ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ​​មួយ​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ដល់​មហា​ជន​ស្មាន​មិន​ដល់

5 ឆ្នាំ មុន

សារព័ត៌មាន​របស់​ចិន​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សណ្ឋាគារ​មួយ​នៅ​ក្រុង​គុយ​យ៉ាង បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដល់​មហាជន​ ព្រោះ​បាន​កែ​ច្នៃ​ឲ្យ​ទឹកជ្រោះ​ធ្លាក់​ក្នុង​កម្ពស់​​ជាង​១០០​ម៉ែត្រ​នៅ​ចំ​កណ្ដាល​ទីក្រុង និង​ក្លាយជា​មោទនភាព​មួយ​របស់​ក្រុង ។ សណ្ឋាគារ​នោះ​ស្ថិត​នៅ​កណ្ដាល​ក្រុង​គុយ​យ៉ាង​បាន​បង្ហាញ​ទឹកជ្រោះ​ធ្លាក់​ពីលើ​អគារ​កម្ពស់​១០៨​ម៉ែត្រ​ដោយ​បូមទឹក និង​បង្ហូរទឹក​ក្លាយជា​ទឹកជ្រោះ​ដ៏​លេចធ្លោ​នៅ​កណ្ដាល​ក្រុង ឬ​អ្នកស្រុក​ហៅ​ថា «​សណ្ឋាគារ​ទឹកជ្រោះ​»…

សារព័ត៌មាន​របស់​ចិន​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សណ្ឋាគារ​មួយ​នៅ​ក្រុង​គុយ​យ៉ាង បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដល់​មហាជន​ ព្រោះ​បាន​កែ​ច្នៃ​ឲ្យ​ទឹកជ្រោះ​ធ្លាក់​ក្នុង​កម្ពស់​​ជាង​១០០​ម៉ែត្រ​នៅ​ចំ​កណ្ដាល​ទីក្រុង និង​ក្លាយជា​មោទនភាព​មួយ​របស់​ក្រុង ។

សណ្ឋាគារ​នោះ​ស្ថិត​នៅ​កណ្ដាល​ក្រុង​គុយ​យ៉ាង​បាន​បង្ហាញ​ទឹកជ្រោះ​ធ្លាក់​ពីលើ​អគារ​កម្ពស់​១០៨​ម៉ែត្រ​ដោយ​បូមទឹក និង​បង្ហូរទឹក​ក្លាយជា​ទឹកជ្រោះ​ដ៏​លេចធ្លោ​នៅ​កណ្ដាល​ក្រុង ឬ​អ្នកស្រុក​ហៅ​ថា «​សណ្ឋាគារ​ទឹកជ្រោះ​» ។ អគារ​នេះ​បាន​ចេញ​ម៉ូ​ដ​យ៉ាង​ពិសេស ឲ្យ​មាន​ទឹកជ្រោះ​បំពាក់​ដោយ​ប្រព័ន្ធ​បង្ហូរទឹក​នៅ​ជាន់​ទី​២០ ហើយ​បង្ហូរទឹក​ឲ្យ​ធ្លាក់​ទៅ​ក្រោម រួច​ហើយ​ក៏​បូមទឹក​ដោយ​ម៉ូ​ទ័​រ​ចំនួន​៤ ។

សណ្ឋាគារ​នេះ​បង្ហាញ​ទឹកជ្រោះ​នៅ​ពេល​រសៀល​ជា​រៀងរាល់ថ្ងៃ រំពឹង​ថា​ក្នុង​មួយ​ថ្ងៃ​បង្ហាញ​តែ​១ ទៅ​២​ម៉ោង ប៉ុន្តែ​បាន​បើក​ពេញ​មួយ​ថ្ងៃ​ក្នុងអំឡុងពេល​មាន​ពិធី​រត់​«​ម៉ា​រ៉ា​តុង​» នៅ​ក្រុង​គុយ​យ៉ាង កាលពី​ថ្ងៃ​ទី​២២ កក្កដា ២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ