ផ្លូវ​មិត្តភាព​កម្ពុជា​-​កូរ៉េ កំពុង​ខូចខាត​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​ជួសជុល


ខេត្តសៀមរាប ៖ ផ្លូវ​មិត្តភាព​កម្ពុជា​-​កូរ៉េ ប្រវែង​ជាង​៧០០​ម៉ែត្រ​ធ្វើ​ឱ្យ​ផ្លូវ​នេះ​រង​ការ​ខូចខាត​មួយ​ចំនួន​ធំ ខណៈ​រថយន្ត​ដឹក​ជញ្ជូន​ធំ​ៗ​ដូច​ជា ដឹក​ដី ខ្សាច់ និង​គ្រឿងសំណង់​ធ្ងន់​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងធ្វើការ​ជួសជុល​ឡើង​វិញ ។

ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​យ៉ាង​ដូច្នេះ​ទើប​អាជ្ញាធរ​ជាតិ​អប្សរា​បាន​នឹង​កំពុង​ចាប់ផ្តើម​ជួសជុល​ឡើង​វិញ ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​អ្នកដំណើរ​មក​ពី​ទី​ជិត​ឆ្ងាយ​ឆ្លងកាត់​តាម​កំណាត់​ផ្លូវ​មួយ​នេះ​ផង​ដែរ ។

បច្ចុប្បន្ន​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ដំណើរការ​ជួសជុល​ទ្រង់ទ្រាយ​ធំ​លើ​កំណាត់​ផ្លូវ​មិត្តភាព​កម្ពុជា​-​កូរ៉េ ដែល​មាន​ទីតាំង​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៦ ពី​ចំណុច​ផ្សារ​ស្វាយ​ធំ​ខាងកើត​កាត់​តាម​រង្វង់​មូល​ព្រៃ​គុយ ទៅ​ដល់​ផ្សារ​ព្រះ​ដាក់ ដែល​មាន​ប្រវែង​សរុប​៧៥០​ម៉ែត្រ ក្រោម​ថវិកា​មូលនិធិ​ប្រចាំឆ្នាំ​២០១៨ ។ គម្រោង​ជួសជុល​នេះ​នឹង​ត្រូវ​ជួសជុល​ចាក់​គ្រឹះ​ឡើង​វិញ ត្រង់​ចំណុច​ដែល​ខូចខាត​ខ្លាំង ហើយ​ចាក់​បំពេញ​ចំណុច​ដែល​មាន​ក្រហូង​តូច​-​ធំ ធ្វើ​យ៉ាងណា​ឱ្យ​កំណាត់​ផ្លូវជាតិ​នេះ​មាន​សភាព​ល្អ​ប្រសើរ​ឡើង​វិញ ។

លោក ហេង គឹ​ម​ឡេ​ង ប្រធាន​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ​នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹង​ថា ក្រុមការងារ​នឹង​ត្រូវ​ចំនាយ​ពេលវេលា​អនុវត្ត​គម្រោង​នេះ​រយៈពេល​ចំនួន​១​ខែ ។ រីឯ​ការ​ជួសជុល​កែ​លម្អ​ផ្លូវ​នេះ គឺ​ធ្វើ​ឡើងជា​អន្លើរ​ៗ​ទៅ​តាម​ស្ថានភាព​ផ្លូវ​ដែល​ខូចខាត​ជាក់ស្តែង ។ ម្យ៉ាងទៀត​ដោយសារ​សងខាង​ផ្លូវ​ប្រព័ន្ធ​បង្ហូរទឹក​ត្រូវ​បាន​កកស្ទះ​ដោយសារ​ការ​ចាក់​ដី​លុប និង​ខ្ពស់​ជាង​ផ្លូវ​នៅ​តាម​មុខ​ផ្ទះ​របស់​ប្រជាជន​មួយ​ចំនួន បណ្តាល​ឱ្យ​ផ្លូវ​រង​ការ​ខូចខាត​មួយ​កម្រិត​ថែម​ទៀត ដូច្នេះ​ជា​ជំហាន​បន្ទាប់​ក្រុមការងារ​ក៏​មាន​គម្រោង​ស្តារ​ប្រព័ន្ធ​បង្ហូរ​ឡើង​វិញ ដើម្បី​រំដោះ​ទឹក និង​រក្សា​គុណភាព​ផ្លូវ ។ លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ខាង​មុខ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​មាន​វិធានការ​ស្តារ​ប្រព័ន្ធ​បង្ហូរទឹក​ទាំងអស់​នៅ​តាម​ផ្លូវ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្រោយ​ពី​បញ្ចប់​ការ​ជួសជុល​លើ​កំណាត់​ផ្លូវ​នេះ ។

លោក​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​សងខាង​ផ្លូវ​ទាំងអស់​មានការ​យោគយល់ និង​ចូលរួម​សហការ ដើម្បី​ថែរក្សា​ផ្លូវ​ឱ្យ​ស្ថិត​នៅ​គង់វង្ស​យូរអង្វែង ។


គួរ​រំឭក​ដែរ​ថា ផ្លូវ​មួយ​ខ្សែរ​នេះ ដើម​ឡើយ គឺជា​ផ្លូវ​ដី និង​បាន​កែប្រែ​ជា​ផ្លូវ​គ្រួ​ស​ក្រហម​តាម​រយៈ​គម្រោង​ទីភ្នាក់ងារ​អភិវឌ្ឍ និង​សហប្រតិបត្តិការ​កូរ៉េ ហៅ​កាត់​ថា KOICA ។ នៅ​ឆ្នាំ​២០០៩ ក្រោម​ជំនួយ​ឥត​សំណង​របស់​សាធារណរដ្ឋ​កូរ៉េ តាម​រយៈ KOICA ដដែល បាន​កែប្រែ​ផ្លូវ​នេះ​មក​ជា​ផ្លូវ​ក្រាល​កៅស៊ូ​វិញ ដើម្បី​ងាយស្រួល​ដល់​ប្រជាជន​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ប្រសើ​ជាង​មុន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ