ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាបទ​ទាំង​៥​ជា​ឫសគល់​នៃ​សន្តិភាព

5 ឆ្នាំ មុន

បើ​ទាំងអស់​គ្នា​កាន់​វិន័យ​ឱ្យ​បាន​គ្រប់​សិក្ខាបទ​ទាំង​៥ នោះ​ស្រុក​ទេស​នឹង​មាន​សន្តិភាព ប្រជារាស្ត្រ​ក៏​រស់នៅ​ដោយ​សុខសាន្ត ។​ដោយ​យល់​ឃើញ​ពី​ខ្លឹមសារ​ដ៏​សំខាន់​នៃ​សីល​៥​យ៉ាងនេះ​ហើយ ក៏​លើកយក​គោល​ធម៌​ទាំង​៥​ចំណុច​នេះ​ទៅ​ដាក់​បញ្ចូល​ទៅ​ក្នុង​មាតិកា​នៃ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ដើម្បី​ឱ្យ​មនុស្ស​ក្នុង​ពិភពលោក​អនុវត្ត​ទាំងអស់​គ្នា។ ខាងក្រោម​នេះ​ជា​ខ្លឹមសារ​នៃ​សីល​៥​ដូច​តទៅ ៖ ១-​បា​ណា​តិ​បា​តា វេរមណី…

បើ​ទាំងអស់​គ្នា​កាន់​វិន័យ​ឱ្យ​បាន​គ្រប់​សិក្ខាបទ​ទាំង​៥ នោះ​ស្រុក​ទេស​នឹង​មាន​សន្តិភាព ប្រជារាស្ត្រ​ក៏​រស់នៅ​ដោយ​សុខសាន្ត ។​ដោយ​យល់​ឃើញ​ពី​ខ្លឹមសារ​ដ៏​សំខាន់​នៃ​សីល​៥​យ៉ាងនេះ​ហើយ ក៏​លើកយក​គោល​ធម៌​ទាំង​៥​ចំណុច​នេះ​ទៅ​ដាក់​បញ្ចូល​ទៅ​ក្នុង​មាតិកា​នៃ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ដើម្បី​ឱ្យ​មនុស្ស​ក្នុង​ពិភពលោក​អនុវត្ត​ទាំងអស់​គ្នា។ ខាងក្រោម​នេះ​ជា​ខ្លឹមសារ​នៃ​សីល​៥​ដូច​តទៅ ៖

១-​បា​ណា​តិ​បា​តា វេរមណី វៀរចាក​ការ​សម្លាប់​សមនុស្ស​សត្វ​។ ការ​មិន​សម្លាប់សត្វ​រមែង​មាន​សុខភាព​ល្អ អាយុ​យឺនយូរ​ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគតជាតិ​។

២-​អទិន្នា​ទានា វេរមណី វៀរចាក​ការ​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​។ ការ​មិន​លួច​ទ្រព្យ​របស់​អ្នក​ដទៃ​រមែង​ថែរក្សា​ទ្រព្យរបស់​ខ្លួន​បាន​គង់វង្ស ឋិតថេរ​មិន​វិនាស​អន្តរាយ​ដោយហេតុ​ផ្សេង​ៗ មាន​អន្តរាយ​អំពី​ចោរ​ជាដើម​។

៣-​កា​មេ​សុ មិច្ឆាចា​រា វេរមណី ហាម​ប្រព្រឹត្ត​ខុស​ទៅ​លើ​ប្រពន្ធ​កូន​អ្នក​ដទៃ​។ ការ​មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម រមែង​គ្រប់គ្រង​គ្រួសារ​ដោយ​សុវត្ថិភាព មិន​មាន​អ្នក​ដទៃ​មក​បៀតបៀន​ប្រពន្ធ​កូន​ឡើយ​។

៤-​មុសា​វា​ទា វេរមណី វៀរចាក​ការ​ពោល​ពាក្យ​កុហក​។ ការ​មិន​ពោល​ពាក្យភូតកុហក​បោកប្រាស​គេ​រមែង​មាន​សំឡេង​ពីរោះ មិន​មាន​ពាក្យ​ចោទ​ពោល​មូល​បង្កាច់​បង្ខូចកេរ្តិ៍​ពី​អ្នក​ដទៃ​។

៥-​សុរា​មេ​រយ​មជ្ជ​ប្ប​មា​ទ​ដ្ឋា​នា វេរមណី វៀរចាក​ការ​សេព​គ្រៀង​ស្រវឹង​។ ការ​មិន​សេពសុរា និង​គ្រឿងញៀន រមែង​មាន​សតិបញ្ញា​ល្អ និង​មិន​វង្វេងវង្វាន់​ក្តៅ​អន្ទះអន្ទែង​ក្នុង​រាង​កាយ​។ រួច​ចាក​ពី​ភាព​សៅហ្មង​ក្នុង​ពេល​បច្ចុប្បន្ន​ទៅ​ភព​ខាង​មុខ​នឹង​ជា​អ្នកមាន​បញ្ញា​ច្រើន ឈ្លាសវៃ​ក្នុង​កិច្ចការ​ទាំងពួង​ ។

ផល​ដែល​ទទួល​បាន​ពី​ការ​ប្រតិបត្តិ​វិន័យ​គឺ​សីល​ត្រឹមត្រូវ​ហើយ​នោះ មិនមែន​ហុច​ផល​ឱ្យ​តែ​ទៅ​ក្នុង​អនាគតជាតិ​ទេ ក្នុង​ពេល​បច្ចុប្បន្ន​ក៏​ទទួល​បាន​ផល​ដែរ ។ នេះ​ផល​របស់​បុគ្គល​រក្សាសីល​៥ ប្រតិបត្តិ​វិន័យ​បាន​ត្រឹមត្រូវ លទ្ធផល​ទទួល​បាន​មិន​រង់​ចាំជាតិ​ក្រោយ​ទេ ។