ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្នុង​មួយថ្ងៃ​កើតឡើង​២១​លើក​ ស្លា.ប់​៩​នាក់ ​របួសធ្ងន់​ស្រាល​២៦​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​ថ្ងៃ​ទី​២៨​និង​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កើត​ឡើ​២១​លើក​(​យប់​១០​លើក​) ស្លាប់​ប្រុស​៩​នាក់ របួសធ្ងន់​១៩​នាក់ (​ស្រី​៥​នាក់​) របួសស្រាល​៧​នាក់​(​ស្រី​២​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​ថ្ងៃ​ទី​២៨​និង​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កើត​ឡើ​២១​លើក​(​យប់​១០​លើក​) ស្លាប់​ប្រុស​៩​នាក់ របួសធ្ងន់​១៩​នាក់ (​ស្រី​៥​នាក់​) របួសស្រាល​៧​នាក់​(​ស្រី​២​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​១៣​លើក​ស្លាប់​៤​នាក់​,​មិន​គោរព​សិទ្ធ​១​លើក​ស្លាប់​២​នាក់​,​មិន​ប្រកាន់​ស្តាំ​៤​លើក​,​ប្រជែង​២​លើក​ស្លាប់​៣​នាក់​,​ងងុយដេក​១​លើក ។ សរុប​ស្លាប់​៩​នាក់ : ម៉ូត​៩​នាក់​(​មិន​ពាក់មួក​៥​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៦​លើក ស្លាប់​៣​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៦​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​៥​លើក ស្លាប់​៥​នាក់​, ម៉ូតូ​នឹង​ថ្មើរជើង ១​លើក​, ម៉ូតូ​នឹង​ត្រាក់ទ័រ​១​លើក​, រថយន្ត​តូច​បុក​ស្ពាន​១​លើក​, រថយន្ត​ធំ​នឹង​គោ​យន្ត​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​៤២​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១២៧​គ្រឿង​, រថយន្ត​តូច​៦​គ្រឿង​, រថយន្ត​ធំ​៧​គ្រឿង​, ថ្មើរជើង​១​នាក់​, យាន​ផ្សេង​ៗ២​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​១២​លើក​, រថយន្ត​តូច​៤​លើក​, រថយន្ត​ធំ​៥​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១០​លើក​, ផ្លូវ​ខេត្ត​៧​លើក​, ផ្លូវលំ​៤​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ធំ​៣​លើក ស្លាប់​៣​នាក់ របួស​៧​នាក់ (​ស្រី​៣​
នាក់​), ខេត្តកំពត​១​លើក ស្លាប់​២​នាក់​, ខេត្តពោធិ៍សាត់​២​លើក​ស្លាប់​២​នាក់ របួស​១​នាក់​, ខេត្តស្វាយរៀង​១​លើក ស្លាប់​១​នាក់​របួស​២​នាក់​និង​ខេត្តកណ្តាល​១​លើក ស្លាប់​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ