ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វមែន… សូម្បី​ក្បាល​​នាគ រន្ទះក៏​មិនលើកលែង​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ខណៈ​មាន​ភ្លៀងរលឹម​ស្រិច​ៗ ក្បាល​នាគ​លើដំបូល​ផ្សារ​សិរី​សោភ័​ណ​បាន​ត្រូវ​រន្ទះ​បាញ់ តែ​ពុំ​មាន​រង​គ្រោះ​ដល់មនុស្ស​ឡើយ ពេល​អាជីវករ​កំពុង​លក់ដូរ​ធម្មតា​ នៅ​ក្នុង​ផ្សារ​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៦​ កក្កដា ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា…

ខេត្តបន្ទាយមានជ័យ ៖ ខណៈ​មាន​ភ្លៀងរលឹម​ស្រិច​ៗ ក្បាល​នាគ​លើដំបូល​ផ្សារ​សិរី​សោភ័​ណ​បាន​ត្រូវ​រន្ទះ​បាញ់ តែ​ពុំ​មាន​រង​គ្រោះ​ដល់មនុស្ស​ឡើយ ពេល​អាជីវករ​កំពុង​លក់ដូរ​ធម្មតា​ នៅ​ក្នុង​ផ្សារ​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៦​ កក្កដា ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​មាន​ភ្លៀងរលឹម​ស្រិច​ៗ​នោះ គឺ​គាត់​កំពុង​ដើរ​ទិញ​អីវ៉ាន់​ក្នុង​ផ្សារ​សិរី​សោភ័ណ​ផ្នែក​ខាងកើត ស្រាប់តែ​មាន​ផ្លេកបន្ទោរ ហើយ​ក៏​លាន់​សូរ​រន្ទះបាញ់​ស្ទើរ​បែក​ក្រដាស​ត្រចៀក លុះ​ដើរ​ចេញ​មក​ខាងក្រៅ​ផ្សារ ​ស្រាប់តែ​ឃើញ​កម្ទេច​ស៊ីម៉ង់ត៍​ជ្រុះ​ធ្លាក់​ពីលើ​ដំបូល គឺ​រូប​នាគ​លើដំបូល​ផ្សារ​ជ្រុង​ខាងកើត​បាន​បែក ។

ទោះជា​យ៉ាងណា ដំបូល​ផ្សារ​សិរី​សោភ័ណ​ ដែល​ត្រូវ​រន្ទះបាញ់​នេះ​គ្រាន់តែ​បែក​ខូច​រូប​នាគ​១​នៅ​លើដំបូល​ផ្សារ​ប៉ុណ្ណោះ ប៉ុន្តែ​ម្នាក់​ៗ​ហ៊ឹង​ត្រចៀក​យ៉ាង​ខ្លាំង ព្រមទាំង​ខូច​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​កាមេរ៉ា​សុវត្ថិភាព​ជុំ វិញ​ផ្សារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ