ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះពួយយ៉ាងលឿនឆ្វេងក៏បុក​ស្តាំក៏បុកខ្ទេចខ្ទីអស់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​ស្រវឹង​ជោក​បើករថយន្ត​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន លុះ​មក​ដល់​ផ្លូវ​កោង​បត់​មិន​ទាន់​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន​ដែល​នៅ​អម​សងខាង​ផ្លូវ​បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ទៅ​មុខ​លែង​រួច​។ ហេតុការណ៍​នេះ​​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៩ កក្កដា ត្រង់​ចំណុច​ខាងក្រោម​ស្ពាន​អាកាស​៧​មក​រា តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​ស្រវឹង​ជោក​បើករថយន្ត​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន លុះ​មក​ដល់​ផ្លូវ​កោង​បត់​មិន​ទាន់​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន​ដែល​នៅ​អម​សងខាង​ផ្លូវ​បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ទៅ​មុខ​លែង​រួច​។ ហេតុការណ៍​នេះ​​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៩ កក្កដា ត្រង់​ចំណុច​ខាងក្រោម​ស្ពាន​អាកាស​៧​មក​រា តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

 រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AN-៣០២៧ បើកបរ​ដោយ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់ មាន​វ័យ​ប្រមាណ​២០​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ខាង
លើ​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​គោលបំណង​បើក​ឆ្ពោះទៅ​ផ្លូវ​៥៩៨​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​កោង ស្រាប់​រថយន្ត​ខាងលើ​បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​ខាងឆ្វេង​បុក​នឹង​ខឿន​ដែល​នៅ​អម​សងខាង​ផ្លូវ​បណ្តាល​ឲ្យ​ខឿន​បែក​បន្តិចបន្តួច តែ​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​ក៏​បន្តដំណើរ​ទៅ​មុខ​ទៀត​បាន​ប្រមាណ​ជា​១០​ម៉ែត្រ​ក៏​ជ្រុល​ទៅ​ខាងស្តាំ បុក​នឹង​ខឿន​ទៀត បណ្តាល​ឲ្យ​ខឿន​បែក​បន្តិចបន្តួច ចំណែក​រថយន្ត​បង្ក​រង​ការ​ខូចខាត​បែក​យ៉ា​ន់​កង់​ខាង​មុខ​ចំហៀង​ខាងស្តាំ​ទៅ​មុខ​លែង​រួច ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​រួច​ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ