ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ជូន​ជន​រង​គ្រោះ​ពី​ការ​បាក់​ទំនប់​វ៉ា​រី​អគ្គិសនី​ឱ្យទៅ​ឡាវ​៣០​នាក់​ហើយ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ចាប់​តាំ​ពី​ថ្ងៃ​គ្រោះ​មហន្តរាយ​ដោយ​ការ​បាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ខេត្ត​អត្ត​ពឺ ប្រទេស​ឡាវ បាន​​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​រាប់​សិប​នាក់​ស្លាប់ និង​រាប់​សិប​នាក់​ទៀត​បាត់​ខ្លួន ​ដោយ​ការ​បាក់​​ទំនប់​វា​រី​អគ្គិសនី​សេ​ពាន​សេណា​ម​ណ​យ កាលពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ២០១៨ កន្លង​មក…

ខេត្តស្ទឹងត្រែង ៖ ចាប់​តាំ​ពី​ថ្ងៃ​គ្រោះ​មហន្តរាយ​ដោយ​ការ​បាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ខេត្ត​អត្ត​ពឺ ប្រទេស​ឡាវ បាន​​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​រាប់​សិប​នាក់​ស្លាប់ និង​រាប់​សិប​នាក់​ទៀត​បាត់​ខ្លួន ​ដោយ​ការ​បាក់​​ទំនប់​វា​រី​អគ្គិសនី​សេ​ពាន​សេណា​ម​ណ​យ កាលពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ២០១៨ កន្លង​មក ក្នុង​នោះ​អាជ្ញា​ធរ​​ឡាវ​ក៏​ជូនដំណឹង​ រួមទាំង​ការ​ស្នើ​ដល់​កម្ពុជា​នៃ​ខេត្តស្ទឹងត្រែង ជួយ​សម្រួល​គ្រា​ប្រទះ​ឃើញ​សព​ពលរដ្ឋ​របស់​ខ្លួន និង​ជូនដំណឹង​ត្រឡប់​ភាគី​ឡាវ ដើម្បី​មក​ទទួល​ប្រគល់​ជូន​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​តាម​ទំនៀមទម្លាប់​។

តាម​មន្ត្រី​យោធា​ការពារ​ព្រំដែន​កម្ពុជា​-​ឡាវ​ឱ្យ​ដឹង​ថា សព​ពលរដ្ឋ​ឡាវ​ចំនួន​២៩​នាក់ ត្រូវ​បាន​​កម្ពុជា​បញ្ជូន​ទៅ​ឱ្យ​ភាគី​ឡាវ​ជា​បន្តបន្ទាប់ ក្រោយ​ប្រទះ​ឃើញ​សព​អណ្តែត​មក​ខ្សែ​ទឹក​​ខាងក្រោម​ចាប់ពី​ទន្លេ​សេ​ពាន ដល់​ស្ពាន​អូរ​គុ បន្ត​រហូត​មក​ដល់​វរ​សេនា​តូច​ការពារ​ព្រំដែន​១០១ ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ា​ង​។ នៅ​រសៀល​ថ្ងៃ​ទី​២៩ កក្កដា សព​ពលរដ្ឋ​ឡាវ​​ម្នាក់​ទៀត​អណ្តែត​ទៅ​ដល់​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ហើយ​ត្រូវ​អគ្គ​កុងស៊ុល​ឡាវ​​ប្រចាំ​ខេត្តស្ទឹងត្រែង ទៅ​ទទួល និង​វិច​ខ្ចប់​នាំ​ទៅ​ខេត្ត​អត្ត​ពឺ ប្រទេស​ឡាវ នៅ​យប់​ថ្ងៃ​ដដែល​នោះ​​ផងដែរ​។

ទោះ​យ៉ាងណា​លោក សំ ផ​ន អគ្គ​កុងស៊ុល​ឡាវ​ប្រចាំ​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់​នៅ​រសៀល​​ថ្ងៃ​ទី​៣០ នេះ​ថា យោង​តាម​របាយការណ៍​អាជ្ញាធរ​ខេត្ត​អត្ត​ពឺ ការ​រក​ឃើញ​សព​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទាំង​នៅ​ប្រទេស​ឡាវ និង​កម្ពុជា​មាន​ចំនួន​១១​នាក់ និង​បាត់​ខ្លួន​១២១​នាក់​ដែល​មិន​ទាន់​រក​ឃើញ​។

ប៉ុន្តែបើតាម​របាយការណ៍​មន្ត្រី​យោធា​ការពារ​ព្រំដែន​កម្ពុជា​បាន​ផ្តល់​ព័ត៌មាន​សព​ពល​រដ្ឋ​ឡាវ​ចំនួន​២៩​នាក់​ត្រូវ​ប្រគល់​ទៅ​ភាគី​ឡាវ​បន្តបន្ទាប់ ក្រោយ​ការ​បាក់​ទំនប់​នៅ​ខេត្ត​អត្ត​ពឺ និង​សព​បុរស​ម្នាក់​ទៀត​ត្រូវ​ប្រទះ​ឃើញ​នៅ​ស្រុក​សៀម​បូក ដូច្នេះ​សរុប​ទាំងអស់​ចំនួន​៣០​នាក់​ហើយ​។ ប្រភព​ដដែល​បន្ត​ថា អាជ្ញាធរ​ឡាវ​នៅ​តែ​បន្ត​ការ​ស្នើ​ដល់​កម្ពុជា ខណៈ​​ពលរដ្ឋ​របស់​ខ្លួន​នៅ​បាត់​១៣១​នាក់​ទៀត​ដែល​មិន​ទាន់​រក​ឃើញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ