ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​រំលោ.ភ​ផ្លូវភេទ​ កាឌីណាល់​អា​មេ​រិ​ក​លាលែង

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាឌីណាល់​កាតូលិកអា​មេ​រិ​ក THEODORE MCCARRICK បាន​ដាក់​សំណើ​សុំ​លាលែង​ចេញពី​គណៈ​កាឌីណាល់​កាតូលិក​ ថ្វាយ​ដល់​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស្វ័​រ​ដែល​យល់​ស្រប​តាម​សំណើ​នេះ​កាលពី​ថ្ងៃ​ទី​២៨​កក្កដា​។ កាឌីណាល់​អា​មេ​រិ​ក​មានឈ្មោះ​ល្បីល្បាញ​អង្គ​នេះ មាន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា​ត្រូវ​បាន​ហាមឃាត់​រួច​ហើយ​លែង​ឲ្យ​គ្រប់គ្រង​កិច្ចការ…

សហរដ្ឋអាមេរិក ៖ កាឌីណាល់​កាតូលិកអា​មេ​រិ​ក THEODORE MCCARRICK បាន​ដាក់​សំណើ​សុំ​លាលែង​ចេញពី​គណៈ​កាឌីណាល់​កាតូលិក​ ថ្វាយ​ដល់​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស្វ័​រ​ដែល​យល់​ស្រប​តាម​សំណើ​នេះ​កាលពី​ថ្ងៃ​ទី​២៨​កក្កដា​។

កាឌីណាល់​អា​មេ​រិ​ក​មានឈ្មោះ​ល្បីល្បាញ​អង្គ​នេះ មាន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា​ត្រូវ​បាន​ហាមឃាត់​រួច​ហើយ​លែង​ឲ្យ​គ្រប់គ្រង​កិច្ចការ ក្រោយ​ការ​ចោទប្រកាន់​ពី​ការ​រំលោភ​ផ្លូវ​ភេទ​នៅ​សហរដ្ឋអាមេរិក​។​ នេះ​ជា​ការ​បញ្ជាក់​របស់​បុរី​វ៉ា​ទី​កង់ ​ក្នុង​សេចក្ដី​ប្រកាស​មួយ​។

សម្ដេច​ប៉ាប​បាន​ទទួល​សារលិខិត​សុំ​លាលែង​ដោយ​ក្នុង​លិខិត កាឌីណាល់​THEODORE MCCARRICK អា​សឺ​វែក ​មានឈ្មោះ​ល្បី​នៃ​ក្រុង​វ៉ា​ស៊ិ​ន​តោន​អង្គ​នោះ សុំ​លាលែង​ចេញពី​គណៈ​កាឌីណាល់​។

យោង​តាម​វេ​ប​សាយ​កាតូលិក​អា​មេ​រិ​ក ​CRUX ​ថា កាឌីណាល់​អង្គ​នោះ​ត្រូវ​បាន​បុរស​ម្នាក់​ចោទប្រកាន់​ថា ​រំលោភ​រួម​ភេទ​លើ​រូបគេ ក្នុង​កា​តេ​ត្រា​ល់​សាំង​ប៉ា​ទ្រិ​ក​ក្រុង​ញ៉​វ​យ៉​ក ខណៈ​​រូបគេ​មាន​អាយុ​១៦​ឆ្នាំ​កាលពីដើម​ទស​វត្ស​ឆ្នាំ​១៩៧០​។​ ក្នុង​ពេល​រង់ចាំ​សវនាការ​កាត់​ក្ដី​មួយ​របស់​បុរី​វ៉ា​ទី​កង់ តេជគុណ THEODORE MCCARRICK នៅ​តែ​ជា​សង្ឃ​កាតូ​លិក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ