ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរប៉ះចំនារីដ៏ក្លាហាន… ធាក់ផ្តួលម៉ូតូវិញ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​៣​នាក់ ខណៈ​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ​៊​យ​គី​ណិ​ចតាមដងផ្លូវ បាន​ត្រូវ​ជន សង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ហុងដាឌ្រី​ម  ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច តែ​ត្រូវ​ជន​រង​គ្រោះ​ដេញ​តាម រួច​ធាក់​ផ្ដួល​ម៉ូតូ​ និង​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​៣​នាក់ ខណៈ​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ​៊​យ​គី​ណិ​ចតាមដងផ្លូវ បាន​ត្រូវ​ជន សង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ហុងដាឌ្រី​ម  ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច តែ​ត្រូវ​ជន​រង​គ្រោះ​ដេញ​តាម រួច​ធាក់​ផ្ដួល​ម៉ូតូ​ និង​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់ ឯ​២​នាក់​ទៀត​រត់​ចុះ​ក្នុង​ទឹកទន្លេ​បាត់​ស្រមោល​។

ករណី​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ថ្ងៃ​ទី​២៦  កក្កដា ស្ថិត​នៅ​តាម​ផ្លូវ​មាត់ទន្លេ ខាងក្រោយ​ផ្សារ​​អុ​ី​អន​ម៉​ល ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន ។

តាម​អ្នក​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា ស្ត្រី​ទាំង៣​នាក់​ជិះ​ម៉ូតូ​តាម​ផ្លូវ​មាត់ទន្លេ​ ក្រោយ​ផ្សារ​អី​ុ​អនម៉​ល ពី​ខាង​ជើង​ទៅ​ខាងត្បូង ។ ខណៈ​ទៅ​ដល់ចំណុច​ខាងលើ ស្រាប់តែ​មាន​ជន​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បាន​មក​ជិត​ជន​រង​គ្រោះ​រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច​ហើយ​រត់គេច​ខ្លួន ។

ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​រួច​ធាក់​ផ្ដួល​ម៉ូតូ​ចោរ ហើយ​សមត្ថកិច្ច​ក៏​បាន​មក​ដល់​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​បាន​ម្នាក់​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់​ដើម្បី​សាកសួរ ។​រីឯ​បក្សពួក​២​នាក់​ទៀត បាន​រត់​ហើយ​លោត​ចូល​ក្នុង​ទន្លេ​បាត់​ស្រមោល និង​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​រុករក​អស់​រយៈពេល​ជិត​១​ម៉ោង ប៉ុន្តែ​នៅ​តែ​រក​មិនឃើញ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ៕

អត្ថបទសរសេរ ដោយ