តារា​បង្ហាញ​ម៉ូ​ដ​ ស៊ុ​យ​អែ​ត កំប៉េះគូទ​ធំ​ហើយ​នៅ​មិន​ស្កប់ចិត្ត


វេ​ប​សាយ​ «Metro»​ បាន​បង្ហាញ​ពី​ភាព​ពុះពារ​លើ​គ្រប់​ឧបសគ្គ​របស់​នាង​ណា​តា​សា ក្រោ​ន​(Natasha Crown)​ តារា​បង្ហាញ​ម៉ូ​ដ​ដ៏​ទ្រលុកទ្រលន់​ជនជាតិ​ស៊ុ​យ​អែ​ត អាយុ​២៤​ឆ្នាំ​បាន​បង្កើត​សាច់​ត្រគាក​ឲ្យ​ក្លាយជា​ជើងឯក​មាន «​កំប៉េះគូទ​ធំ​បំផុត​នៅ​លើ​ពិភពលោក​» ដោយ​ទទួលទាន​នុយ​តេ​ល​ឡា​ (Nutella) ឬ​ស្ករ​សូកូឡា​សម្រាប់​នំ​បុ័ង ក្នុង​បរិមាណ​ជិត​៦​គីឡូក្រាម​ក្នុង​មួយ​ខែ និង​ប្រតិបត្តិ​បន្តបន្ទាប់​ធ្វើ​ឲ្យ​ទម្ងន់​កើនឡើង​តាម​ការ​គ្រោងទុក ។

នាង​ណា​តា​សា ដែល​គេ​ស្គាល់​ថា​ជា​តារា​បង្ហាញ​ម៉ូ​ដ​មាន​ត្រគាក​ធំ​រីកសាយ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​នាង​ចង់​បង្កើន​ទម្ងន់​ឲ្យ​បាន​២៥​គីឡូក្រាម ខណៈ​ពេល​បច្ចុប្បន្ន​មាន​ទម្ងន់​១៣៣​គីឡូក្រាម ។ ក្នុង​មួយ​ខែ​ណា​តា​សាបាន​ទទួលទាន​នុយ​តេ​ល​ឡា​ចំនួន​១៥​ដប​មាន​បរិមាណ​៥,៨​គីឡូក្រាម ។

នៅ​ពេល​ទម្ងន់​កើនឡើង​តាម​ការ​គ្រោងទុក​គ្រូពេទ្យ​នឹង​បូម​ខ្លាញ់​ដែល​លើស​ទៅ​បំពេញបន្ថែម​នៅ​ត្រង់​កំប៉េះគូទ​មាន​ទំហំ​១៨២​សង្ទីម៉ែត្រ និង​គ្រោង​ពង្រីក​ឲ្យ​ធំ​ប្រហែល​២៥០​សង្ទីម៉ែត្រ ។

បច្ចុប្បន្ន​នាង​មី​កែ​ល រូ​ហ្វី​ណេ​ល្លី​(Mikel-Ruffinelli) តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​អា​មេ​រិ​ក អាយុ​៤៦​ឆ្នាំ​ជា​ម្ចាស់​តំណែង​មាន​កំប៉េះគូទ​ធំ​បំផុត​នៅ​លើ​ពិភពលោក ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និង​តារា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ