ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉េបសាយចំនួន17ត្រូវក្រសួងព័ត៌មានបិទ48ម៉ោង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វេ​ប​សាយ​ផ្សព្វផ្សាយ​ព័ត៌មាន​ចំនួន​១៧ ត្រូវ​បាន​ក្រសួង​ព័ត៌មាន​បិទ​រយៈពេល​៤៨​ម៉ោង គិត​ចាប់ពី​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៧ ខែកក្កដា រហូត​ដល់​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៩ ខែកក្កដា ពោល​គឺ​មិន​ឲ្យ​ដំណើរការ​ផ្សព្វផ្សាយព័ត៌មាន​នៅ​ថ្ងៃ​ស និង​នៅ​ថ្ងៃ​បោះ​ឆ្នោត…

រាជធានី​ភ្នំពេញ ៖ វេ​ប​សាយ​ផ្សព្វផ្សាយ​ព័ត៌មាន​ចំនួន​១៧ ត្រូវ​បាន​ក្រសួង​ព័ត៌មាន​បិទ​រយៈពេល​៤៨​ម៉ោង គិត​ចាប់ពី​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៧ ខែកក្កដា រហូត​ដល់​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៩ ខែកក្កដា ពោល​គឺ​មិន​ឲ្យ​ដំណើរការ​ផ្សព្វផ្សាយព័ត៌មាន​នៅ​ថ្ងៃ​ស និង​នៅ​ថ្ងៃ​បោះ​ឆ្នោត ។ បើ​តាម​មន្ត្រី​ក្រសួង​ព័ត៌មាន​ថា វិធានការ​នេះ​គឺ​ដើម្បី​រក្សា​ភាព​ស្ងប់ស្ងាត់​ទាំង​នៅ​ថ្ងៃ​ស និង​ថ្ងៃ​បោះ​ឆ្នោត​ដែល​ជា​ការ​អំពាវនាវ​របស់ គ​.​ជ​.​ប ។

វេ​៉​ប​សាយ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​១៧​នេះ មាន​ជា​អាទិ៍ វេ​ប​សាយ​វិទ្យុ​VOD វិទ្យុ​VOA វិទ្យុអាស៊ី​សេរី វេ​ប​សាយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង​វ៉េបសាយ​មួយ​ចំនួន​ទៀត ។ វេ​៉​ប​សាយ​ទាំងនេះ ត្រូវ​បាន​បិទ​ដំណើរការ​តាំងពី​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៧ ខែកក្កដា​មក​ម្លេ​៉ះ ។

លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោត​ទស្សន៍​នៃ​ក្រសួង​ព័ត៌មាន ត្រូវ​បាន​វិទ្យុ​បារាំង​អន្តរជាតិ​ដកស្រង់​ការ​បកស្រាយ​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២៨ ខែកក្កដា​ថា ការ​បិទ​វេ​ប​សាយ​ទាំងនេះ គឺ​ធ្វើ​ឡើង​តាម​ការ​អំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) ដែល​ស្នើ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​នៅ​ថ្ងៃ​ស និង​នៅ​ថ្ងៃ​បោះ​ឆ្នោត ពោល គឺ​មិន​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ណា​ដែល​ប៉ះពាល់​ដល់​ដំណើរ ការ​បោះ​ឆ្នោត ។

បើ​តាម​លោក ផុស សុវណ្ណ វេ​ប​សាយ​ដែលក្រសួង​ព័ត៌មាន​បញ្ជា​ឲ្យ​បិទ​នេះ គឺ​មិន​មាន​ម្ចាស់​ច្បាស់លាស់ និង​មិន​បាន​ចុះ​ប​ញ្ចី​នៅ​ក្រសួង​ព័ត៌មាន ធ្វើ​ឲ្យ​ក្រសួង​មិនដឹង​ថា​ត្រូវ​ផ្ញើ​សេចក្តីជូនដំណឹង​ទៅ​កាន់​អ្នក​ណា និង​នៅ​កន្លែង​ណា ។ លោក​ផុស សុវណ្ណ គូសបញ្ជាក់​ថា ក្រសួង​ព័ត៌មាន គឺជា​អ្នកគ្រប់គ្រង​និង​ទទួលខុសត្រូវ​លើ​ការ​ចុះ​ផ្សាយ​របស់​បណ្តា​វេ​ប​សាយ​ព័ត៌មាន​ទាំងអស់ ។ ដូច្នេះ​ហើយ ចង់​ឬ​មិន​ចង់ ក្រសួង​ត្រូវ​តែ​ចាត់វិធានការ​ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​របស់ គ​.​ជ​.​ប ។

បើ​តាម​លោក​ផុស សុវណ្ណ ថា ការ​បិទ​វេ​បសាយ​បែប​នេះ​មិនមែន​ជា​រឿង​ចម្លែក​អ្វី​នោះ​ទេ ដោយហេតុ​ថា​កាលពី​អាណត្តិ​មុន​ៗ ក្រសួង​ព័ត៌មាន​ក៏​ធ្លាប់​បាន​ធ្វើ​ដូច្នេះ​ដែរ​។ក្រោយ​ពី​ការ​ចាត់វិធានការ​របស់​ក្រសួង​ព័​ត៌
មាន​នេះ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​គ្រប់គ្រង​លើ​វិទ្យុ​VOD បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​ការពារពី​ភាព​ត្រឹមត្រូវ​និង​ស្របច្បាប់​នៃ​វេ​ប​សាយ​ព័​ត៌មាន​VOD ។

ក្រៅពី​ការពារ​VOD មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ក៏​បាន​ចាត់​ទុក​វិធានការ​របស់​ក្រសួង​ព័ត៌មាន​នេះ​ថា ជា​រឿង​នយោបាយ និង​រារាំង​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ត្រូវការ​យ៉ាង​ខ្លាំង​នូវ​សារព័ត៌មាន​ឯករាជ្យ ៕

អត្ថបទសរសេរ ដោយ