ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ…. ក្មេង៤ខែនិងឪពុក រងគ្រាប់កាំភ្លើង​បា.ញ់លេង

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​ទើប​៤​ខែ បាន​រង​របួស​ក្បាល​និង​ត្រូវ​ឪពុក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ក្រោយ​ពី​ឪពុកមា​បង្កើត​លេង​កាំភ្លើង​កែ​ច្នៃ​ផ្ទុះ​ត្រូវ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា នៅ​ភូមិ​ពូ​រ៉ា​ដែ​តឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ។…

ខេត្តមណ្ឌលគិរី ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​ទើប​៤​ខែ បាន​រង​របួស​ក្បាល​និង​ត្រូវ​ឪពុក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ក្រោយ​ពី​ឪពុកមា​បង្កើត​លេង​កាំភ្លើង​កែ​ច្នៃ​ផ្ទុះ​ត្រូវ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា នៅ​ភូមិ​ពូ​រ៉ា​ដែ​តឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ។

លោក តាត់ យ៉េន អធិការ​នគរបាល​ស្រុក​ពេ​ជ្រា​ដ បាន​ឲ្យ​ដឹង​ថា មាន​ករណី​ក្មេង​ប្រុស​ឈ្មោះ ចៀន ខ្វែក អាយុ​៦​ឆ្នាំ ជនជាតិ​ព្នង រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ បាន​យក​កាំភ្លើង​កែ​ច្នៃ​ប្រើ​គ្រាប់កង់​(​គ្រាប់ឃ្លី​ដែក​)​មក​បាញ់​លេង​ បណ្តាល​ឲ្យ​ប្លាត​ត្រូវ​ក្មេង​ប្រុស​ឈ្មោះ កម បៀក អាយុ​៤​ខែ ចំ​ក្បាល​តែ​ស្រាល​ទេ ខណៈ​ម្តាយ​ក្មេង​ប្រុស​កំពុង​ដាំបាយ​ជ្រូក ហើយ​ឲ្យ​ប្អូនស្រី​ម្នាក់​អាយុ​១១​ឆ្នាំ ព​ប្អូន​ដើរ​លេង​នៅ​មុខ​ផ្ទះ ។

លោក​អធិការ​បន្ត​ថា ម្តាយ​ក្មេង​ប្រុស​ដែលរង​គ្រោះ​ឈ្មោះ ចៀន តល អាយុ​១៨​ឆ្នាំ ចំណែ​ក​ឪពុក​ឈ្មោះ
ប៊ុ​ន​ធី កម អាយុ​២១​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​អប់រំ​ឲ្យ​ឈប់​ប្រើប្រាស់​កាំភ្លើង​កែ​ច្នៃ​បន្ត​ទៀត ។ រីឯ
​ក្មេង​ប្រុស​ដែល​ត្រូវជា​ប្អូនបង្កើត ដោយនៅ​វ័យ​កុមារ​ទើប​មាន​អាយុ​៦​ឆ្នាំ ព្រមទាំង​គ្មាន​ពាក្យបណ្តឹង ផង​នោះ ទើប​សមត្ថកិច្ច​បាន​ត្រឹម​ហៅ​អប់រំ​ណែនាំ​កុំ​ឲ្យ​លេង​ឧបករណ៍​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នៅ​ថ្ងៃ​ក្រោយ។

លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​ប្រើប្រាស់​កាំភ្លើង​កែ​ច្នៃ សូម​បញ្ឈប់​ការ​ប្រើប្រាស់ នឹង​ត្រូវ​យក​ទៅ​ប្រគល់​ជូន​សមត្ថកិច្ច ជៀសវាង​ការ​ប្រើប្រាស់​ដោយ​​ខុសច្បាប់ ទោះជា​របស់​កែ​ច្នៃ តែ​វា​អាច​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ៕

អត្ថបទសរសេរ ដោយ