ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឹង​ជែងឡានមួយផុត​… តែ​​​បុកម៉ូតូ​​២គ្រឿងយ៉ាង​​ពេញ​ទំហឹង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម​​ឱ្យ​ដឹង​ថា មនុស្ស​ប្រុស-ស្រី២​នាក់​​បាន​រង​របួស​ធ្ងន់ធ្ងរ ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ក្រោយ​រថយន្ត​ដែល​អ្នកបើកជា​ជនជាតិតៃវ៉ាន់​ បាន​ជ្រុលទៅ​​បុក​​ម៉ូតូ​២​គ្រឿង កើត​ឡើង​កាលពី​វេលា​ម៉ោង​០២ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៧ កក្កដា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម​​ឱ្យ​ដឹង​ថា មនុស្ស​ប្រុស-ស្រី២​នាក់​​បាន​រង​របួស​ធ្ងន់ធ្ងរ ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ក្រោយ​រថយន្ត​ដែល​អ្នកបើកជា​ជនជាតិតៃវ៉ាន់​ បាន​ជ្រុលទៅ​​បុក​​ម៉ូតូ​២​គ្រឿង កើត​ឡើង​កាលពី​វេលា​ម៉ោង​០២ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៧ កក្កដា នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​សាលាសង្កាត់​ភ្លើង​ឆេះ​រទេះ ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា អ្នកបើកបរ​បង្ក​ខាងលើ ​ឈ្មោះ ខេ ធី អាយុ​៣៧​ឆ្នាំ ជា​ជនជាតិ​តៃវ៉ាន់ ត្រូវ​បាន​ឃាត់​ខ្លួន​ភ្លាម​ៗ ។ ដោយឡែក​ ជន​រង​គ្រោះ​ទាំង​២​នាក់​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ ព្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាត់ ។

ទាក់ទិន​ករណី​នេះ គឺ​នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​BMW ដែល​អ្នកបើក​​ជា​ជនជាតិ​ចិន​រូប​នោះ ​​ធ្វើ​ដំណើរ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង ​ទៅ​ត្បូង ។ លុះ​មក​បើក​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន
​ជែង​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ខាង​​មុខ ស្រាប់តែ​ប្រទះ​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​​នៅ​ពីខាង​មុខ​​​ (បញ្ច្រាស​គ្នា) បណ្តាល​ឱ្យ​បុក​មួយ​​ទំហឹង​​តែ​ម្តង ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

 

អត្ថបទសរសេរ ដោយ