ផល​ប៉ះពាល់​ពី​ការ​ដាក់​ពន្ធ​នឹង​មក​ដល់​នា​ពេល​ខាង​មុខ


ទីក្រុង GENEVA ៖ ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) លោក Roberto Azevedo បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា កន្លង​មក​ថា ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដែល​បង្ក​ឡើង​ពី​ការ​ដាក់​ពន្ធ​លើ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​អភិវឌ្ឍន៍ (​សហរដ្ឋអាមេរិក​-​ចិន​) គឺ​មិន​ទាន់​មើលឃើញ​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​វា​នឹង​មក​ដល់​នា​ពេល​ខាង​មុខ ហើយ​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ចលាចល ។

លោក Roberto Azevedo បាន​បន្ត​ថា លោក​ព្រួយបារម្ភ​ពី​ការ​ដាក់​ពន្ធ​លើ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​សហរដ្ឋអាមេរិក​-​ចិន នឹង​ក្លាយទៅជា​រឿង​ធម្មតា​ថ្មី​មួយ ។ លោក​បាន​ប្រាប់​អ្នក​កាសែត​នៅ​ទីក្រុង Geneva ថា ៖« ស្ថានការណ៍​នេះ គឺ​ត្រូវការ​ការ​ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស » ។

លោក​បាន​មាន​ប្រសាសន៍​បែប​នេះ ខណៈ WTO បាន​ចេញ​របាយការណ៍​មួយ​បង្ហាញ​ថា ឧបសគ្គ​ផ្នែក​ពាណិជ្ជកម្ម​កំពុង​តែ​កើនឡើង ។

ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​រូប​នេះ​បាន​បន្ថែម​ថា ៖« ខ្ញុំ​ព្រួយបារម្ភ​ពី​រឿង​គ្រប់​យ៉ាង ដូច​ជា រឿង​ការងារ គឺ​ខ្ញុំ​ព្រួយ​ពី​ប្រាក់បៀវត្សរ៍​ដែល​នឹង​ទទួល​រង​សម្ពាធ​ពី​ការ​ដាក់​ពន្ធ​នេះ » ។

ក្នុង​របាយការណ៍​សម្រាប់​ពាក់កណ្តាល​ខែតុលា ឆ្នាំ​២០១៧ ដល់​ពាក់កណ្តាល​ខែឧសភា ឆ្នាំ​២០១៨​នេះ WTO បាន​ប្រទះ​ឃើញ​ឧបសគ្គ​ពាណិជ្ជកម្ម​ថ្មី​ៗ​ជា​ច្រើន ។ ឧបសគ្គ​ពាណិជ្ជ​កម្ម​ក្នុងអំឡុងពេល​នេះ គឺ​ខ្ពស់​ជាង​ឧបសគ្គ​ពាណិជ្ជកម្ម​ក្នុង​អំឡុង​ពី​ខែតុលា ឆ្នាំ​២០១៦ ដល់​ខែតុលា ឆ្នាំ​២០១៧ ទៅ​ទៀត ។

គួរ​បញ្ជាក់​ថា ប្រទេស​ជា​ច្រើន​ដែល​បាន​ជាប់ពន្ធ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក គឺ​ពួក​គេ​បាន​ដាក់​ពន្ធ​ឆ្លើយ​តប​វិញ​ផង​ដែរ ។

ក្រសួងកសិកម្ម​សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា ក្រសួង​នឹង​ឧបត្ថម្ភ​ធន​ប្រមាណ​១២​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​កសិករ​ដែល​ទទួល​រង​គ្រោះ​ពី​ការ​ដាក់​ពន្ធ​ទាំងនេះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ