ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​សិប្បកម្ម ៖ ​«បើ​ខ្ញុំ​ស្លា.ប់​សូម​យក​សព​បញ្ចុះ​ក្បែរសព​ប្រពន្ធ​ខ្ញុំ​ផង» (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បុរស​ជនជាតិ​កូរ៉េ​ម្នាក់​មានមុខរ​បរជា​ថៅកែ​សិប្បកម្ម​កាត់ដេរ​ បន្ទាប់​ពី​ប្រពន្ធ​ជា​ជនជាតិ​ចិន​របស់​គាត់​ឈឺ​ស្លាប់​ចោល​កាលពី​ជាង​១​ខែ​មុន បាន​ធ្វើ​ឲ្យ​គាត់​មាន​វិបត្តិ​ផ្លូវចិត្ត​យ៉ាង​ខ្លាំង ​។ ​គាត់​តែងតែ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​ ហើយ​កន្លង​មក​បាន​ទិញ​ខ្សែ​យក​ទៅ​ចងក​សម្លាប់​ខ្លួន​ម្ដង​ហើយ ប៉ុន្តែ​បាន​កម្មករ​ឃើញ​ជួយ​ទាន់​ ។…

រាជធានី​ភ្នំពេញ ​៖ បុរស​ជនជាតិ​កូរ៉េ​ម្នាក់​មានមុខរ​បរជា​ថៅកែ​សិប្បកម្ម​កាត់ដេរ​ បន្ទាប់​ពី​ប្រពន្ធ​ជា​ជនជាតិ​ចិន​របស់​គាត់​ឈឺ​ស្លាប់​ចោល​កាលពី​ជាង​១​ខែ​មុន បាន​ធ្វើ​ឲ្យ​គាត់​មាន​វិបត្តិ​ផ្លូវចិត្ត​យ៉ាង​ខ្លាំង ​។ ​គាត់​តែងតែ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​ ហើយ​កន្លង​មក​បាន​ទិញ​ខ្សែ​យក​ទៅ​ចងក​សម្លាប់​ខ្លួន​ម្ដង​ហើយ ប៉ុន្តែ​បាន​កម្មករ​ឃើញ​ជួយ​ទាន់​ ។ ​ពេល​នោះ​គាត់​បាន​ផ្ដាំផ្ញើ​កម្មករ​ថា «​ប្រសិនបើ​ថ្ងៃ​ណាមួយ​គាត់​ស្លាប់​ទៅ​សូម​ជួយ​យក​សព​គាត់​ទៅ​បញ្ចុះ​នៅ​ក្បែរ​សព​ប្រពន្ធ​រប​ស់​គាត់​ផង គាត់​ស្រឡាញ់​ប្រពន្ធ​គាត់​ខ្លាំង​ណាស់​»​។ ​ស្រាប់តែ​ពេល​នេះ​កម្មករ​ទៅ​ចាក់សោ​ដើម្បី​យក​រថយន្ត​ដឹក​អី​​វ៉ាន់​នៅ​ក្នុងផ្ទះ​ដែល​គាត់​ជួល​ស្នាក់​នៅ​បាន​ធុំ​ក្លិនស្អុយ​ចម្លែក​ក៏​បាន​នាំ​គ្នា​ដើរ​រក​មើល​ក៏​ប្រទះ​ឃើញ​គាត់​ចងក​សម្លាប់​ខ្លួន​ស្លាប់​ហើម​ស្អុយ​នៅ​លើ​ជាន់​ទី​២​បាត់​ទៅ​ហើយ​។       ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើ​ជាន់​ទី​២​ផ្ទះ​ជួល​លេខ​៦០៧​អា ផ្លូវ​លេខ​៦៨​កា ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​ជនជាតិ​កូរ៉េ​ម្នាក់​​ដែលស្លាប់​ឈ្មោះ KOR JU អាយុ​៤៩​ឆ្នាំ ​ចំណែក​​ប្រពន្ធ​ឈ្មោះ LI FUZI ជនជាតិ​ចិន អាយុ​៣៨​ឆ្នាំ ​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​ច្រើន​គួរសម ។ អ្នក​ទាំង​២​នាក់​ជា​ថៅកែ​សិប្បកម​កម​កាត់ដេរ​យីហោ​ «JU LI គឺ​បាន​យកឈ្មោះ​ប្ដី​ប្រពន្ធ​ពួក​គាត់​ដាក់​តែ​ម្ដង ។ ​ពួក​គាត់​បាន​ជួល​ផ្ទះ​ខាងលើ​ស្នាក់​នៅ​កាលពី​ថ្ងៃ​ទី​១ ​ខែមករា​ ឆ្នាំ​២០១៨ ​។

តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា ផ្ទះ​ជួល​ដែល​ថៅកែ​ស្នាក់​នៅ​ និង​សិប្បកម្ម​ស្ថិត​នៅ​ជិត​គ្នា​នោះ​ដែរ ហើយ​បន្ទាប់​ពី​ស្នាក់​នៅ​ក្នុង​កន្លែង​ធ្វើការ​ក្នុងផ្ទះ​ជួល​នេះ​បាន​មួយ​រយៈ​ប៉ុណ្ណោះ ប្រពន្ធ​របស់​លោក​ថៅកែ​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​ ។ ​ពេល​នោះ​គាត់​បាន​យកប្រពន្ធ​ទៅ​ព្យាបាល​ជម្ងឺ​នៅ​ឯ​ប្រទេស​ចិន ប៉ុន្តែ​មិន​បានជា​សះស្បើយ​ឡើយ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​មាន​សភាព​ធ្ងន់​ទៅ​ៗ ហើយ​នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨ ប្រពន្ធ​គាត់​ក៏​បាន​ស្លាប់​ចោល​បាត់​ទៅ បន្ទាប់​មក​គាត់​បាន​បញ្ចុះសព​នៅ​ឯ​ប្រទេស​ចិន​នោះ​រួចរាល់​ទើប​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ចាប់តាំងពី​ពេល​នោះ​មក​លោក​ថៅកែ​រូប​នោះ​ហាក់​ខូចចិត្ត​ខ្លាំង​ណាស់​គាត់ បាន​ផឹក​ស្រវឹង​រាល់ថ្ងៃ មិនតែប៉ុណ្ណោះ​គាត់​បាន​ប្រើ​ចុងភៅ​ឲ្យ​ទិញ​ខ្សែ​ដើម្បី​យក​ទៅ​ចងក​សម្លាប់​ខ្លួន​ថែម​ទៀត​ផង​ ​ប៉ុន្តែ​ពេល​នោះ​កម្មករ​ និង​បុគ្គលិក​បម្រើ​ការងារ​នៅ​ទីនោះ​ដឹង​ទាន់​បាន​យក​ខ្សែ​ទៅ​បោះចោល ហើយ​សួរនាំ​គាត់​ពី​មូលហេតុ​ចង់​សម្លាប់​ខ្លួន ។ ​គាត់​បាន​និយាយ​ថា គាត់​ទិញ​ខ្សែ​មក​ដើម្បី​ចង​ហាល​ខោអាវ​តែ​ប៉ុណ្ណោះ​  ​ខណៈនោះ​លោក​ថៅកែ​បាន​ផ្ដាំផ្ញើ​​ពួក​គេ​ថា ​«​នៅ​ពេល​ថ្ងៃ​ណាមួយ​ដែល​គាត់​ស្លាប់​សូម​ជួយ​យក​សព​ទៅ​បញ្ចុះ​ក្បែរ​សព​ប្រពន្ធ​របស់​គាត់​ផង​ព្រោះ​គាត់ស្រឡាញ់​ប្រពន្ធ​គាត់​ខ្លាំង​ណាស់​»​។

ប្រភព​ខាងលើ​បាន​បន្ត​ថា លុះដល់​ថ្ងៃ​ទី​២៧ ខែកក្កដា បុគ្គលិក​កម្មករ​ទាំងអស់​ឈប់​សម្រាក​គាត់​បាន​ស្នាក់​នៅ​ក្នុងផ្ទះ​នោះ​ម្នាក់ឯង ក្រោយមក​មិន​មាន​នរណា​ម្នាក់​បានដឹង​ថា​ មានរឿង​អ្វី​កើតឡើង​ឡើយ​ ។ ​រហូត​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ​ ពេល​ដែល​ពួក​គេ​ចាក់សោ​ចូល​ទៅ​ក្នុងផ្ទះ​នោះ​ដើម្បី​យក​រថយន្ត​ទៅ​ដឹក​អី​​វ៉ាន់​ ស្រាប់តែ​ធុំ​ក្លិនស្អុយ​ចម្លែក ក៏​បាន​នាំ​គ្នា​ដើរ​រក​មើល​ហើយ​បានឃើញ​ទឹក​ស្អុយ​ហូរ​ធ្លាក់​ពីលើ​តាម​បំពង់​លូ​ ។ ​ដោយ​មានការ​សង្ស័យ​បាន​ឡើង​ទៅ​មើល​លើ​ជាន់​ទី​២​ ចាក់សោ​​ទ្វារ​មើល ទើប​ប្រទះ​ឃើញ​គាត់​ចងក​ស្លាប់​នៅ​មាត់ទ្វារ​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ​ ។ ​ចំណែក​ទឹក​ស្អុយ​ដែល​ហូរ​តាម​បំពង់​លូ​នោះ​គឺ​ជា​ទឹក​ដែល​ហូរ​ចេញពី​សព​ដែល​ហើម​នេះឯង​។

នគរបាល​បាន​និយាយ​ថា តាម​ការ​សន្និដ្ឋាន​បុរស​នោះ​បាន​ចងក​សម្លាប់​ខ្លួន​តាំងពី​ថ្ងៃ​ទី​២៧ កក្កដា មកម៉្លេះ​មាន​រយៈពេល​៤​ថ្ងៃ​កន្លង​មក​ហើយ​ ព្រោះ​សព​មាន​សភាព​ហើម​ស្អុយរលួយ​មើល​លែង​ចង់​ស្គាល់​ទៅ​ហើយ​។​

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ ចំណែក​ខាង​មន្ត្រី​ស្ថាន​ទូ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ក៏​បាន​ចុះ​ទៅ​កាន់​ទីនោះ​តាមដាន​រឿង​នេះ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ