ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​មែនទែន​ហើយ !

5 ឆ្នាំ មុន

រដូវ​បោះ​ឆ្នោត​ម្តង​ៗ…​រាជធានី​ភ្នំពេញ​ស្ងប់ស្ងាត់​ល្អ​ណាស់​…​អត់​មាន​កកស្ទះ​ចរាចរណ៍ យ៉ាង​ហោច​២-៣​ថ្ងៃ​ដែរ​…​ព្រោះ​គេ​នាំ​គ្នា​ទៅ​ស្រុក​កំណើត​…​ដើម្បី​បោះ​ឆ្នោត ។ រដូវ​បោះ​ឆ្នោត​ម្តង​ៗ…​មិន​ខុស​ពី​រដូវ​ភ្ជុំ​…​រដូវ​ចូល​ឆ្នាំ​ថ្មី​ទេ​…​ជា​រដូវ​បាន​ឈប់​សម្រាក​ពី​ការងារ​…​ទៅ​លេង​ស្រុកភូមិ​ជួបជុំ​សាច់ញាតិ ធ្វើ​ឱ្យ​រាជធានី​ស្ងប់ស្ងាត់​ខុសធម្មតា ។ រដូវ​បោះ​ឆ្នោត​ម្តង​ៗ…​ជា​រដូវ​ពិសេស អត់​មាន​អ្នក​ដេក​ផ្ទះ​អោប​មេ​អោប​ពង​…​អត់​មាន​អ្នក​ចាក់ទឹក​ពាង​ចោល​រង់ចាំ​ត្រង​យក​ទឹក​ពីលើ​មេឃ​ទេ​។ ប្រសិនបើ​មាន​មែន​…​ក៏​មាន​តិចតួច​ស្រមោច​សង្អា​ប៉ុណ្ណោះ​…​គង់​ស្តាយក្រោយ​មិន​ខាន ។…

រដូវ​បោះ​ឆ្នោត​ម្តង​ៗ…​រាជធានី​ភ្នំពេញ​ស្ងប់ស្ងាត់​ល្អ​ណាស់​…​អត់​មាន​កកស្ទះ​ចរាចរណ៍ យ៉ាង​ហោច​២-៣​ថ្ងៃ​ដែរ​…​ព្រោះ​គេ​នាំ​គ្នា​ទៅ​ស្រុក​កំណើត​…​ដើម្បី​បោះ​ឆ្នោត ។

រដូវ​បោះ​ឆ្នោត​ម្តង​ៗ…​មិន​ខុស​ពី​រដូវ​ភ្ជុំ​…​រដូវ​ចូល​ឆ្នាំ​ថ្មី​ទេ​…​ជា​រដូវ​បាន​ឈប់​សម្រាក​ពី​ការងារ​…​ទៅ​លេង​ស្រុកភូមិ​ជួបជុំ​សាច់ញាតិ ធ្វើ​ឱ្យ​រាជធានី​ស្ងប់ស្ងាត់​ខុសធម្មតា ។

រដូវ​បោះ​ឆ្នោត​ម្តង​ៗ…​ជា​រដូវ​ពិសេស អត់​មាន​អ្នក​ដេក​ផ្ទះ​អោប​មេ​អោប​ពង​…​អត់​មាន​អ្នក​ចាក់ទឹក​ពាង​ចោល​រង់ចាំ​ត្រង​យក​ទឹក​ពីលើ​មេឃ​ទេ​។ ប្រសិនបើ​មាន​មែន​…​ក៏​មាន​តិចតួច​ស្រមោច​សង្អា​ប៉ុណ្ណោះ​…​គង់​ស្តាយក្រោយ​មិន​ខាន ។

រដូវ​បោះ​ឆ្នោត​ម្តង​ៗ…​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​…​ម្នាក់​ៗ​រីករាយ​រើស​បក្ស​ដឹកនាំ​ប្រទេស​…​រើស​តំណាង​របស់​ខ្លួន​…​បើ​មិន​បាន​ដឹកនាំ​សង្គម​…​ក៏​បាន​ធ្វើ​តំណាងរាស្ត្រ​គ្រាន់​អង្គុយ​ស្រែក​បន្ទរ​…​ជួយ​ទាញ​កន្ទុយ​ខ្លែង​កុំឱ្យ​ជក់ខ្យល់​ពេក​ដែរ​…​គ្រាន់បើ​ជាង​អ្នកខ្លះ​ដេក​យក​ជើង​គង​ថ្ងាស​…​ដូច​កង្កែប​ក្នុង​អណ្តូង ។

រដូវ​បោះ​ឆ្នោត​ម្តង​ៗ…​តាម​កត់សម្គាល់​…​លោក សម រ​ង្ស៊ី ដែល​កំពុង ស្រែក​ពី​ក្រៅប្រទេស​…​ជា​មនុស្ស​អត់​ក្រយៅ​…​ឬ​ជា​មនុស្ស​ក្រយៅ​ក្រឡាច់​…​គ្មាន​ក្រយៅ​ដឹកនាំ​ទេ​…​។ លើក​នេះ​ទៀត​គឺ​ចប់​តែ​ម្តង​…​ចប់​មែនទែន​ហើយ​…​េ​ហ ! ហេ !

អត្ថបទសរសេរ ដោយ