ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីណា​ទ្រាំ​ទ្របាន… ​ស្តែង​នឹងភ្នែក​​ក្នុង​រថយន្ត​យ៉ាង​សប្បាយ​បែប​នេះ

5 ឆ្នាំ មុន

«Shanghaiist»​ ផ្សាយ​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​នៅ​លើ​ដងផ្លូវ​មួយ ក្នុង​ទីក្រុង​ណា​ន​ជី​​ង ​ប្រទេស​ចិន ស្ត្រី​ម្នាក់​បាន​លោត​ឡើង​លើ​កាបូ​រថយន្ត​​ ខណៈ​ពេល​កំពុងតែ​​បើកបរ​តាម​ផ្លូវ ហើយ​បាន​​វាយ​កញ្ចក់រថយន្ត ​បណ្តាល​ឲ្យ​បែក ព្រោះតែ​​ខឹង​នឹង​​ប្តីដែល​​នាំ​ស្រី​ក្មេង​​ជិះ​​ដើរ​លេងយ៉ាង​សប្បាយ…

«Shanghaiist»​ ផ្សាយ​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​នៅ​លើ​ដងផ្លូវ​មួយ ក្នុង​ទីក្រុង​ណា​ន​ជី​​ង ​ប្រទេស​ចិន ស្ត្រី​ម្នាក់​បាន​លោត​ឡើង​លើ​កាបូ​រថយន្ត​​ ខណៈ​ពេល​កំពុងតែ​​បើកបរ​តាម​ផ្លូវ ហើយ​បាន​​វាយ​កញ្ចក់រថយន្ត ​បណ្តាល​ឲ្យ​បែក ព្រោះតែ​​ខឹង​នឹង​​ប្តីដែល​​នាំ​ស្រី​ក្មេង​​ជិះ​​ដើរ​លេងយ៉ាង​សប្បាយ ។

ខណៈ​ពេល​បុរស​ជា​ប្តី និង​ស្រី​ស្នេហ៍​​បាន​ចុះ​ពី​រថយន្ត ហើយ​ស្ត្រី​ជា​ប្រពន្ធ​ក៏​ស្ទុះ​ទៅ​វាយតប់​ពួក​គេ​ទាំង​​២​នាក់ ។ ប៉ុន្តែ​ប្ដី​ព្យាយាម​ការពារ​ខ្លួនឯង​ផង និង​ការពារ​ស្រី​ស្នេហ៍​របស់​គេ​​ផង ។ ទោះបី​ជា​យ៉ាងណា​ក្តី ​ស្រី​ស្នេហ៍​នោះ​​នៅតែ​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​ចាប់​បោច​សក់ រួម​ទាំង​ស្រែក​គំរាម​ពោរពេញ​ទៅ​ដោយ​កំហឹង ។

នា​ពេល​នោះ​មនុស្ស​ម្នា​ជា​ច្រើន​ដែល​មក​​ចោមរោម​មើល ហើយ​បាន​ថត​វី​ដេ​អូ​ឃ្លី​ប​ រួច​បង្ហោះ​តាម​សង្គម​​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឲ្យ​រឿងរ៉ាវ​​នេះ​​បាន​បែកធ្លាយ​ទៅ​ដល់​ប៉ូលិស ហើយ​​ត្រូវ​បាន​ប៉ូលិស​​ចូល​ឃាត់ ព្រម​ទាំង​រារាំង​ពួក​គេ​ទាំង​៣​នាក់ និង​គ្រប់គ្រង​អារម្មណ៍​របស់​ស្ត្រី​ជា​​ប្រពន្ធ​បាន ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ