ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​រូប​ចុង​ក្រោយ មុន​ពេល​ខ្ញុំ​បិទ​ហ្វេ​ស​ប៊ុ​ក អូន​ស្រឡាញ់​បង​! តែ​ការ​ពិត​…

5 ឆ្នាំ មុន

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​មួយគូ​បាន​រួមគំនិត​គ្នា​បង្កើត​ឧបាយកល​ប្លែក​ខុស​ពី​គេ ដោយ​ឲ្យ​ប្តី​ធ្វើ​ពុត​ជា​ស្លាប់ ហើយ​ប្រពន្ធ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​សុំ​លុយ​ចូល​បុណ្យ​អ្នក​ស្គាល់​ទាំងឡាយ​។ គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ប្តី​ឈ្មោះ…

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​មួយគូ​បាន​រួមគំនិត​គ្នា​បង្កើត​ឧបាយកល​ប្លែក​ខុស​ពី​គេ ដោយ​ឲ្យ​ប្តី​ធ្វើ​ពុត​ជា​ស្លាប់ ហើយ​ប្រពន្ធ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​សុំ​លុយ​ចូល​បុណ្យ​អ្នក​ស្គាល់​ទាំងឡាយ​។

គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ប្តី​ឈ្មោះ Tachawit J. បាន​បង្ហោះ​រូប​ខ្លួនឯង​ដេក​ស្លាប់​ជាមួយនឹង​សំឡី​ពីរ​ដុំ​ញាត់​រន្ធ​ច្រមុះ ដោយ​យកឈ្មោះ​ប្រពន្ធ​ជា​អ្នក​បង្ហោះ ហើយ​សរសេរ​ភ្ជាប់​ជា​មួយ​មក​ថា​៖ «​នេះ​ជា​រូប​ចុង​ក្រោយ​របស់​គាត់ មុន​ពេល​ខ្ញុំ​បិទ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​នេះ​។ អូន​ស្រឡាញ់​បង​!​។

គ្រាន់តែ​បង្ហោះ​ហើយ​ភ្លាម មនុស្ស​ដែល​ស្គាល់​ប្តី​របស់​នាង បាន Comment សួរនាំ​ជា​ច្រើន​នាក់ ហើយ​លើក​ឡើង​ថា ពួក​គេ​មិន​ដែល​ដឹង​ថា ប្តី​របស់​នាង​ឈឺ​ទាល់តែ​សោះ​។ នាង​បាន​ប្រាប់​គេ​ថា ប្តី​នាង​កើត​ជំងឺមហារីក និង​ជំងឺហឺត ហើយ​រាល់ដង​ប្តី​នាង​ធ្វើ​ពុត​ជា​មិន​អី ដើម្បី​កុំ​ឲ្យ​គ្រប់​គ្នា​បារម្ភ​។

មាន​មនុស្ស​ជា​ច្រើន​ចូល​បុណ្យ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន ដែល​នេះ​ជា​គោលបំណង​របស់​​ប្តី​ប្រពន្ធ​កំហូច​ទាំង​ពីរ​នាក់​។ នាង​ជា​ប្រពន្ធ​ក៏​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ម្តាយក្មេក​របស់​នាង​ពី​រឿង​ទុក្ខសោក​នេះ​។ នាង​ក៏​បាន​លុយ​៦០០​ដុល្លារ​មក​សម្រាប់​ចូល​បុណ្យ​។

ម្តាយក្មេក​នាង​បាន​រៀបចំ​ត្រៀម​ទទួល​សាកសព​នៅ​ឯ​ស្រុក តែ​មិនឃើញ​នាង​ជា​ប្រពន្ធ​យក​សាកសព​មក​ទាល់តែ​សោះ​។ ដោយ​មិន​អស់ចិត្ត គាត់​ក៏​ទូរ​សព្ទ​ទៅ រួច​ក៏​លឺ​សម្លេង​របស់​កូនប្រុស​ដែល​អះអាង​ថា​ស្លាប់​នោះ ឆ្លើយ​តប​វិញ​។ ពិតជា​ចង្រៃ​ណាស់ បែក​ការណ៍​​អស់រលីង​!

ម្តាយ​របស់​បុរស​ជា​ប្តី​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​មានកូន​បែប​នេះ​។ រូប​គាត់​ថា ទោះបីជា​គាត់​សុខចិត្ត​កាត់​ការកូន​ចោល​ក៏​ដោយ ក៏​គាត់​នៅ​តែ​មិន​ដាច់​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​ដែរ​។ ដោយឡែក​អ្នក​ដែល​ស្គាល់ Tachawit បាន​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​បកអាក្រាត​ពេញ​ទឹក​ពេញ​ដី​។ ជាមួយ​គ្នា​នេះ​ដែរ លោក​មេធាវី Gerdphol Geawgerd បាន​ប្រាប់​ឲ្យ​ដឹង​ថា ពីរ​នាក់​ប្តី​ប្រពន្ធ ប្រសិនបើ​មាន​អ្នក​ប្តឹង នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់ ៤៨០០​ដុល្លារ ឬ​ក៏​ត្រូវ​ជាប់គុក​១០​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ