ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi នឹង​មិន​ធ្វើ​រឿង​មួយ​នេះ​ដូច Ronaldo ទេ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា អ្នកនាំពាក្យ​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Josep Vives បាន​និយាយ​ថា លោក​មិន​គិត​ថា…

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា អ្នកនាំពាក្យ​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Josep Vives បាន​និយាយ​ថា លោក​មិន​គិត​ថា Messi នឹង​ចាក​ចេញពី​ក្លិប​ដូច Ronaldo ឡើយ ។

ដូច​ជា​យើង​បានដឹង​ស្រាប់​ហើយ ជើង​ខ្លាំង​របស់ Real Madrid បាន​ចាកចេញ​ទៅ​កាន់​ក្លិប​សេះបង្កង់ Juventus ទាំង​ខ្លួន​នៅ​ជាប់​ថ្លៃ​ផ្តាច់​កុងត្រា ១​ប៊ី​លាន​យូ​រ៉ូ ។ ប៉ុន្តែ​ដោយសារ Ronaldo បាន​សុំ Real ចាកចេញ ទើប Real សុខចិត្ត​បញ្ចុះតម្លៃ​ឲ្យ​ទាប​ជាង​មុន ល្មម Juventus ទិញ​យក​ទៅ ។

សម្រាប់ Messi វិញ ពេល​នេះ​មាន​ថ្លៃ​ផ្តាច់​កុងត្រា ៧០០​លាន​យូ​រ៉ូ ដែល​ចង​រូបគេ​ជាប់​សម្រាប់​ដល់​រដូវ​កាល 2020-2021 ។

លោក Vives បាន​ប្រាប់​ថា ៖ «​ខ្ញុំ​មិន​អាច​ស្រមៃ​ឃើញ​ពេល​ដែល Messi លែង​នៅ​ជាមួយ​យើង​នោះ​ទេ​។ ខ្ញុំ​បារម្ភ​ណាស់​ពេល​ដែល​គ្មាន​ការ​ប្រកួត​ឲ្យ​កីឡាករ​លេង​នៅ​ពេល​នេះ​» ។

កាលពីដើម​ស​ប្តា​ហ៍​នេះ CEO របស់​ក្រុមហ៊ុន Pirelli ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ដល់​ក្លិប Inter Milan លោក Marco Tronchetti Provera បាន​ស្នើ​ឲ្យ​ក្លិប​គិតគូរ​ទិញ​យក​កីឡាករ Messi មក​បន្ត​ធ្វើ​ជា​គូប្រជែង​ជាមួយ Ronaldo នៅ​អ៊ី​តា​លី តែ​អនុប្រធាន​ក្លិប​លោក Javier Zanetti ថា​វា​ជា​ការ​លេងសើច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ