ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាការ​ទាំងនេះ​អាច​ចាត់ទុកជា​ជំងឺមហារីក

5 ឆ្នាំ មុន

វា​មិនមែន​តែងតែ​ងាយស្រួល​ឡើង​ក្នុង​ការ​កំណត់​ថា​អ្នកមាន​ជំងឺមហារីក ឬ​អត់​នោះ ជា​ពិសេស​នៅ​ពេល​មិន​ទាន់​បាន​ជួប​ជាមួយ​គ្រូពេទ្យ​។ ប៉ុន្តែ​មាន​អាការ​ប្រកាស​អាសន្ន​ច្រើន​​ណាស់​ដែល​អ្នក​គួរតែ​យកចិត្តទុកដាក់​ចំពោះ​វា ។ ដូច​អ្នក​ទាំងអស់​គ្នា​ធ្លាប់​ដឹង​ហើយ​ថា អត្រា​មានជីវិត​របស់​ជំងឺមហារីក គឺ​កាន់តែ​ខ្ពស់​នៅ​ពេល​ដែល​រក​ឃើញ​ជំងឺ​នេះ​កាន់​តែ​លឿន ដោយសារ​តែ​ការ​ព្យាបាល​មាន​ប្រសិទ្ធ​ភាពល្អ​បំផុត ។…

វា​មិនមែន​តែងតែ​ងាយស្រួល​ឡើង​ក្នុង​ការ​កំណត់​ថា​អ្នកមាន​ជំងឺមហារីក ឬ​អត់​នោះ ជា​ពិសេស​នៅ​ពេល​មិន​ទាន់​បាន​ជួប​ជាមួយ​គ្រូពេទ្យ​។ ប៉ុន្តែ​មាន​អាការ​ប្រកាស​អាសន្ន​ច្រើន​​ណាស់​ដែល​អ្នក​គួរតែ​យកចិត្តទុកដាក់​ចំពោះ​វា ។ ដូច​អ្នក​ទាំងអស់​គ្នា​ធ្លាប់​ដឹង​ហើយ​ថា អត្រា​មានជីវិត​របស់​ជំងឺមហារីក គឺ​កាន់តែ​ខ្ពស់​នៅ​ពេល​ដែល​រក​ឃើញ​ជំងឺ​នេះ​កាន់​តែ​លឿន ដោយសារ​តែ​ការ​ព្យាបាល​មាន​ប្រសិទ្ធ​ភាពល្អ​បំផុត ។

សញ្ញា​ខាងក្រោម​នេះ មិនមែន​តែងតែ​ជា​សញ្ញា​របស់​ជំងឺមហារីក​ទាំងអស់​ឡើយ ប៉ុន្តែ​អ្នក​គួរតែ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង និង​ជួប​គ្រូពេទ្យ​បើសិនជា​សម្គាល់​ឃើញ​មាន​អ្វី​ប្លែក ឬ​មិនធម្មតា​កើតឡើង ។

១-អស់កម្លាំង ៖ ការ​អស់កម្លាំង​នេះ​ចង់​ស​ម្តៅ​ទៅ​លើ​សម្រាក​ហើយ​នៅ​តែ​មិន​ធូរស្រាល​ទៀត ។ រឿង​នេះ​ប្រហែលជា​សញ្ញា​ដំបូង​នៃ​ការ​លូតលាស់​របស់​ជំងឺមហារីក ប៉ុន្តែ​វា​ប្រហែលជា​កើតឡើង​លឿន​លើ​ជំងឺមហារីក​មួយ​ចំនួន​ដូច​ជា មហារីក​គ្រាប់​ឈាមស ។ ជំងឺមហារីក​ក្រពះ ឬ​ពោះវៀនធំ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​បាត់បង់​ឈាម​ដោយ​មិនឃើញ​ជាក់ស្តែង​ឡើយ ។ រឿង​មួយទៀត​គឺ​ធ្វើ​ឲ្យ​អស់កម្លាំង​នេះឯង ។

២-ក្តៅខ្លួន ឬ​មានការ​បង្ក​រោគ​ញឹកញាប់ ៖ ការ​ក្តៅខ្លួន​គឺជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា រាង​កាយ​កំពុង​តែ​ប្រឆាំង​នឹង​ការ​បង្ក​រោគ​ហើយ ប៉ុន្តែ​បើសិនជា​វា​កើតឡើង​ជាប់​រយៈពេល​យូរ វា​អាច​បញ្ជាក់​ថា​ជា​មហារីក​វិញ ដូច​ជា មហារីក​កូនកណ្តុរ​តែ​ម្តង ។

៣-ការ​ឈឺចាប់ ៖ ការ​ឈឺចាប់​អាច​ជា​សញ្ញា ភ្លាម​ៗ​នៃ​ជំងឺមហារីក​មួយ​ចំនួន​ដូច​ជា មហា​រីក​ពងស្វាស ឬ​មហារីក​ឆ្អឹង ។ ការ​ឈឺក្បាល​ដែល​មិន​ស្រួលបួល​ទៅ​វិញ ឬ​បាត់​ទៅ​វិញ​ដោយ​ការ​ព្យាបាល​ទេ អាច​ជា​សញ្ញា​នៃ​ដុំ​សាច់​ក្នុង​ខួរក្បាល ។ ការ​ឈឺ​ខ្នង​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺមហារីក​ចុង​ពោះវៀនធំ ពោះវៀនធំ ឬ​ក្រពេញ​អូ​វ៉ែ ។ ភាគច្រើន ការ​ឈឺចាប់​ដែល​បង្ក​ឡើង​ដោយ​មហារីក​ច្រើន​តែ​ជា​ការ​រាលដាល​ពី​កន្លែង​ណា​ផ្សេង​ដែល​កើតឡើង​ដំបូង ។

៤-ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ ៖ មនុស្ស​ភាគច្រើន​ដែល​មាន​ជំងឺមហារីក​នឹង​ស្រក​ទម្ងន់​ក្នុង​ពេលវេលា​ណាមួយ ។ ការ​ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​ចាប់ពី​៥​គីឡូក្រាម​ឡើង​ទៅ អាច​ជា​សញ្ញា​ដំបូង​នៃ​ជំងឺមហារីក​ដែរ ។ រឿង​នេះ​ភាគច្រើន​កើតឡើង​លើ​ជំងឺមហារីក​ក្រពះ លំពែង ឬ​សួត ។

៥-ស្បែក​មានការ​ប្រែប្រួល ៖ ជាមួយ​គ្នា​នឹង​ជំងឺមហារីក​ស្បែក មហារីក​មួយ​ចំនួន ផ្សេង​ៗ​ទៀត​អាច​ធ្វើ​ឲ្យ​ស្បែក​ប្រែប្រួល​បាន​។ អាការ​ទាំងនេះ​មាន​ដូច​ជា​៖ ស្បែក​ខ្មៅ, ដុះ​រោម​ច្រើន​ពេក, រមាស់​ស្បែក, ស្បែក​ឡើង​ក្រហម, ស្បែក និង​ភ្នែក​ទៅ​ជា​លឿង (​ស្រង់​ពី​គេហ​ទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ