ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ដ៏​គួរ​ឱ្យ​អាម៉ាស់​ជា​ញឹកញាប់ដែល​អ្នក​គួរតែ​ប្រាប់​ឱ្យ​គេឯង​ដឹងផង

5 ឆ្នាំ មុន

វា​អាច​ជា​រឿង​ដែល​គួរ​ផ្លាស់​ប្តូរ​ការ​និយាយ​អំពី​ការ​បារម្ភ​អំពី​សុខភាព មក​និយាយ​ធម្មតា​អំពី​រឿង​ដែល​គួរ​ឲ្យ​អាម៉ាស់​វិញ ។ យ៉ាងណាមិញ មានរឿង​អាថ៌​កំបាំង​ច្រើន​ណាស់​ដែល​មនុស្ស​យើង​ច្រើន​តែ​ជួប​ប្រទះ ហើយ​ក៏​មិន​ហ៊ាន​និយាយ​វា​ចេញ​ដែរ ដោយសារ​តែ​ភាព​ខ្មាស​អៀន ឬ​អាច​ធ្វើ​ឲ្យ​រង​ការ​អា​មាស​បាន ។ ប៉ុន្តែ​រឿង​ទាំងនោះ​អាច​ជា​បញ្ហា​សុខភាព​ដែល​បង្ហាញ​ជា​លក្ខណៈ​ប្រយោល​បែប​នេះ…

វា​អាច​ជា​រឿង​ដែល​គួរ​ផ្លាស់​ប្តូរ​ការ​និយាយ​អំពី​ការ​បារម្ភ​អំពី​សុខភាព មក​និយាយ​ធម្មតា​អំពី​រឿង​ដែល​គួរ​ឲ្យ​អាម៉ាស់​វិញ ។ យ៉ាងណាមិញ មានរឿង​អាថ៌​កំបាំង​ច្រើន​ណាស់​ដែល​មនុស្ស​យើង​ច្រើន​តែ​ជួប​ប្រទះ ហើយ​ក៏​មិន​ហ៊ាន​និយាយ​វា​ចេញ​ដែរ ដោយសារ​តែ​ភាព​ខ្មាស​អៀន ឬ​អាច​ធ្វើ​ឲ្យ​រង​ការ​អា​មាស​បាន ។

ប៉ុន្តែ​រឿង​ទាំងនោះ​អាច​ជា​បញ្ហា​សុខភាព​ដែល​បង្ហាញ​ជា​លក្ខណៈ​ប្រយោល​បែប​នេះ ហើយ​ក៏​ត្រូវ​តែ​ដោះស្រាយ​ដែរ ។ អាការ​ដែល​ស្តាប់​ទៅ​គួរ​ឲ្យ​អាម៉ាស់ តែ​វា​គឺជា​រឿង​ដែល​អ្នក ត្រូវ​ខ្វាយខ្វល់​អំពី​វា​៖

១-លេច​នោម​ដោយ​មិនដឹង​ខ្លួន ៖ ម្តងម្កាល​វា​គឺជា​រឿង​ធម្មតា​ទេ ដែល​អ្នក​អាច​លេច​ទឹក​នោម​បន្តិច​នៅ​ពេល​សើច​ខ្លាំង ឬ​មានការ​ថប់​អារម្មណ៍​ខ្លាំង ។ ប៉ុន្តែ​បើសិនជា​វា​គឺជា​រឿង​កើតឡើង​គ្រប់ពេល វា​គឺជា​ពេលវេលា​ដែល​ត្រូវ​ទៅ​ជួប​ពេទ្យ​ហើយ ។ មនុស្ស​ភាគច្រើន​គឺ​ពិបាក​ប្រាប់​រឿង​នេះ​ឲ្យ​គេ​ដឹង​ណាស់ ។ ជា​ធម្មតា​ការ​លេច​នោម​ដោយ​ខ្លួនឯង​នេះ​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​មាន​បញ្ហា​ក្នុង​សុខភាព ដែល​ត្រូវការ​ព្យាបាល​ឲ្យ​បាន​លឿន។

២-រមាស់​រន្ធ​គូទ ៖ បញ្ហា​សុខភាព​ញឹកញាប់​បំផុត​មួយ​ផ្សេង​ទៀត​គឺ​ម្តៅ​ទៅ​លើ​ការ​រមាស់​រន្ធ​គូទ​តែ​ម្តង ។ បើសិនជា​អ្នក​គិត​ថា វា​អាច​ដោះស្រាយ​បាន​ជាមួយនឹង​ការ​អនុវត្ត​អនាម័យ​​ល្អ ចូរ​គិត​ឡើង​វិញ ។ មានរឿង​ច្រើន​ណាស់​ដែល​ការ​រមាស់​រន្ធ​គូទ​បង្ក​ឡើង​ដោយ​បញ្ហា​ធ្ងន់ ។ គ្រូពេទ្យ​ច្រើន​និយាយ​ថា វា​ជា​សញ្ញា​របស់​ជំងឺ​ឬ​ស​ដូង​បាត ហើយ​ខ្លះ​ទៀត​ក៏​អាច​ជា​សញ្ញា​នៃ​ការ​បង្ក​រោគ​ដោយ​មេរោគ​ផ្សិត ឬ​ប៉ា​រ៉ា​សិត​ដែរ ។

៣-កង្វះ​ចំណង់​ផ្លូវភេទ ៖ ក្នុង​ករណី​ដែល​អ្នក​មិន​មាន​ចំណង់​ផ្លូវភេទ​សោះ ចូរ​ពិចារណា​ជួប​គ្រូពេទ្យ​ដើម្បី​ជួយ​ហើយ ។ ការ​មិន​មាន​ចំណង់​ផ្លូវភេទ​គឺជា​រឿង​ដែល​ត្រូវ​យល់​ថា​ធ្ងន់ ។ សម្រាប់​ស្ត្រី វា​អាច​ដោយសារ​តែ​អ​តុល្យភាព​អ័​៊​រ​ម៉ូ​ន ដែល​បង្ក​ឡើង​ដោយ​ជំងឺ​ក្នុង​ខ្លួន​មិន​បាន​ព្យាបាល ។ សម្រាប់​បុរស​វិញ វា​អាច​កើតឡើង​ដោយសារ​តែ​ការ​ឆាប់​ចេញ​ទឹកកាម​ពេក និង​លិង្គ​មិន​ឡើង​រឹង ។ ការ​កង្វះ​ចំណង់​ផ្លូវភេទ​ក៏​បង្ក​ឡើង​ដោយ​ប្រភព​ផ្លូវចិត្ត​ដែរ ។

៤-ការ​ប្រែប្រួល​របស់​ក្បាល​សុដន់ ៖ បើសិនជា​អ្នក​សម្គាល់​ឃើញ​ការ​ប្រែប្រួល​មួយ​ចំនួន​ទៅ​លើ​រូបរាង​របស់​ក្បាល​សុដន់ ចូរ​ប្រាកដ​ថា អ្នក​បាន​ប្រាប់​ឲ្យ​គ្រូពេទ្យ​ដឹង​អំពី​រឿង​នេះ​លឿន​តាមតែ​អាច​ធ្វើ​ទៅ​បាន ។ ជា​ញឹកញាប់ វា​ច្រើន​តែ​ជា​សញ្ញា​ព្រមាន​របស់​ជំងឺ​មហា​រីក​សុដន់ ។ ក្បាល​សុដន់​ក៏​ប្រហែលជា​លឹប​ចូល​ទៅ​ក្នុង ហើយ​មានការ​ហូរ​ទឹករំអិល​ដ៏​ចម្លែក ។ ពេល​ខ្លះ​វា​មាន​ឡើង​កន្ទួល​រមាស់​ខុសធម្មតា​ផង​ដែរ ។

៥-ដុះ​រោម​ច្រើន ៖ បើសិនជា​អ្នក​សង្កេត​ឃើញ​ថា មានការ​លូតលាស់​សក់​កាន់តែ​ច្រើន​លើ​រាង​កាយ​ជាង​ធម្មតា ចូរ​កុំ​ប្រើ​ឡា​ម​កោរ​អី ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ​ជំនួស​គឺ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ ។ គ្រូពេទ្យ​និយាយ​ថា ការ​ដែល​ដុះ​រោម​ច្រើន​លើ​មនុស្ស​ស្រី​ច្រើន​តែ​ជា​សញ្ញា​​មួយ​នៃ​ការ​អ​តុល្យភាព​អ៊័រ​ម៉ូ​ន​ដោយសារ​តែ​បញ្ហា​ធ្ងន់​ក្នុង​រាង​កាយ ។ រឿង​មួយ​ដែល​គេ​រក​ឃើញ​ច្រើន​បំផុត​នោះ​គឺ​ជំងឺ​គីស​ច្រើន​ក្រោម​ក្នុង​ក្រពេញ​អូ​វ៉ែ (​ស្រង់​ពី​គេហ​ទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ