ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អើតមើលតាមកញ្ចក់​… ភ្ញាក់​ផ្អើលតែម្តង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ ដោយសារ​មានជំងឺ​ទឹកនោមផ្អែម​ និង​លើសឈាម​​អស់​រយៈពេល​៥​ឆ្នាំ​​ហើយ​ព្យាបាល​មិនជា ស្រាប់តែ​​​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចង.ក​សម្លាប់​​ខ្លួន​ស្លាប់​ បង្កការភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​០៩ ​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ ដោយសារ​មានជំងឺ​ទឹកនោមផ្អែម​ និង​លើសឈាម​​អស់​រយៈពេល​៥​ឆ្នាំ​​ហើយ​ព្យាបាល​មិនជា ស្រាប់តែ​​​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចង.ក​សម្លាប់​​ខ្លួន​ស្លាប់​ បង្កការភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​០៩ ​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ​កក្កដា នេះ ស្ថិត​នៅ​ក្នុង​ផ្ទះ​លេខ​10​ផ្លូវ​លេខ​14 ក្រុម​ទី​6 ស្ថិត​ក្នុង​បូ​រី​ពិភព​ថ្មី ​ភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោម​ចៅ​១ ខណ្ឌពោធិ៍​​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើ ឈ្មោះ​ KOR NA ​​អាយុ​៦៥ឆ្នាំ ជា​ជនជាតិ​កូរ៉េ ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​កេ​ី​ត​ហេតុ​ ​។​ បុរស​នេះ​ បាន​យក​ខ្សែ​នីឡុង​ចង.ក​ជាប់​ជាមួយ​ដែក​បង្អួច​ឡៅតឿ​ទម្លាក់​ខ្លួន​ចុះ​ក្រោម​​​ស្លាប់​ដោយ​គ្មាន​អ្នកដឹង​ឡើយ ​ព្រោះ​​​ស្នាក់​នៅ​តែ​ម្នាក់ឯង ​។

បើតាម​ស្ត្រី​ម្នាក់​ឈ្មោះ អ៊ុ​ន សា​រឹម អាយុ​២៩​ឆ្នាំ បាន​និយាយ​ថា​ ប្ដី​នាង​ជា​ជនជាតិ​កូរ៉េ​ដែរ​ ហើយក៏​​ត្រូវជា​មិត្តភក្ដិ​របស់​ជន​រង​គ្រោះ​ម្នាក់​នេះ​ ។ ​ដោយឡែក​ នៅ​មុន​ពេល​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល នាង​និង​ប្ដី​បាន​ទៅ​លេង​ និង​សួរសុខទុក្ខ​បុរស​នេះ ព្រោះ​គាត់​មាន​ជំងឺ​ទឹកនោមផ្អែម ​និង​លេ​ី​ស​ឈាម ​។ ​

លុះ​ពេល​ទៅ​ដល់​ឃេ​ី​ញ​ទ្វារផ្ទះ​បិទ​ ពួក​គាត់​បាន​ស្រែកហៅ​ជា​ច្រើន​ដង​ ប៉ុន្តែ​មិន​បានឮ​ជន​រង​គ្រោះ​ឆ្លេ​ី​យឡើយ​ ។ ​ខណ​ៈនោះ​ដោយ​មានការ​ងឿងឆ្ងល់​ និង​សង្ស័យ​បាន​នាំ​គ្នាមេ​ី​ល​តាម​កញ្ចក់​ ស្រាប់តែ​ឃេ​ី​ញ​ជន​រង​គ្រោះ​ចង.ក​សម្លាប់​ខ្លួន​ ទើប​ស្រែក​ឱ្យ​អ្នក​ជិតខាង​ជួយ​ និង​បានរាយការណ៍​ជូន​នគរបាល​ភ្លាម​ៗ​ ។

អត្ថបទសរសេរ ដោយ