ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ផ្ទួនៗ! ក្រោយ​ទឹកជំនន់ ព្យុះ​វាយប្រហារ​បន្ត​ទៀត

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ​៖ ​ព្យុះ​ត្រូ​ពី​កាល់​ខ្លាំង​មួយ​កាលពី​ថ្ងៃ​ទី​២៩​ កក្កដា បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​​យ៉ាង​ខ្លាំង​លើ​ភាគ​កណ្ដាល​ជប៉ុន មិន​ដល់​១​ខែ​ផង​ ក្រោយ​គ្រោះ​ទឹកជំនន់​ដ៏​សែន​អាក្រក់​មួយ​មក​។ យោង​តាម​ទូរទស្សន៍​រដ្ឋ​ NHK ​ថា…

ប្រទេស​ជប៉ុន ​៖ ​ព្យុះ​ត្រូ​ពី​កាល់​ខ្លាំង​មួយ​កាលពី​ថ្ងៃ​ទី​២៩​ កក្កដា បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​​យ៉ាង​ខ្លាំង​លើ​ភាគ​កណ្ដាល​ជប៉ុន មិន​ដល់​១​ខែ​ផង​ ក្រោយ​គ្រោះ​ទឹកជំនន់​ដ៏​សែន​អាក្រក់​មួយ​មក​។

យោង​តាម​ទូរទស្សន៍​រដ្ឋ​ NHK ​ថា ​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ JONGDARI អម​ដោយ​ខ្យល់​មាន​ល្បឿន​​ដល់​ទៅ​១៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង បាន​បោកបក់​ដល់​ដែនដី​ជប៉ុន​នៅ​ ISE​ តំបន់​ក្រុង MIE នា​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត​ថ្ងៃ​ទី​២៩ ​កក្កដា​។ ​ទោះបី​យ៉ាងណា​ព្យុះ​នោះ​បាន​ថមថយ​កម្លាំង​មក​ជា​ព្យុះ​ត្រូ​ពី​កាល់ តែ​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​នៅ​បន្ត​ក្នុង​ខេត្ត​ជា​ច្រើន​។

លោក​កូ​ជី​គូ​នី​តូ​មី​ អ្នក​ទទួលខុសត្រូវ​មា្ន​ក់​នៃ​ផ្នែក​គ្រប់គ្រង​វិបត្តិ ក្រុង​អូ​កា​ហា​ម៉ា​ភាគ​ខាង​លិច​ជប៉ុន​ថ្លែង​ថា យើង​នៅ​ពុំ​ទាន់​បញ្ឈប់​ការ​ប្រកាស​អាសន្ន​នៅឡើយ ចាប់តាំងពី​គ្រោះ​ទឹក​ជំនន់​មហា​អាក្រក់​កាលពីដើម​ខែកក្កដា​។​ យើង​រីករាយ​ដែល​នា​ដំណាក់កាល​នេះ​ពុំ​មានទឹក​លិច​ថ្មី​ៗ​ទៀត​។

ក្រោយ​ពី​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ខាងកើត​ជប៉ុន ព្យុះ​នេះ​​នា​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩ ​កក្កដា​ បាន​បោកបក់​សំដៅ​ភាគ​ខាងលិច​ប្រទេស ហើយ​អាជ្ញាធរ​បាន​ស្នើ​ឲ្យ​ជម្លៀស​​មនុស្ស​ចេញ​ច្រើន​សិប​ពាន់​នាក់​មុន​ពេល​ភ្លៀង​ធ្លាក់​កាន់តែ​ខ្លាំង​។

បណ្ដា​ទូរទស្សន៍​បាន​ផ្សាយ​រូបភាព​ទាំងឡាយ​បង្ហាញ​ពីរ​លក​ធំ​ៗ វាយប្រហារ​លើ​ទំនប់​នានា​នៅ​ភាគ​និរតី​ក្រុង​តូ​ក្យូ​។​ បើ​តាម​ទូរទស្សន៍​ NHK​ មនុស្ស​យ៉ាងតិច​១៩​នាក់​រង​របួស​ក្នុង​ក្រុង​៦​របស់​ជប៉ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ