ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​មេត្តា ទេវតា​តាម​ជួយ​បីបាច់​ថែរក្សា

5 ឆ្នាំ មុន

អ្នកមាន​ក្តី​សន្តោស មានចិត្ត​មេត្តា​អាច​យកឈ្នះ​ចិត្ត​ក្រោធ​របស់​អ្នក​ដទៃ​បាន​ដែល​ចាត់​ថា​ជា​ជ័យជម្នះ​ដ៏​ប្រសើរ​។ អ្នក​ដែល​តាំងនៅ​ក្នុង​មេត្តា ឈ្មោះ​ថា​ធ្វើ​ប្រយោជន៍​ទាំង​ពីរ គឺ​ប្រយោជន៍​ខ្លួនឯង​ផង និង​ប្រយោជន៍​អ្នក​ដទៃ​ឱ្យ​កើតឡើង​ផង​។ អ្នក​មានធម៌​មេត្តា​មាន​ទឹកមុខ​ស្រស់ថ្លា ស្អាត​ផូរផង់ មាន​សេចក្ដីសុខ​ក្រៃ​លែង​។ ព្រោះហេតុនោះ​បានជា​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​អានិសង្ស​របស់​មេត្តា​ដូច​តទៅៈ…

អ្នកមាន​ក្តី​សន្តោស មានចិត្ត​មេត្តា​អាច​យកឈ្នះ​ចិត្ត​ក្រោធ​របស់​អ្នក​ដទៃ​បាន​ដែល​ចាត់​ថា​ជា​ជ័យជម្នះ​ដ៏​ប្រសើរ​។ អ្នក​ដែល​តាំងនៅ​ក្នុង​មេត្តា ឈ្មោះ​ថា​ធ្វើ​ប្រយោជន៍​ទាំង​ពីរ គឺ​ប្រយោជន៍​ខ្លួនឯង​ផង និង​ប្រយោជន៍​អ្នក​ដទៃ​ឱ្យ​កើតឡើង​ផង​។ អ្នក​មានធម៌​មេត្តា​មាន​ទឹកមុខ​ស្រស់ថ្លា ស្អាត​ផូរផង់ មាន​សេចក្ដីសុខ​ក្រៃ​លែង​។ ព្រោះហេតុនោះ​បានជា​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​អានិសង្ស​របស់​មេត្តា​ដូច​តទៅៈ

១-​មិន​វង្វេង​នៅ​ពេល​ហៀបនឹង​ស្លាប់ មនុស្ស​ដែល​វង្វេង​នៅ​ពេល​ជិត​ស្លាប់ ព្រោះ​បាត់បង់​មេត្តា​ដែល​ជា​គុណជាតិ​ញ៉ាំង​ស្មារតី​ឲ្យ​ចម្រើន ។

២-​សុបិន​ល្អ​ៗ​ដូច​ជា ថ្វាយបង្គំ​ព្រះ និង​ឃើញ​ធ្វើបុណ្យ​ផ្សេង​ៗ​ទៀត​យ៉ាង​សប្បាយ ដោយ​មិន​បាន​យល់សប្តិ​ឃើញ​អំពើ​ឃោរឃៅ​អ្វី​ឡើយ ។

៣-​មេត្តា​ជា​ធម៌​រម្ងាប់​នូវ​ពៀរ អ្នក​ចម្រើន​នូវ​មេត្តា​ជា​អ្នកមាន​ចរិត​ស្លូតបូត រហូត អាច​ការពារ​អន្ដរាយ​ដោយ​ប្រការ​ផ្សេង​ៗ​បាន ។

៤-​បើ​យើង​ចង់​ឲ្យ​មនុស្ស​ទាំងឡាយ​ស្រឡាញ់​ចូល​ចិត្ត គឺ​យើង​ត្រូវ​រៀន​ស្រឡាញ់​អ្នក​ដទៃ​ជា​មុន​សិន គឺ​រៀន​ឲ្យ​មាន​មេត្តា​។

៥-​ដេក​លក់​ជា​សុខ ភ្ញាក់​ឡើង​ក៏​ជា​សុខ តែបើ​យើង​ក្រោធ​ខឹង​នឹង​អ្នក​ដទៃ យើង​ប្រៀប​ដូច​ជា​អ្នក​ដែល​ត្រូវ​ថ្នាំ​ពិស មិន​បាន​ដេក​នៅ​ជា​សុខ​ឡើយ ដូច្នេះ​ទើបត្រូវ​ចម្រើន​នូវ​មេត្តា រស់នៅ​ជាមួយនឹង​មេត្តា​គ្រប់ពេលវេលា ។

៦-​ទេវតា​ទាំងឡាយ​តាម​ជួយ​ថែរក្សា ឱ្យ​រួចពីទុក្ខ ទោស គ្រោះថ្នាក់​ដោយ​ប្រការ​ផ្សេង​ៗ​។

៧-​សម្បុរ​ស្រស់ថ្លា​ដោយ​អំណាច​នៃ​មេត្តា​បាន​ញ៉ាំង​ឲ្យ​ទឹកមុខ​ស្អាត​គួរ​ឲ្យ​រាប់អាន​។ ទោះបី​អ្នក​ស្អាត​ពី​កំណើត​មក​ក៏​ដោយ ក៏​ព្រោះ​មក​អំពី​មានបុណ្យ​ដែល​បាន​ធ្វើ​នោះ​ប្រកបដោយ​មេត្តា​ជាប់​មក​ជាមួយ​ដែរ ។

៨-​កាលបើ​ស្លាប់​ទៅ​រមែង​ចូល​ទៅ​កាន់​សុគតិភព​ដោយ​អំណាច​នៃ​មេត្តាចិត្ត​នេះឯង ។

ដើម្បី​បាន​អានិសង្ស​ទាំងនេះ​មក​ស្ថិត​នៅ​ក្នុង​សន្តាន គួរ​ព្យាយាម​ចម្រើនមេត្តា​ឲ្យ​ជា​ធម៌​ប្រចាំចិត្ត ប្រចាំជីវិត ហ្វឹកហាត់​អប់រំ​ឲ្យ​មាន​មេត្តា​ជា​ប្រក្រតី​រាល់ថ្ងៃ ព្រោះ​ថាបើ​មេត្តាចិត្ត​នៅ​មិន​ទាន់​បាន​មាំទាំ​ទេ គឺ​មិន​អាច​យកឈ្នះ​លើ​សេចក្ដី​ក្រោធ ទោសៈ លោភៈ មោហៈ​បាន​ឡើយ ។