ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​កួច​ត្របា.ញ់​ក្រោម​ផ្ទះ ពល​រដ្ឋ​រាប់​រយ​នាក់​បង្ខំ​ចិត្ត​បិទ​ទ្វារនាំ​គ្នាគេច (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ទឹកទន្លេ​មេគង្គ​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៨ កក្កដា មានកំ​ពស់​១៤,០៣​ម៉ែត្រ ហើយ​កំរិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​១៥,២០​ម៉ែត្រ ទោះជា​បែប​នេះ​ក្តី​បាន​ធ្វើ​ឲ្យ​ភូមិ​ជា​ច្រើន​ក្នុងស្រុក​ត្បូងឃ្មុំ ត្រូវ​ទឹក​ឡើង​មក​ជន់​លិច​ក្រោមផ្ទះ និង​ទឹក​ហូរ​កាត់​ថ្នល់​មិន​អាច​​រស់នៅ​កើត…

ខេត្ត​ត្បូងឃ្មុំ ៖ ទឹកទន្លេ​មេគង្គ​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៨ កក្កដា មានកំ​ពស់​១៤,០៣​ម៉ែត្រ ហើយ​កំរិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​១៥,២០​ម៉ែត្រ ទោះជា​បែប​នេះ​ក្តី​បាន​ធ្វើ​ឲ្យ​ភូមិ​ជា​ច្រើន​ក្នុងស្រុក​ត្បូងឃ្មុំ ត្រូវ​ទឹក​ឡើង​មក​ជន់​លិច​ក្រោមផ្ទះ និង​ទឹក​ហូរ​កាត់​ថ្នល់​មិន​អាច​​រស់នៅ​កើត ក៏​នាំ​គ្នា​ជញ្ជូន​ទ្រព្យ​មក​កាន់​ទីទួល​សុវត្ថិភាព​មួយ​កន្លែង​នៅ​ឃុំ​ទន្លេ​បិទ រហូត​កើន​ដល់​រាប់រយ​គ្រួសារ ហើយ​ទឹក​ស្អាត​មិន​ទាន់​មាន​ប្រើប្រាស់​នូវឡើយ ពួក​គាត់​បាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជួយ​ឧបត្ថម្ភ​ជា​ស្បៀង​និង​ថ្នាំសង្កូវ​ផ្សេង​ៗ​ផង​ដែរ​។

លោក សុះ យ៉ា អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ព្រែក​តូច ឃុំ​ជី​រោ​ទ៏​ទី​១ ប្រាប់​ឲ្យ​ដឹង​ថា យប់​ថ្ងៃ​ទី​២៧ កក្កដា​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ប្រមាណ​ជា​៣​តឹក​លិច​ពាក់កណ្តាល​សសរផ្ទះ ហើយ​គាត់​​មាន​ក្តី​ព្រួយបារម្ភ​ក៏​បាន​ប្រើ​ទូក ដើម្បី​ដឹក​សមាជិកគ្រួសារ​មក​រស់នៅ​ទីទួល​សុវត្ថិ​ភាព​ទន្លេ​បិទ ។

លោក​ប្រាប់​បន្ត​ថា មាន់ ទារ មនុស្ស​ចាស់​ពិបាក​ដើរ​ត្រូវ​តែ​ដឹក​មក​ដាក់​នៅ​ទួល​សុវត្ថិភាព​មុនគេ ហើយ​ផ្ទះ​អាច​នឹង​ត្រូវ​បិទទ្វារ​ចោល​ជា​បណ្តោះអាសន្ន​ព្រោះថា ទឹក​ហូរ​កួច​ត្របាញ់​​​​នៅ​ក្រោមផ្ទះ ដោយសារ​តែ​ខ្លាច​គ្រោះថ្នាក់​ជាយថាហេតុ​នោះ ទើប​ព្រឹក​ថ្ងៃ​ទី​២៨ គាត់​ប្រញាប់​ជញ្ជូន​ទ្រព្យ​សំខាន់​ៗ​ចេញ​ពីលើ​ផ្ទះ​។

ស្ត្រី​ខ្មែរ​អ៊ិ​ស្លា​ម​ឈ្មោះ អ៊ែ​ល រៀម អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​ព្រែក​តូច ប្រាប់​ថា ផ្ទះ​របស់​គាត់​ត្រូវ​ទឹក​ឡើងមក​លិច​មិន​អាច​រស់នៅ​កើត​ទេ គាត់​នឹង​ប្តី​ដឹក​សំភារៈ​នៅ​លើ​ផ្ទះ​តាម​រ៉ឺ​ម៉ក​ម៉ូតូ​មក​កាន់​ទីទួលសុវត្ថិភាព​នៅ​ឃុំ​ទន្លេ​បិទ​ស្នាក់​នៅ​បណ្តោះអាសន្ន ប្រើ​ពេល​ពី​កន្លះ​ខែ​ដល់​១​ខែ​ក្នុង​ពេល នៅ​ដំបូង​មិន​ទាន់​មានទឹក​ស្អាត​ប្រើ​ឡើយ ត្រូវ​ទិញ​ទឹក​គេ​មក​ប្រើ​ក្នុង​១​ធុង​ស្តេ​ត្រូ​តំលៃ​៥០០​រៀល ហើយ​គាត់ប្រឹង​តំឡើង​គ្រែ​សម្រាប់​លក់ដូរ​របស់​ហូប​នៅ​ត្រង់​ទីទួល​សុវត្ថិភាព​នេះ​គ្រាន់​បាន​ថវិការ​ខ្លះ​ដោះស្រាយ​ជីវភាព ។

លោក​កូប ឡេះ មេ​ភូមិ​ព្រែក​តូច ប្រាប់​ថា ពលរដ្ឋ​នៅ​ក្នុងភូមិ​របស់​គាត់​មាន​ចំនួន​៣៩៤​គ្រួសារ ក្នុង​នោះអ្នក​រង​គ្រោះ​ដោយ​ទឹក​លិច​បាន​នាំ​គ្នា​មក​រស់នៅ​ទីទួល​សុវត្ថិភាព បាន​កើនឡើង​ដល់​ទៅ​ជិត​ពាក់​កណ្តា​លហើយ​។ ក្រៅពី​នេះ​ក៏​មាន​ពលរដ្ឋ​នៅ​ភូមិ​រកា​ធំ ភូមិ​ទន្លេ​បិទ ក៏​ជន្លៀស​មក​រស់នៅ​ទីទួល​នេះដែរ កើន​ដល់​ទៅ​លើស​នេះ​ទៀត ធុង​ទឹក​ស្អាត​រួម​នឹង​បង្គន់​អនាម័យ​ចល័ត​ត្រូវ​បាន​ដឹក​មក​ដល់​មិនទាន់​តំឡើង ហើយ​ទឹក​អាច​ឲ្យ​ពល​រដ្ឋ​ប្រើប្រាស់​បាន​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​០១​ថ្ងៃ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា និង​មាន​ក្រុម​គ្រូពេទ្យ​មក​ប្រចាំការ នៅ​ត្រង់​ទីទួល​សុវត្ថិភាព​ឃុំ​ទន្លេ​បិទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ