ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា! ទោះ​ខំ​ជួយ​សង្គ្រោះ​យ៉ាង​ណា តែ​អ្វីៗហួស​ពេល​ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហនុ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច មាន​ការ​ឆោឡោ​​​មនុស្ស​ម្នា​យ៉ាង​ខ្លាំង ខណៈ​ពេល​ក្មេង​ប្រុស​ម្នាក់ និង​​ក្មេង​​ស្រី​ម្នាក់​ បាន​បាត់​ខ្លួន​នៅ​ចំណុច​​ស្ពាន​ចំការ​ដូង ស្ថិត​ក្នុងភូមិ​អុង​ឃុំ​រាម ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហនុ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច មាន​ការ​ឆោឡោ​​​មនុស្ស​ម្នា​យ៉ាង​ខ្លាំង ខណៈ​ពេល​ក្មេង​ប្រុស​ម្នាក់ និង​​ក្មេង​​ស្រី​ម្នាក់​ បាន​បាត់​ខ្លួន​នៅ​ចំណុច​​ស្ពាន​ចំការ​ដូង ស្ថិត​ក្នុងភូមិ​អុង​ឃុំ​រាម ស្រុក​ព្រៃ​នប់ កាល​ពី​​ម៉ោង​ប្រមាណ​​ជាង​២​រសៀល ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ ។

សេចក្តី​រាយ​ការណ៍​បន្ត​ទៀតថា ក្រោយ​ពី​ក្មេង​ប្រុស​ស្រី​បាន​បាត់​ខ្លួន​​នាំ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង ហើយ​​គេ​នាំ​គ្នា​សង្ស័យ​ថា ​ក្មេង​ទាំង​២​​នាក់​ខាង​លើ​បាន​លង់ទឹក ក្រោយ​មក​​​​មាន​អ្នក​ចុះ​មុ​ជ​ទឹក ដើម្បី​រាវ​​រក​ក្មេង​ៗ​ខាង​លើនេះ ។

លុះ​រហូត​​មក​ដល់​ម៉ោង​ជិត​៤​​រសៀល​នេះ ខណៈ​អ្នក​ជ្រមុជ​ទឹក​​រាវ​រក​នោះ ក៏​រក​ឃើញ​ក្មេង​ប្រុស​ម្នាក់​​នៅ​ក្នុង​​ទឹក ក្រោយ​ក៏​ស្រង់​ក្មេង​ប្រុស​រង​គ្រោះ​ឡើង​លើ​គោក រួច​ខំ​ប្រឹង​ធ្វើ​ការ​សង្គ្រោះ​បន្ទាន់​ ​តែ​ទោះ​បី​ជា​ជួយ​សង្គ្រោះ​យ៉ាងណា​ក្តី ក៏​ក្មេង​ប្រុស​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិតទៅ​​ហើយ  ។ បច្ចុ​ប្បន្ន​នេះ អ្នក​ជ្រមុជ​ទឹក​កំពុងខ្នះ​ខ្នែង​តាម​​រាវ​រក​​​ក្មេង​ស្រី​​រង​គ្រោះ​ម្នាក់​ទៀត ដែល​កំពុង​បាត់​ខ្លួននៅ​ឡើយ ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ