ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូចសប្បាយដៃណាស់​លោកចោរ… ថ្ងៃមុនផ្ទះគ្រូពេទ្យ ថ្ងៃនេះផ្ទះគ្រូបង្រៀន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍ថា ជន​មិន​ស្គាល់​មុខ​បាន​គាស់​ផ្ទះ​គ្រូ​បង្រៀន​ម្នាក់​ ចូល​លួច​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន ដែល​ម្ចាស់ផ្ទះ​បានដឹងនៅ​វេលា​ម៉ោង០៧ និង២០​នាទី​យប់ថ្ងៃ​ទី​២៩ ​កក្កដា នៅ​ចំណុច​​ភូមិ​ត្រពាំង​ប្រ​លិ​ត ឃុំ​សន្តិភាព…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍ថា ជន​មិន​ស្គាល់​មុខ​បាន​គាស់​ផ្ទះ​គ្រូ​បង្រៀន​ម្នាក់​ ចូល​លួច​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន ដែល​ម្ចាស់ផ្ទះ​បានដឹងនៅ​វេលា​ម៉ោង០៧ និង២០​នាទី​យប់ថ្ងៃ​ទី​២៩ ​កក្កដា
នៅ​ចំណុច​​ភូមិ​ត្រពាំង​ប្រ​លិ​ត ឃុំ​សន្តិភាព ស្រុ​កសំពៅ​លូន ខណ​:​ម្ចាស់ផ្ទះ​ជាប់រវល់​ទៅ​រៀបចំ​ការងារ​ជា​គណៈកម្មការ​​បោះ​​ឆ្នោតនៅការិ​យា​ល័យ ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ជុំ វុ​ទ្ធី ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ ​ជា​​គ្រូបង្រៀន​ ។ បើ​តាម​ម្ចាស់​ផ្ទះ​​ថា គាត់​មិន​បានដឹង​អំពី​ពេលវេលា​ដែល​ជនល្មើស​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​គាត់​នោះ​ទេ ព្រោះ​គាត់​និង​ភរិយា​ជាប់រវល់​ទៅ​បំរើ​ការងារ​បោះ​ឆ្នោត​នៅ​មូលដ្ឋាន លុះ​ត្រឡប់​មក​វិញ​ ក៏​ឃើញ​មាន​ស្នាម​គាស់​ផ្ទះ និង​បាត់បង់​ទ្រព្យសម្បត្តិ​មួយ​ចំនួន ទើប​គាត់​រាយ​ការ​ណី​ប្ដឹង​សមត្ថកិច្ច​តែ​ម្ដង​ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា សម្ភារ​ដែល​បាត់បង់​មាន​មាន១-​លុយ​៨៥​ម៉ឺន​រៀល ២-ទូរទស្សន៍​៣២​អ៊ី​ញ​១​គ្រឿង ៣-​ធុងបាស់​១ និង៤-​ខ្សែ​ក​ប្លា​ទី​ន​២​ជី​ ។ ជុំវិញ​ករណី​នេះ សមត្ថកិច្ច​បាន​នឹង​កំពុងធ្វើការ​ស៊ើបអង្កេត តែ​រហូត​ដល់​ពេល​មិន​ទាន់​មាន​តម្រុយ​អំពី​មុខសញ្ញា​ជនសង្ស័យ​នៅឡើយ​ទេ ​។

សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៨ ​កក្កដា ចោរ​បាន​គាស់​ផ្ទះ​អ្នកគ្រូ​ពេទ្យ​ម្នាក់ ​ឈ្មោះ​អ៊ុំ ប៉ុន អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​តា​ស្តា ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ដូច​គ្នា​ ហើយ​ចោរ​បាន​លួច​យក​លុយ​ចំនួន​៥​ម៉ឺន​បាត និង​ខ្សែដៃ​មាស​១​ខ្សែ​តម្លៃ​៥​ម៉ឺន​បាត រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​ ។

ខណ​:​សមត្ថកិច្ច​កំពុង​បើក​ការ​ស៊ើបអង្កេត និងមិន​ទាន់​កំណត់​មុខសញ្ញា​ជន​ដៃដល់​គាស់​ផ្ទះ​អ្នក​គ្រូ​ពេទ្យ​ខាងលើ​នេះ​ផង ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៩ ​កក្កដា ជន​មិន​ស្គាល់​មុខ​ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លោក​គ្រូ​​បង្រៀន​ម្នាក់​​ទៀត ដែល​នៅ​ស្រុក​សំពៅ​លូន​ដូច​គ្នា ហើយ​ជន​ដៃដល់​បាន​គេចខ្លួន​ដោយ​សុវត្ថិភាព​ដដែល​ ។

សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ជំ​ហាន​​ដំបូង​ថា ករណី​គាស់​ទម្លុះ​ទំលាយ​លំនៅ​ឋាន​ខាងលើ​នេះ ជន​ដៃដល់​អាច​ជា​មុខសញ្ញា​ចាស់ ដែល​ទើប​ចេញពី​គុក ហើយ​មិនមែន​នៅ​ក្រៅ​ស្រុក​ដែរ​ ។ ពេល​នេះ ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ទាំងនោះ​ហើយ​ ។

អត្ថបទសរសេរ ដោយ