ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេពគប់​បណ្ឌិត​បាន​សុខ សេពគប់​ពាល​នាំទុក្ខ

5 ឆ្នាំ មុន

ការេ​សព​គប់​នេះ​ជា​រឿង​សំខាន់​ណាស់ បើ​សេពគប់​ខុស​គឺ​សេពគប់​បុគ្គល​ពាល​នឹង​នាំ​យើង​ទៅ​រក​សេចក្តី​វិនាស​អន្តរាយ​ដោយ​ប្រការ​ផ្សេង​ៗ តែបើ​សេពគប់​ត្រូវ​គឺ​សេពគប់​បណ្ឌិត​នឹង​នាំ​ទៅ​រក​សេចក្តីចម្រើន​រុងរឿង ថ្កុំថ្កើង និង​មាន​អនាគត​ល្អ​បាន​ជាទី​រាប់អាន​នៃ​អ្នកផង​ទាំងពួង ។ ក្នុង​សេចក្តី​នេះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សរសើរ​ដល់​អ្នក​ដែល​បាន​ចូល​ទៅ​សេពគប់​នឹង​បណ្ឌិត​ចាត់​ទុក​ថា ជា​ការ​សេពគប់​ត្រូវ នាំ​អនាគត​ទៅ​រក​ភាព​ភ្លឺស្វាង​សម​ដូច​បាលី​មួយ​ឃ្លា​លើក​ឡើង​ថា​៖…

ការេ​សព​គប់​នេះ​ជា​រឿង​សំខាន់​ណាស់ បើ​សេពគប់​ខុស​គឺ​សេពគប់​បុគ្គល​ពាល​នឹង​នាំ​យើង​ទៅ​រក​សេចក្តី​វិនាស​អន្តរាយ​ដោយ​ប្រការ​ផ្សេង​ៗ តែបើ​សេពគប់​ត្រូវ​គឺ​សេពគប់​បណ្ឌិត​នឹង​នាំ​ទៅ​រក​សេចក្តីចម្រើន​រុងរឿង ថ្កុំថ្កើង និង​មាន​អនាគត​ល្អ​បាន​ជាទី​រាប់អាន​នៃ​អ្នកផង​ទាំងពួង ។

ក្នុង​សេចក្តី​នេះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សរសើរ​ដល់​អ្នក​ដែល​បាន​ចូល​ទៅ​សេពគប់​នឹង​បណ្ឌិត​ចាត់​ទុក​ថា ជា​ការ​សេពគប់​ត្រូវ នាំ​អនាគត​ទៅ​រក​ភាព​ភ្លឺស្វាង​សម​ដូច​បាលី​មួយ​ឃ្លា​លើក​ឡើង​ថា​៖ ប​ណ្ឌិ​តាន​ញ្ច សេវនា ឯ​ត​ម្មង្គល​មុត្ត​មំ កិរិយា​សេពគប់​នូវ​បណ្ឌិត​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម​ ។

ពិតមែន​ហើយ បណ្ឌិត​ទាំងឡាយ​ក្នុង​លោក​មាន​ព្រះពុទ្ធ​ជាដើម ទោះបី​កាល​លោក​នៅ​មាន​សន្តាន​ជា​បុថុជ្ជន​នៅឡើយ​ក្តី លោក​មិន​ដែល​កាត់​ប្រយោជន៍​របស់​ខ្លួន​និង​ប្រយោជន៍​អ្នក​ដទៃ​ឡើយ ។ លោក​តែង​ប្រកបដោយ​ហិរិ​និង​ឱត្តប្បៈ ព្រមទាំង​ប្រកបដោយ សទ្ធា សីល សុតៈ ចាគៈ និង​បញ្ញា ប្រព្រឹត្ត​ព្យាយាម​ធ្វើ​ប្រយោជន៍​៣​ប្រការ​គឺ ប្រយោជន៍​ជ​តិ​នេះ ជាតិ​ខាង​មុខ និង​ប្រយោជន៍​ដ៏​ក្រៃ​លែង​គឺ​ព្រះ​និព្វាន​ជា​រឿយ​ៗ​។

បុគ្គល​ដែល​ចូល​ទៅ​សេពគប់​នឹង​បណ្ឌិត​ទាំង​ឡ​យ​រមែង​បាន​ផលប្រយោជន៍​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ភ្លាម​ៗ មិន​ចាំបាច់​រង់ចាំ​ជាតិ​មុខ ជាតិ​ក្រោយ​ឡើយ ដោយសារ​តែ​ការ​ដើរ​តាម​គន្លង​ធម៌​ត្រឹមត្រូវ​ដែល​បណ្ឌិត​អ្នកប្រាជ្ញ​លោក​ចង្អុលបង្ហាញ ។