ខេត្តស្ទឹងត្រែង ៖ បុរសកម្ពុជាម្នាក់ត្រូវបានទាហានការពារព្រំដែនឡាវ បាញ់បណ្តាលឱ្យស្លាប់ចោលសពក្នុងព្រៃស្រោងស្ថិតក្នុងស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ទល់មុខព្រំប្រទល់ ភូមិកំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង ប្រទេសកម្ពុជា កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៣ មីនា ២០១១ ហើយមកដល់វេលារសៀលថ្ងៃដដែលនេះអាជ្ញាធរកម្ពុជាកំពុងតែចរចាជាមួយអាជ្ញាធរឡាវសុំយកសពបុរសមកជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ប៉ុន្តែពុំទាន់ត្រូវបានអនុញ្ញាត និងយកចេញបាននៅឡើយទេ ។
បុរសរងគ្រោះឈ្មោះទេព សុខ ហៅង៉ែត អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត បានចូលទៅក្នុងព្រៃស្រោងទឹកដីឡាវចម្ងាយរាប់សិបគីឡូម៉ែត្រ ពីបន្ទាត់ព្រំដែនទឹកដីកម្ពុជា ដើម្បីទៅដឹកឈើគ្រញូងឱ្យឈ្មួញ និងនាំចេញទៅលក់នៅប្រទេសផ្សេងដូចជាប្រទេសវៀតណាមជាដើម ៕
ចែករំលែកព័តមាននេះ