ទោះគ្រូពេទ្យប្រាប់ថា បើបន្តធ្វើចឹងនឹងស្លាប់… តែនាងអត់ខ្វល់


អង់គ្លេស​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្រី​ស្អាត​អាយុ​៤៣​ឆ្នាំបាន​អះអាង​ថា​ ខ្លួន​សុខចិត្ត​ស្លាប់ក៏​មិន​ឈប់​ធ្វើការ​វះកាត់​កែស​ម្ផស្ស​ដែរ​ ។ មិន​ត្រឹមតែ​ដូចនេះនាង​គិត​ថា​ ការ​វះកាត់​ជះ​លុយរាប់​ម៉ឺន​បែប​នេះ ដូច​ជា​ការ​លំហែកាយ​មួយអុី​ចឹង​ ។

Aimi Veness អាយុ​៤៣​ឆ្នាំ បាន​ចំណាយ​លុយ​ខ្ទង់១០​ម៉ឺន​ដុល្លា​រ ទៅ​លើ​ការ​វះកាត់​កែ​ទ្រូង កែ​គូទ និង កែ​​មុខ ដោយ​គិត​ថា​ វា​ជា​អ្វី​ដែល​នាង​អត់​មិន​បាន ​។ គ្រូពេទ្យ​បាន​ប្រាប់​នាងឱ្យ​ឈប់​ធ្វើ​បែប​នេះ​តទៅ​ទៀត​ព្រោះ​អាច​ស្លាប់ តែ​នាង​មិន​ព្រម​ស្តាប់​នោះ​ទេ ហើយ​បែរជា​លើក​ឡើង​ថា​៖ «ខ្ញុំ​មិន​ខ្វល់​ពី​ការ​ស្លាប់​ដោយ​សារ​តែ​ការ​វះកាត់​កែស​ម្ភ​ស្ស​នោះ​ទេ​ ។ ជីវិត​យើង​គឺ​ខ្លី​ណាស់​ ។ ខ្ញុំ​មិនដឹង​ថា ថ្ងៃស្អែក​ខ្ញុំ​ត្រូវ​ឡាន​បុក​ស្លាប់ ឬ ត្រូវ​ភ្លើង​ឆេះ​ឡើយ​» ។

នាង​ចាប់ផ្តើម​ចាក់​ប៊ូ​តុ​ក​នៅ​អាយុ​២៥​ឆ្នាំ ហើយ​ក៏​ចាប់ផ្តើម​ធ្វើ​ជា​បន្តបន្ទាប់​ ពី​ពេល​នោះ​មក​។ នាង​ធ្វើ​គូទ ធ្វើ​មុខ និងធ្វើ​សុដន់ ហើយ​ប្រុង​នឹង​វះកាត់​ក៏​លម្អ​ប្រដាប់​ភេទ​ទៀត ​។ នាង​ថា​ វា​ជា​ការ​លំហែកាយ​របស់​នាង​។

ដោយឡែក​ប្តី​របស់​នាង​ឈ្មោះ Mark បាន​និយាយ​តាម​ត្រង់​ថា រូប​គាត់​មិន​ពេញចិត្ត​នឹង​រាង​កាយ​ក្រោយ​កែ​របស់​ប្រពន្ធ​ខ្លួន​ឡើយ​។ ទោះបីជា​អ៊ីចឹង​ក៏​ដោយ ក៏​នាង​ជា​ប្រពន្ធ​ថា​ នាង​មិន​ខ្វល់​ដែរ សំខាន់​ឲ្យ​តែ​បាន​វះកាត់​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ