ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទ​​គ្រោង​ធ្វើ​កូដកម្មពាក់ព័ន្ធ​នឹង​ពលករ​អន្តោប្រវេសន៍

5 ឆ្នាំ មុន

ខេត្ត Phang Nga ៖ វិស័យ​នេសាទ​របស់​ប្រទេស​ថៃ​បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​ម្តងទៀត ពាក់ព័ន្ធ​នឹង​រយៈពេល​នៃ​ការ​ជួល​ពលករ​អន្តោប្រវេសន៍​ធ្វើការ​ផ្នែក​នេសាទ ។ លោក Boonchu Phaeyai…

ខេត្ត Phang Nga ៖ វិស័យ​នេសាទ​របស់​ប្រទេស​ថៃ​បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​ម្តងទៀត ពាក់ព័ន្ធ​នឹង​រយៈពេល​នៃ​ការ​ជួល​ពលករ​អន្តោប្រវេសន៍​ធ្វើការ​ផ្នែក​នេសាទ ។

លោក Boonchu Phaeyai ប្រធាន​សមាគម​នេសាទ​ប្រចាំ​ខេត្ត បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ៖« ក្រុម​អាជីវករ​ទាមទារ​ការ​អនុញ្ញាត​ឲ្យ​ពួក​គេ​ជួល​ពលករ​អន្តោប្រវេសន៍ ដូច​ដែល​បាន​ចែង​នៅ​ក្នុង​ច្បាប់ ដើម្បី​ចៀសវាង​បញ្ហា​កង្វះខាត​កម្លាំង​ពលកម្ម » ។

ពួក​គេ​ក៏​ទាមទារ​ឲ្យ​ក្រុម​ពលករ​ទាំងនេះ​អាច​ធ្វើការ​នៅ​លើ​ទូក​នេសាទ​បាន​រយៈពេល​២​ឆ្នាំ​ផង​ដែរ និង​អះអាង​ថា ពួក​គេ​ត្រូវការ​ពលករ​ប្រមាណ​៥​ម៉ឺន​នាក់​ឯណោះ ។

យោង​តាម​អាជីវករ​ទាំងនេះ រ​ដ្ឋា ភិ​បាល​ថៃ​គួរតែ​ធ្វើ​កំណែទម្រង់​វិធានការ​មួយ​ចំនួន ពីព្រោះ​វិធានការ​ទាំងនេះ​បាន​ប៉ះពាល់​ដល់​ការ​ប្រកប​អាជីវកម្ម​របស់​ពួក​គេ ។

ក្រុម​នេះ​ក៏​មាន​គម្រោង​ដាក់​ស្នើការ​ទាមទារ​របស់​ពួក​គេ​ទៅ​កាន់​មន្ត្រី​ជាប់​ពាក់ព័ន្ធ​តាម​ខេត្ត នៅ​ថ្ងៃ​ទី​១ ខែសីហា ខាង​មុខ​នេះ ។

សមាជិក​របស់​ពួក​គេ​នឹង​ធ្វើ​កូដកម្ម ប្រសិនបើ​មិន​ទទួល​បានការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល ក្នុង​រយៈពេល​៧​ថ្ងៃ​ទេ​នោះ ។

ជាមួយ​គ្នា​នេះ នាយកដ្ឋាន​ការងារ​ប្រទេស​ថៃ បាន​ស្នើ​សុំ​យោបល់​ពី​នាយកដ្ឋាន​កាន់​បញ្ជី​ទូទៅ ទាក់ទង​នឹង​ការ​ប្រើប្រាស់​ម៉ាស៊ីន​ស្កេ​ន (iris scanners) សម្រាប់​ការ​បញ្ជាក់​អត្តសញ្ញាណ​ពលករ​អន្តោប្រវេសន៍ រួម​មាន ពលករ​នៅ​ក្នុង​វិស័យ​នេសាទ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ