ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​ត្រូវ​បាន​កប់​រក្សា​ទុក​នៅ​​វត្ត សមត្ថកិច្ច​ប្រកាស​រក​សាច់ញាតិ 

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សព​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​អណ្តែត​ទឹកទន្លេ​មេគង្គ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ កក្កដា នៅ​ចំណុច​មាត់ទន្លេ ភូមិ​កោះ​រះ​ក្រោម ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល…

ខេត្តកណ្ដាល ៖ សព​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​អណ្តែត​ទឹកទន្លេ​មេគង្គ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ កក្កដា នៅ​ចំណុច​មាត់ទន្លេ ភូមិ​កោះ​រះ​ក្រោម ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

ភិនភាគ​សព​ជន​រង​គ្រោះ ​ភេទ​ប្រុស អាយុ​ប្រហែល​ក្រោម​៤០​ឆ្នាំ កម្ពស់​១​ម៉ែត្រ​៧០ សម្បុរ​សណ្តែកបាយ មាន​ពាក់​ក្រវិល​ដែក​នៅ​ត្រចៀក​ខាងស្តាំ ពាក់​អាវយឺត​ដៃខ្លី​ខៀវ ឆ្នូត ស មិន​មាន​ស្លៀកខោ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ និង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​កោះ​រះ មេឃុំ ក្រុមប្រឹក្សា​ឃុំ​មេ​ភូមិ ពេទ្យ​មណ្ឌល​សុខភាព​កោះ​រះ បាន​ធ្វើការ​ពិនិត្យ​សព ។ ពេល​ពិនិត្យ​សព​បានឃើញ​មាន ៖ ភ្នែក​លៀន​, ធ្មេញ​ខាំ​អណ្តាត​, ហូរ​ឈាម​តាម​ច្រមុះ តាម​មាត់​, ក្រចក​មាន​ដី​, ពោះ​មានទឹក​, ធ្មេញ​ល្អិត​, នៅ​លើ​ខ្លួន​សព​មិន​មាន​ស្លាកស្នាម​អ្វី​នោះ​ទេ ។

ការ​សន្និដ្ឋាន​របស់​លោកគ្រូ​ពេទ្យ និង​សមត្ថកិច្ច​ជា​ជំ​ហ៊ាន​ដំបូង ជន​រង​គ្រោះ​ខាងលើ​ស្លាប់​ដោយសារ​លង់ទឹក ។ បន្ទាប់​មក​សព​ត្រូវ​បាន​កប់​រក្សា​ទុក​នៅ​វត្ត ចាស់​ភូមិ​កោះ​រះ​ក្រោម ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល ដើម្បី​ស្រាវជ្រាវ​រក​បងប្អូន និង​ក្រុម​គ្រួសារ​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សមត្ថកិច្ច​ក៏​សូម​ប្រកាស​រក​សាច់ញាតិ​បងប្អូន​ជន​រង​គ្រោះ​តាម​ភិនភាគ​ខាងលើ​នេះ បើសិន​បងប្អូន​មាន​សមាជិកគ្រួសារ ឬ​សាច់ញាតិ​ សូម​ធ្វើការ​ទាក់ទង​សមត្ថកិច្ច​មូលដ្ឋាន​នៅ​ទីកន្លែង​ប្រទះ​ឃើញ​សព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ