ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកប្រាជ្ញ​ពុទ្ធសាសនា​បែងចែក​ព្រះ​សទ្ធម្ម​ជា​៣​ប្រភេទ

5 ឆ្នាំ មុន

ការ​រៀន​ចេះ​ចាំ ការ​បង្រៀន កា​សម្ដែង​នូវ​មគ្គ​និង​ផល នោះ​ជា​បរិយត្តិ​ធម៌​, ការ​ប្រឹងប្រែង​ប្រតិបត្តិ​ប្រព្រឹត្ត​ទៅ​តាម​អង្គ​មគ្គ ចាត់​ចូល​ជា​បដិបត្តិ​, ការ​បាន​សម្រេច​ចាក់​ធ្លុះ​នូវ​អង្គ​មគ្គ នោះ​ជាប​ដិ​វេ​ធៈ ។ ខាងក្រោម​នេះ​ជា​ព្រះ​សទ្ធម្ម​ចែក​ជា​៣​ប្រភេទ​គឺៈ…

ការ​រៀន​ចេះ​ចាំ ការ​បង្រៀន កា​សម្ដែង​នូវ​មគ្គ​និង​ផល នោះ​ជា​បរិយត្តិ​ធម៌​, ការ​ប្រឹងប្រែង​ប្រតិបត្តិ​ប្រព្រឹត្ត​ទៅ​តាម​អង្គ​មគ្គ ចាត់​ចូល​ជា​បដិបត្តិ​, ការ​បាន​សម្រេច​ចាក់​ធ្លុះ​នូវ​អង្គ​មគ្គ នោះ​ជាប​ដិ​វេ​ធៈ ។
ខាងក្រោម​នេះ​ជា​ព្រះ​សទ្ធម្ម​ចែក​ជា​៣​ប្រភេទ​គឺៈ

១-​បរិយត្តិ​ធម៌ ពុទ្ធវចនៈ ព្រះ​ត្រៃ​បិដក​សំដែង​អំពី​គោល​ធម៌ របៀប​បែបផែន ដំបូន្មាន ច្បាប់​សម្រាប់​ប្រតិបត្តិ​ដែល​ពុទ្ធបរិស័ទ​ត្រូវ​រៀន​ស្វាធ្យាយ ទ្រទ្រង់ បង្ហាត់បង្រៀន សម្ដែង​ប្រាប់​ដល់​អ្នក​ដទៃ ហៅ​ថា​បរិយត្តិ​ធម៌ ។

២-​បដិបត្តិ​ធម៌ ធម៌​សម្រាប់​ប្រតិបត្តិ​ប្រព្រឹត្ត​តាម បាន​ដល់​សីល សមាធិ បញ្ញា ឬ​សេចក្ដី​ប្រតិបត្តិ​តាម ធ្វើ​តាម កាន់​តាម​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ដែល​ខ្លួន​បាន​រៀន បាន​ស្ដាប់ បាន​ចេះ​ដឹង ដើម្បី​ឲ្យ​ដល់​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​ដល់ ឲ្យ​សម្រេច​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​បាន​សម្រេច ដើម្បី​ឲ្យ​ជាក់ច្បាស់​នូវ​ខ្លឹម​នៃ​ធម៌ ។

៣-​ប​ដិ​វេ​ធ​ធម៌ ការ​ត្រាស់​ដឹង បាន​ដល់​កិរិយា​បាន​សម្រេច បាន​ជាក់ច្បាស់​ចាក់​ធ្លុះ​នូវ​បរមត្ថ គឺ​មគ្គ ផល និព្វាន ដែល​ជា​ផល​សម្រេច​អំពី​ការ​រៀន ការ​ស្ដាប់ និង​ការ​ប្រតិបត្តិ ។

បរិស័ទ​ទាំងអស់​ប្រៀប​ដូច​អ្នកដំណើរ​, ព្រះ​សម្ពុទ្ធ​ទុក​ដូច​អ្នក​ស្គាល់ផ្លូវ អ្នក​បង្ហាញផ្លូវ​, បរិយត្តិ​ធម៌​ដូច​ជា​ផ្លូវត្រង់​, បដិបត្តិ​ធម៌​ដូច​ជា​ដំណើរ​ទៅ​តាម​ផ្លូវត្រង់​នៃ​អ្នកដំណើរ​, ប​ដិ​វេ​ធ​ធម៌​ដូច​ជា​ដំណើរ​ទៅ​ដល់​កន្លែង​ដែល​ត្រូវ​ទៅ​ឲ្យ​ដល់​នៃ​អ្នកដំណើរ ។