ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តី​ស្លា.ប់​ផុយ​ស្រួយ​ណាស់​គួរ​រក​ស្បៀង​ទុក​បង្ការ

5 ឆ្នាំ មុន

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​បង្ហាញ​ខ្លឹមសារ​អំពី​ព្រហ្មចរិយធម៌​ថា ការ​ឱ្យទាន ការ​ខ្វល់ខ្វាយ ឬ​ខ្នះខ្នែង​ចំពោះ​អំពើ​ជា​កុសល ការ​រក្សាសីល​៥ សីល​៨ ការ​ចម្រើន​ព្រហ្ម​វិហារធម៌​៤ ការ​សម្តែងធម៌ ឬ​ណែនាំ​ពន្យល់​ឱ្យ​អ្នក​ដទៃ​កាន់​អំពើ​សុចរិត កុំ​រុកកួន​គ្នា…

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​បង្ហាញ​ខ្លឹមសារ​អំពី​ព្រហ្មចរិយធម៌​ថា ការ​ឱ្យទាន ការ​ខ្វល់ខ្វាយ ឬ​ខ្នះខ្នែង​ចំពោះ​អំពើ​ជា​កុសល ការ​រក្សាសីល​៥ សីល​៨ ការ​ចម្រើន​ព្រហ្ម​វិហារធម៌​៤ ការ​សម្តែងធម៌ ឬ​ណែនាំ​ពន្យល់​ឱ្យ​អ្នក​ដទៃ​កាន់​អំពើ​សុចរិត កុំ​រុកកួន​គ្នា កុំ​បៀតបៀន​គ្នា កុំ​ពោល​ពាក្យចាក់ដោត​គ្នា​កុំ​ញុះញង់​គ្នា ការ​វៀរចាក​មេថុនធម្ម សេចក្តី​សន្តោស​ចំពោះ​ភរិយា​របស់​ខ្លួន សេចក្តី​ព្យាយាម​ដ៏​ខ្ជាប់ខ្ជួន​ក្នុង​កង​ការ​កុសល ការ​រក្សា​ឧបោសថសីល តាម​ការ​កំណត់​ជាដើម លោក​ឱ្យឈ្មោះ​ថា ព្រហ្មចរិយៈ ឬ​ហៅ​ថា​ព្រហ្មចរិយធម៌ ។

ដោយសារ​តែ​សេចក្តីស្លាប់​នៃ​រូប​កាយ​យើង​នៅ​ប្រចាំការ​គ្រប់​ដង្ហើម​ចេញចូល​រាល់ថ្ងៃ រាល់​យប់​គ្រប់​វេលា គួរ​បុគ្គល​គ្រប់​រូប​ទោះជា​អ្នក​ធ្វើស្រែ​ចម្ការ​ក្តី អ្នក​ធ្វើ​ជំនួញ​ក្តី អ្នកធ្វើការ​ឈ្នួល​ក្តី អ្នកបម្រើ​រាជការ​ក្តី បុគ្គលិក​ស្ថាប័នឯកជន​នានា​ក្តី គប្បី​លៃលក​រក​ឱកាស​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ពោល​គឺ ប្រឹងប្រែង​ធ្វើ​កង​ការ​កុសល​ឱ្យ​បាន​ច្រើន​ទៅ​តាម​លទ្ធភាព​រៀង​ៗ​ខ្លួន ព្រោះ​សីល​ជា​យាន ទាន​ជា​ស្បៀង​ទុក​បង្ការ​ឱ្យ​ហើយ​ទោះបី​តិច​ឬ​ច្រើន​កុំឱ្យ​ខកខាន​ខូច​វេលា​។

ការ​ធ្វើ​ទាន សីល ភាវនា​ដើម្បី​នឹង​បានជា​ឧបនិស្ស័យ​ទៅ​កាន់​បរមលោក​ក្សេម​ផុត​ចាក​ទុក្ខ​ទាំងពួង ។