ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទៅ​យកប្រពន្ធ​នៅ​រោងចក្រ ត្រូវ​រថយន្ត​បុក​សង្ឃឹមរ​ស់តិច​ណាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​សង្ឃឹមថារ​ស់តិច​បំផុត ខណៈ​ពេល​ដែល​ជន​រង​គ្រោះ រូប​នេះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពីផ្ទះ​ទៅ​ដឹក​ប្រពន្ធ​ដែល​ចេញពី​ធ្វើការ​រោងចក្រ​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច ផ្លូវ​កោង​ក៏​ត្រូវ​បាន​រថយន្ត​ដឹក​ដី​១​គ្រឿង​បុក​ពេញទំហឹង ហើយ​កិន​ទាំង​មនុស្ស និង​ម៉ូតូ​ព្រមទាំង​អូស ជា​ច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​បុរស​រង​គ្រោះ​ខាងលើ​រង​របួស​បាក់ជើង​ទាំង​២…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​សង្ឃឹមថារ​ស់តិច​បំផុត ខណៈ​ពេល​ដែល​ជន​រង​គ្រោះ រូប​នេះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពីផ្ទះ​ទៅ​ដឹក​ប្រពន្ធ​ដែល​ចេញពី​ធ្វើការ​រោងចក្រ​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច ផ្លូវ​កោង​ក៏​ត្រូវ​បាន​រថយន្ត​ដឹក​ដី​១​គ្រឿង​បុក​ពេញទំហឹង ហើយ​កិន​ទាំង​មនុស្ស និង​ម៉ូតូ​ព្រមទាំង​អូស ជា​ច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​បុរស​រង​គ្រោះ​ខាងលើ​រង​របួស​បាក់ជើង​ទាំង​២ បាក់ដៃ និង​បែកក្បាល​យ៉ាង ធ្ងន់ធ្ងរ ដែល​សង្ឃឹមថានឹងរ​ស់តិច​បំផុត​។

ចំណែក​ប្រជាពលរដ្ឋ និង​នគរបាល​បាន​ហៅ​រថយន្ត​សង្គ្រោះ ដើម្បី​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ដែរ ប៉ុន្តែ​ជិត​២​ម៉ោង​ទៅ​ហើយ​មិនឃើញ​ទៅ​ទៀត​។ ឧប្បត្តិហេតុ​គ្រោះថ្នាក់ ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើក​កំណាត់​ផ្លូវលំ ភូមិ​ស្នោរ​ខាងកើត សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ ជឿន ស៊ី​ណា អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្នោត​ខ្ពស់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​។ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1CG-6147​។

ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ ពណ៌​ស​ឆ្នូត​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3C-8990 អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​បាន​ដឹក​ដី​ពេញ​ទ្រុង បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​កោង ក៏​បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ ខាងលើ​ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ចេញពីផ្ទះ​ក្នុង​បំណង​ទៅ​ដឹក​ប្រពន្ធ​ចេញពី​ធ្វើការ​រោងចក្រ​។ ព្រមទាំង​កិន និង​អូស​ជា​ច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​រង​របួស​បាក់ជើង​ទាំង​២ បាក់ដៃ និង​បែកក្បាល​ធ្ងន់ធ្ងរ​ដែល​សង្ឃឹមថារ​ស់តិច​បំផុត​។

ក្រោយ​ពេល​កើតហេតុ​ប្រជាពលរដ្ឋ និង​នគរបាល​បាន​ខ​ល​ហៅ​រថយន្ត​ពេទ្យ​ដើម្បី​ដឹក​យក​ទៅ​សង្គ្រោះ​ដែរ ប៉ុន្តែ​អត់​មាន​រថយន្ត​ពេទ្យ ណា​ដឹក​ទៅ​ឡើយ​។ បន្ទាប់​មក​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​វាស់វែង ហើយ​នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ