ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះជាសពលោកយាយម្នាក់ ដែលខ្ទេចមើលលែងយល់ទៅហើយ…

5 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​តូច​១​គ្រឿង​មិន​ស្គាល់​ម៉ាក បាន​បុក​ស្ត្រី​ចំណាស់​ម្នាក់​អាយុ​ប្រហែលជាង​៦០​ឆ្នាំ​ពីក្រោយ​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១២៨-១២៩ ក្នុងភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៧ ខែកក្កដា…

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​តូច​១​គ្រឿង​មិន​ស្គាល់​ម៉ាក បាន​បុក​ស្ត្រី​ចំណាស់​ម្នាក់​អាយុ​ប្រហែលជាង​៦០​ឆ្នាំ​ពីក្រោយ​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១២៨-១២៩ ក្នុងភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៧ ខែកក្កដា ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ​ស្លាប់​ភ្លាម​ៗ​ដោយ​ដាច់​ខ្លួន​ជា​បំបែក ហើយរថយន្ត​បាន​បើក​រត់គេច​បាត់​ស្រមោល ។ មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ដើរ​ក្នុង​ទិស​ដៅ​ពី​ខាងកើត​ទៅ​ខាងលិច​តាម​បណ្តោយ​ផ្លូវ​ហើយ​ជា​កន្លែង​ងងឹត​ផង ។ខណៈ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បាន​បុក​ពីក្រោយ​ពេញទំហឹង ហើយ​កិន​បន្ថែម​បណ្តាល​ឲ្យ​ខ្លួនប្រាណ​សព​ត្រូវ​ដាច់​ជា​បំបែក​និង​ហូរ​ឈាម​ពេញ​ផ្លូវ ។

ប្រភព​ដដែល​បន្ត​ថា រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ក្រោយ​ពី​បុក​មនុស្ស​ស្លាប់​ក៏​បន្ថែម​ល្បឿន បើករត់គេច​បាត់​ស្រមោល ចំណែក​សព​មិន​ត្រូវ​បាន​សមត្ថកិច្ច​ស្គា​ត់​អត្ត​សញ្ញាណ​ទេ ។

ដោយ​ក្តី​អាណិតអាសូរ នាយទាហាន​ម្នាក់​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​និង​បាន​យក​សព​មក​បូជា​នៅ​វត្ត​ស្រែ​សៀម តាម​ប្រពៃណី ។ ស្ត្រី​ចំណាស់​ដែល​រថយន្ត​បុក​ស្លាប់​នេះ ពលរដ្ឋ​តែង​ឃើញ​គាត់​ដើរទៅ​វិញ​ទៅ​មក​តាម​ផ្លូវជាតិ ហើយ​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​ផង​ដែរ ដែល​កន្លង​មក​មាន​ពេល​ខ្លះ​រថយន្ត​រកកល់នឹង​បុក​ទៀត​ផង ។

សមត្ថកិច្ច​បាន​ប្រកាស​រក​សាច់ញាតិ តែ​មិនមាន​អ្នក​ណា​ម្នាក់​ស្គាល់​អត្តសញ្ញាណ​ថា ស្ត្រី​រង​គ្រោះ​មានស្រុក​កំណើត​នៅ​ទីណា​ឡើយ ៕