ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ឆ្នើម Real Madrid ម្នាក់​ថា Ronaldo និង Messi ខុស​គ្នា​ស្រឡះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​អធិរាជ​ស Dani Carvajal បាន​រៀបរាប់​ពី​ចំណុច​ដែល​ខ្លួន​គិត​ថា Messi ខុស​គ្នា​ពី…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​អធិរាជ​ស Dani Carvajal បាន​រៀបរាប់​ពី​ចំណុច​ដែល​ខ្លួន​គិត​ថា Messi ខុស​គ្នា​ពី Ronaldo ។

ខណៈ​ដែល​មនុស្ស​​គ្រប់​គ្នា តែងតែ​យក Messi ទៅ​ប្រៀប​នឹង Ronaldo កីឡាករ Carvajal ថា​ពួក​គេ​ទាំង​២ គឺជា​​កីឡាករ​ខុសស្រឡះ​ពី​គ្នា ហើយ​មិន​អាច​យក​ទៅ​ប្រៀបធៀប​បាន​ឡើយ ។

Carvajal បាន​ប្រាប់​សារព័ត៌មាន beIN Sports ថា ៖«​ខ្ញុំ​គិត​ថា Messi និង Ronaldo ពិបាក​នឹង​​យក​ទៅ​ប្រៀប​ជាមួយ​គ្នា​ណាស់ ។ ពួក​គេ​គឺជា​កីឡាករ​២​រូប ដែល​ខ្លាំង​ចារ​ទុក​ក្នុង​ប្រវត្តិ​សាស្ត្រ ។ តែ​ពួក​គេ​គឺ​ខុស​គ្នា​ស្រឡះ​» ។

កីឡាករ​អេ​ស្ប៉ា​ញ​រូប​នេះ​បាន​បន្ត​ថា ៖ «Messi គឺជា​កីឡាករ​ដែល​ពូកែ​បណ្តើរ​បាល់ ។ បាល់​តែង​នៅ​នឹង​ជើង​របស់​គេ​ជា​និច្ច ដើម្បី​ត្រៀម​នឹង​រក​ប្រឡោះ​ស៊ុត ។ សម្រាប់ Ronaldo វិញ គឺជា​កីឡា​ករ​​​ដែល​និយម​ស៊ុត​ឲ្យ​ចូល​ទី ។ ពួក​គេ​ខុស​គ្នា តែ​ពូកែ​ដូច​គ្នា​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Carvajal បាន​ចូល​លេង​នៅ Real Madrid បាន​២០០​ដង​តាំងពី​ចូល​លេង​មក ដែល​ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ