ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោត​ចូល​​ពាង​បញ្ចប់​ជីវិត… ម្នាក់​ៗ​ស្មាន​មិន​ដល់

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​អតីត​ជា​ពលករ​ទូក​នេសាទ​នៅ​ថៃ​បាន​ចូល​ជើង​ជាមួយ​ស្លាប​ចក្រ គាត់​បាន​ក្លាយ​ខ្លួន​ជា​ជន​ពិការ​ជើង កន្លង​មក​គាត់​ព្យាយាម​សម្លាប់​ខ្លួន​៣​លើក ប៉ុន្តែ​មិន​សម្រេច លុះ​លើក​ទី​៤​នេះ ប្រើ​វិធី​ដែល​គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់ ក៏​បាន​លង់​ស្លាប់​​សម្រេច ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១២​និង​៤៥…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​អតីត​ជា​ពលករ​ទូក​នេសាទ​នៅ​ថៃ​បាន​ចូល​ជើង​ជាមួយ​ស្លាប​ចក្រ គាត់​បាន​ក្លាយ​ខ្លួន​ជា​ជន​ពិការ​ជើង កន្លង​មក​គាត់​ព្យាយាម​សម្លាប់​ខ្លួន​៣​លើក ប៉ុន្តែ​មិន​សម្រេច លុះ​លើក​ទី​៤​នេះ ប្រើ​វិធី​ដែល​គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់ ក៏​បាន​លង់​ស្លាប់​​សម្រេច ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១២​និង​៤៥ នាទី​រសៀល ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។

បុរស​រូប​នេះ​ឈ្មោះ Vieng Yang Choung អាយុ​៤៦​ឆ្នាំ ជនជាតិ​វៀតណាម គាត់​គឺជា​ជន​ពិការ​ជើង​ទាំង​២​ដែល​ត្រូវ​គ្រូពេទ្យ​កាត់​ចោល​ត្រឹម​ភ្លៅ និង​បាន​ស្នាក់​នៅ​ក្នុង​អង្គការ​ជិត​១០​ឆ្នាំ​កន្លង​មក​ហើយ​។

នគរបាល​ព្រហ្មទណ្ឌ​ស្រុក​និយាយ​ថា បុរស​រង​គ្រោះ​នេះ​គឺជា​អតីត​ពលករ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ ហើយ​ភ្លាត់ស្នៀត​ត្រូវ​ស្លាបចក្រ​ម៉ាស៊ីន​ទូក​វ័ធ​ត្រូវ​ជើង បណ្ដាល​ឲ្យ​រង​របួស​​ដំបៅ​ព្យាបាល​មិនជា​ឡើយ​។ ក្រោយមក​ត្រូវ​ថៅកែ​ថៃ​បោះបង់​ចោល ព្រោះ​ធ្វើការ​លែង​​កើត ខណៈ​មាន​អង្គការ​មួយ​ប្រទះ​ឃើញ​កាលពី​អំឡុង​ឆ្នាំ​២០០៩ រួច​ក៏​នាំ​ទៅ​ផ្ញើ​នៅ​អង្គការ​មួយ​នៅ​ក្នុងភូមិ​ត្រពាំង​វែង ដើម្បី​ឲ្យ​ជួយ​មើលថែ និង​ព្យាបាល​គាត់​។

ប្រភព​ដដែល​បន្ត​​ថា ប៉ុន្តែ​ទោះ​ខំ​ព្យាបាល​បែប​ណា ក៏​ជើង​នោះ​មិន​អាច​ព្យាបាល​ជា​​ដដែល ហើយ​ដំបៅ​កាន់តែ​រីក​ធំ​ទៅ​ៗ​រហូត​ដល់​គ្រូពេទ្យ​កាត់​ចោល​ត្រឹម​ភ្លៅ​ក្លាយជា​ជន​ពិការ​ជើង​ទាំង​២​តែ​ម្ដង​។ មិនតែប៉ុណ្ណោះ​ក្រោយ​កាត់​ជើង​ចោល ក៏​នៅ​តែ​ព្យាបាល​ជា​បន្តបន្ទាប់ រហូត​សព្វថ្ងៃ​ត្រគាក​គាត់​ក៏​ដំបៅ​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា កន្លង​មក​គាត់​ព្យាយាម​សម្លាប់​ខ្លួន​៣​លើក​បន្តបន្ទាប់ ដោយ​ចង​.​ក និងរ​វ៉ៃ​រទេះរុញ​ចូល​រថយន្ត​ដើម្បី​ឲ្យ​រថយន្ត​បុក​ស្លាប់ ប៉ុន្តែ​មិន​សម្រេច​ទេ ដោយ​អ្នក​ឃើញ​ជួយ​សង្គ្រោះ​ទាន់ លុះ​ថ្ងៃ​កើត​ស្រាប់តែ​បាត់​គាត់​ទើប​ដើរ​ក​គ្រប់កន្លែង​តែ​មិនឃើញ​សោះ ។ ពេល​ទៅ​ដល់​កន្លែង​ដាក់​ពាងទឹក​ពេញ​មួយ​ក៏​ឃើញ​រទេះរុញ​គាត់​ក្បែរ​ទឹក​នោះ ដោយ​សង្ស័យ​ក៏​អឺត​មើល​ក្នុង​ពាង​ក៏​ប្រទះ​ឃើញ​គាត់​ស្លាប់​ក្នុង​ទឹក​ពាង​នោះ​បាត់​ទៅ​ហើយ​។

ក្រោយ​កើតហេតុ នគរបាល​បាន​ធ្វើការ​ពិនិត្យ​សព​ជន​រង​គ្រោះ ទើប​សន្និដ្ឋាន​ថា បុរស​នោះ​ពិតជា​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត​លោត​សម្លាប់​ខ្លួន​ក្នុង​ទឹក​ពាង​នោះ​មែន មិន​មាន​សញ្ញា​អ្វី​ដែល​បញ្ជាក់​ថា ជា​អំពើ​ឃាតកម្ម​នោះ​ឡើយ ហើយ​អង្គការ​ខាងលើ​ក៏​បាន​ចាត់​ចែង​ធ្វើ​បុណ្យសព​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ