ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! ស្ត្រី​ចំណាស់​ម្នាក់​ខ្លួន​ខ្ទេច​ដាក់​ជា​បំបែក​ឈាម​ច្រាល​ពេញ​ផ្លូវ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ធុន​តូច​១​គ្រឿង​មិន​ស្គាល់​ម៉ាក​បាន​បុក​ស្ត្រី​ចំណាស់​ម្នាក់​អាយុ​ប្រហែល​​ជាង៦០​ឆ្នាំ​លើ​ផ្លូវជាតិ​លេខ​៧ ពីក្រោយ​ពេញទំហឹង ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៧ កក្កដា ត្រង់​ចន្លោះ​បង្គោល​លេខ​១២៨-១២៩ ស្ថិត​ក្នុងភូមិ​ទួល​វិហារ ឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ…

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ធុន​តូច​១​គ្រឿង​មិន​ស្គាល់​ម៉ាក​បាន​បុក​ស្ត្រី​ចំណាស់​ម្នាក់​អាយុ​ប្រហែល​​ជាង៦០​ឆ្នាំ​លើ​ផ្លូវជាតិ​លេខ​៧ ពីក្រោយ​ពេញទំហឹង ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៧ កក្កដា ត្រង់​ចន្លោះ​បង្គោល​លេខ​១២៨-១២៩ ស្ថិត​ក្នុងភូមិ​ទួល​វិហារ ឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ ។

បើ​តាម​នគរបាល​ចរាចរណ៍​ស្រុក​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ ស្ត្រី​មិន​ស្គាល់​អត្ត​សញ្ញាណ​​ម្នាក់​បាន​ដើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​តាម​បណ្តោយ​ផ្លូវ ខណៈនោះ​រាង​ងងឹត​​ផង លុះដល់​ត្រង់​ភូមិ​ខាងលើ​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ា​បើក​មក​បុក​ពីក្រោយ​ពេញទំហឹង​តែ​ម្តង ថែម​ទាំង​កិន​បន្ថែម​ទៀត បណ្តាល​ឲ្យ​រាង​កាយ​សព​ស្ត្រី​រង​គ្រោះ​​ត្រូវ​ដាច់​ជា​បំបែក និង​ហូរ​ឈាម​ច្រាល​ពេញ​ផ្លូវ ។

នគរបាល​ខាងលើ​ប្រាប់​បន្ត​ថា រថយន្ត​មិន​ស្គាល់​ម៉ាក​នោះ​បាន​ប្រើ​ល្បឿន​យ៉ាង​លឿន ហើយ​​ក្រោយ​ពី​បុក​មនុស្ស​ស្លាប់​ក៏​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់​តែ​ម្តង ចំណែក​សព​ស្ត្រី​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដោយសារ​តែ​មាន​ក្តី​អាណិតអាសូរ​នាយទាហាន​ម្នាក់​បាន​ជួយ​ឧបត្ថម្ភ​ថវិកា និង​បាន​យក​មក​បូជា​នៅ​វត្ត​ស្រែ​សៀម តាម​ប្រពៃណី​។

ស្ត្រី​ចំណាស់​ខាងលើ​ដែល​រថយន្ត​បុក​ស្លាប់​នោះ ពលរដ្ឋ​តែងតែ​ឃើញ​ដើរទៅ​វិញ​ទៅ​មក​លើ​ផ្លូវជាតិ​នោះ ហើយ​ជា​មនុស្ស​ដែល​មាន​សតិ​មិន​គ្រប់ កន្លង​មក​មាន​ពេល​ខ្លះ​ត្រូវ​បាន​រថយន្ត​វិះ​នឹង​បុក​ទៀត​ផង​។ សមត្ថកិច្ច​ក៏​បាន​ប្រកាស​រក​សាច់ញាតិ​ដែរ តែ​មិនដឹង​ជា​មាន​អ្នក​ណា​ម្នាក់​បាន​ស្គាល់​អត្តសញ្ញាណ​ថា​មានស្រុក​កំណើត​នៅ​ទីណា​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ