ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​លោភលន់​មានកំណើត​ទៅ​កាន់​វិស័យ​ប្រេត

5 ឆ្នាំ មុន

ទ្រឹស្តី​ពុទ្ធសាសនា​បាន​អប់រំ​មនុស្ស​មិន​ឱ្យ​មានចិត្ត​លោភលន់​ហួសប្រមាណ ព្រោះ​ការ​លោភលន់​នេះ​មានទោស​ធ្ងន់​ទៅ​ចាប់កំណើត​នៅ​ក្នុង​អបាយភូមិ ជា​កំណើត​ប្រេត​។ ដោយសារ​តែ​ឃើញ​ទោស​ធ្ងន់​នេះ​ហើយ​បានជា​ព្រះ​សម្ពុទ្ធ​ណែនាំ​មនុស្ស​ឱ្យ​ប្រកប​របរ​ចិញ្ចឹមជីវិត​ទៅ​តាម​ផ្លូវធម៌​ដើម្បី​ឱ្យ​ជីវិត​បាន​សុខ ។ នៅ​ក្នុង​អដ្ឋង្គិក​មគ្គ​ទាំង​៨​ក្នុង​នោះ សម្មាអាជីវៈ​ជា​គោល​ធម៌​មួយ​យ៉ាង​សំខាន់​ចង្អុល​បង្ហាញផ្លូវ​សុខ​ដល់​អ្នក​ប្រកប​របរ​ចិញ្ចឹមជីវិត​។ សម្មាអាជីវៈ​ប្រែ​ថា ការ​ចិញ្ចឹមជីវិត​ត្រូវ​, ការ​រក​របរ​ទទួលទាន​ប្រកបដោយ​ធម៌​…

ទ្រឹស្តី​ពុទ្ធសាសនា​បាន​អប់រំ​មនុស្ស​មិន​ឱ្យ​មានចិត្ត​លោភលន់​ហួសប្រមាណ ព្រោះ​ការ​លោភលន់​នេះ​មានទោស​ធ្ងន់​ទៅ​ចាប់កំណើត​នៅ​ក្នុង​អបាយភូមិ ជា​កំណើត​ប្រេត​។ ដោយសារ​តែ​ឃើញ​ទោស​ធ្ងន់​នេះ​ហើយ​បានជា​ព្រះ​សម្ពុទ្ធ​ណែនាំ​មនុស្ស​ឱ្យ​ប្រកប​របរ​ចិញ្ចឹមជីវិត​ទៅ​តាម​ផ្លូវធម៌​ដើម្បី​ឱ្យ​ជីវិត​បាន​សុខ ។

នៅ​ក្នុង​អដ្ឋង្គិក​មគ្គ​ទាំង​៨​ក្នុង​នោះ សម្មាអាជីវៈ​ជា​គោល​ធម៌​មួយ​យ៉ាង​សំខាន់​ចង្អុល​បង្ហាញផ្លូវ​សុខ​ដល់​អ្នក​ប្រកប​របរ​ចិញ្ចឹមជីវិត​។ សម្មាអាជីវៈ​ប្រែ​ថា ការ​ចិញ្ចឹមជីវិត​ត្រូវ​, ការ​រក​របរ​ទទួលទាន​ប្រកបដោយ​ធម៌​ ។

សម្រាប់​គ្រហស្ថ បាន​ដល់​ការ​វៀរចាក​ជំនួញ​ខុស​គឺ​របរ​ណា​ដែល​ច្បាប់​ហាមឃាត់​មាន​ជួញ​មនុស្ស ជួញ​សត្វ ជួញដូរ​គ្រឿងញៀន​ជាដើម​, លះបង់​ចោលការ​កេង​បន្លំ​មានការ​បំបាត់ភ្នែកជញ្ជីង​ជាដើម​, លះបង់​ការ​ធ្វើ​ជា​សាក្សី​កោង​មួលបង្កាច់​គេ​ទាំង​បំពាន​, លះបង់​ការ​ល្មោភ​សំណូក ហើយ​ប្រកប​អាជីវកម្ម​ត្រឹមត្រូវ​ដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​រីក​ចម្រើន​, ដោយ​វិជ្ជាជីវៈ ដ៏​យុត្តិធម៌​, ដោយ​កសិកម្ម ជា​ឧត្តម​កម្ម ។

សម្រាប់​បព្វជិត បាន​ដល់​ការ​លះបង់​មិច្ឆាអាជីវៈ​ដោយ​អនេសនៈ​២១ និង​បាបធម៌​៥ មានការ​ធ្វើ​ទូត​នាំ​ដំណឹង​ពី​គ្រួសារ​មួយ​ទៅ​កាន់​គ្រួសារ​មួយ ធ្វើ​ពេទ្យ​មើលជំងឺ ស្តោះព្រួស​មន្តអាគម​ជាដើម មិន​គប្បី​ត្រាច់​ទៅ​កាន់​ទីឋាន​ដែល​ហាមឃាត់​ដោយ​វិន័យ ហើយ​ងាក​មក​ចិញ្ចឹមជីវិត​ដោយ​ភិក្ខាច​រិ​យ​ធម៌​ដ៏​ស្មើ ឬ​បច្ច័យ​ដែល​កើតឡើង​តាម​ធម៌ ទើប​ឈ្មោះ​ថា​សមណៈ​បរិសុទ្ធ ។