស់​មែន​តែ​ពេល​បានឡើង​ប្រកួត​ម្ដង​ៗ​លោក​ពិតជា​សប្បាយចិត្ត បើ​បាន​ប្រាក់​ច្រើន​ដូច​ពេល​នេះ​មិនដឹង​ជា​លោកសប្បាយចិត្ត​ខ្លាំង​ប៉ុនណា​ទេ ។ លោក​បញ្ជាក់​ថា លោក​បាន​ចាប់​អាជីព​ប្រដាល់​ស៊ប់​តាំងពី​ឆ្នាំ​២០០៥ និង​បាន​លាឈប់​មក​ធ្វើ​ជា​មន្ត្រី​អា​ជា្ញកណ្ដាល​និង​ចៅក្រម​ប្រចាំ​សង្វៀន​ទូរទស្សន៍ស៊ី​ធី​អិន​នៅ​ឆ្នាំ​២០១៤ ។

លោក​បន្ត​ថា សព្វ​ថ្ងៃនេះ មាន​កីឡាករ​ក្មេង​ៗ​ល្អ​ៗ​ច្រើន​មិន​ចាញ់​ជំនាន់​លោក​នោះ​ទេ ។ ទោះបី​យ៉ាងណា​លោក​សូម​ឱ្យ​ពួក​គេ​ខិតខំ​ហ្វឹកហាត់​ថែម​ទៀត​ដើម្បី​ក្លាយជា​កីឡាករ​ខ្លាំង​តំណាង​ជាតិ ក៏​ដូច​ជា​ចូលរួម​ថែរក្សា​កេរ​មរតក​ក្បាច់គុន​បុរាណ​ខ្មែរនេះ​ឱ្យ​ស្ថិត​នៅ​គង់វង្ស​យូរអង្វែង​តទៅ​មុខទៀត ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ