ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​១១​លើក​ស្លា.ប់​១​នាក់ រង​របួសធ្ងន់​ស្រាល​១៩​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​១១​លើក (​យប់​៥​លើក​) ស្លាប់​ប្រុស​១​នាក់ របួសធ្ងន់​១៦​នាក់​(​ស្រី​៤​នាក់​) របួសស្រាល​៣​នាក់​(​ស្រី​២​នាក់​)…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​១១​លើក (​យប់​៥​លើក​) ស្លាប់​ប្រុស​១​នាក់ របួសធ្ងន់​១៦​នាក់​(​ស្រី​៤​នាក់​) របួសស្រាល​៣​នាក់​(​ស្រី​២​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។ មូលហេតុ​គ្រោះថ្នាក់​៖ ល្បឿន​៦​លើក​,​មិន​គោរព​សិទ្ធ​២​លើក​,​មិន​ប្រកាន់​ស្តាំ​១​លើក ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​១​លើក​,​ស្រវឹង​១​លើក​។ សរុប​ស្លាប់​១​នាក់​៖ ម៉ូតូ​១​នាក់​(​មិន​ពាក់មួក​១​នាក់​)​។

គ្រោះថ្នាក់​ប៉ះទង្គិច ៖ ម៉ូតូ និង​ម៉ូតូ​២​លើក​,​ម៉ូតូ និង​រថយន្ត​តូច​៥​លើក ស្លាប់​១​នាក់​,​ម៉ូតូ និង​រថយន្ត​ធំ​២​លើក​,​ម៉ូតូ និង​ថ្មើរជើង​១​លើក​,​ម៉ូតូ និង​គោ​យន្ត​១​លើក​។ បណ្តាល​ឲ្យ​ខូចខាត​យាន​២០​គ្រឿងក្នុង​នោះ​មាន ៖ ម៉ូតូ​១៣​គ្រឿង​,​រថយន្ត​តូច​៤​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​,​គោ​យន្ត​១​គ្រឿង​,​ថ្មើរជើង​១​នាក់​។ យានយន្ត​បង្កហេតុ ៖ ម៉ូតូ​៦​លើក​,​រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​១​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ៖ ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​៥​លើក​,​ផ្លូវលំ​១​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន​៖ ខេត្តបន្ទាយមានជ័យ​១​លើក​ស្លាប់​១​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​៦០៤​គ្រឿង (​ម៉ូតូ​៥៥%) មធ្យោបាយ​ល្មើស​៦៧​គ្រឿង​(​ម៉ូតូ​៤៥%) អប់រំ​៤៥​គ្រឿង​(​ម៉ូតូ​៦៧%) មធ្យោបាយ​ពិន័យ​២២​គ្រឿង​(​ម៉ូតូ​១០០%)​។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​គ្មាន​គោលដៅ ម៉ូតូ​ចូល​គោលដៅ​គ្មាន អប់រំ​គ្មាន ពិន័យ​សរុប​គ្មាន​(​មួក​គ្មាន​,​កញ្ចក់​គ្មាន​,​ស្រវឹង​០​គ្រឿង​,​ផ្សេង​ៗ០​គ្រឿង​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ