ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ស្លា.ប់ ម្នាក់​របួសធ្ងន់​ក្នុង​មួយប៉ប្រិចភ្នែក

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោក​ជំទប់​ទី​មួយ ឃុំ​បន្ទាយ​ព្រាល​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពេល​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅ​ម៉ោង 8 និង 50…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោក​ជំទប់​ទី​មួយ ឃុំ​បន្ទាយ​ព្រាល​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពេល​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅ​ម៉ោង 8 និង 50 នាទី​ព្រឹក ថ្ងៃ​ទី​28 ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​កៅស៊ូ​លេខ​១៤៤ ស្ថិត​ក្នុងភូមិ​អូ​លាជ ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ​នេះ ឈ្មោះ ឈឹ​ម សុង ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មុខរបរ​ជំ​នប់​ទី​១ ឃុំ​បន្ទាយ​ព្រាល រស់នៅ​ក្នុងភូមិ​ទ​ព័​ស្រូវ ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1-1235 បាន​រង​របួសធ្ងន់ ហើយ​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។

ចំណែក​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ វ៉ា​ត ឧត្តម ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ស្រុក​ជាមួយ​គ្នា​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពាក់​ស្លាក​លេខ 1E-1618 រង​របួសធ្ងន់ រីឯ​ម៉ូតូ​ខូចខាត​យ៉ាងដំណំ​ទាំង​២​គ្រឿង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បុក​គ្នា​នោះ​ទេ គ្រាន់តែ​បាន​ប្រាប់​ថា ម៉ូតូ​ទាំង​2​គ្រឿង​ខាងលើ​នេះ គឺ​ជិះ​ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា ទើប​បណ្តាល​ឱ្យ​មានការ​គ្រោះថ្នាក់​បែប​នេះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ