ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ផ្តន្ទាទោស​ម្ដាយ និង​កូន​ជនជាតិ​នី​ហ្សេ​រី​យ៉ា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា បាន​បើក​សវនាការ លើ​សំណុំរឿង​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ពីរ​ម្តាយ និង​កូន​ពាក់ព័ន្ធ​បទល្មើស​ការ​នាំ​ចេញ​មិន​ស្របច្បាប់ ដោយ​មាន​គោលដៅ និង​បទល្មើស​បញ្ជូន​លិខិតឆ្លងដែន​ពី​កម្ពុជា​ទៅ​ក្រៅប្រទេស​ដើម្បី​ចូល​មក​រស់នៅ​ស្រុក​ខ្មែរ​វិញ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា បាន​បើក​សវនាការ លើ​សំណុំរឿង​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ពីរ​ម្តាយ និង​កូន​ពាក់ព័ន្ធ​បទល្មើស​ការ​នាំ​ចេញ​មិន​ស្របច្បាប់ ដោយ​មាន​គោលដៅ និង​បទល្មើស​បញ្ជូន​លិខិតឆ្លងដែន​ពី​កម្ពុជា​ទៅ​ក្រៅប្រទេស​ដើម្បី​ចូល​មក​រស់នៅ​ស្រុក​ខ្មែរ​វិញ តាម​មាត្រា​១២ នៃ​ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ។

ជនជាប់ចោទ​ឈ្មោះ Ogbonna wishdom freser ភេទ​ស្រី អាយុ​៥២​ឆ្នាំ មុខរបរ​ជា​អនុប្រធាន​អង្គការ​ទ្រទ្រង់​កុមារ​កំព្រា និង​ជា​គ្រូពេទ្យ​ឆ្មប ត្រូវជា​ម្តាយ ចំណែក​ជន​ជាប់​ត្រូវជា​កូន​ឈ្មោះ Ogbonna wishdom prince ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជា​សិស្ស និង​ជា​គ្រូបង្ហាត់​បាល់ទាត់​នៅ​សាលា​ឯកជន ។


គួ​បញ្ជាក់​ថា ជនជាប់ចោទ​បាន​ប្រព្រឹត្ត​បទល្មើស​តាំងពី​ខែសីហា ឆ្នាំ​២០១៦ ប៉ុន្តែ​សមត្ថកិច្ច​នគរបាល​ទើប​ស្រាវជ្រាវ​រក​ឃើញ និង​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី ១២ តុលា ២០១៧ ។ ពេល​សវនាការ ឈ្មោះ Ogbonna បាន​សារភាព​ថា បើ​លោកស្រី​ដឹង​ការ​បញ្ជូន​ប៉ា​ស្ព័​រ​ចេញ​ទៅ​ក្រៅប្រទេស​ជា​អំពើ​ខុសច្បាប់​នៅ​កម្ពុជា​នោះ​លោកស្រី​ប្រព្រឹត្ត​ទេ ។ ព្រោះ​នៅ​ពេល​លោកស្រី​ជាប់​ឃុំ មាន​ក្មេង​ៗ​កំព្រា​ច្រើន​ណាស់​ដែល​ត្រូវការ​លោកស្រី​ដើម្បី​ថែទាំ​ពួក​គេ និង​ស្វែងរក​ការ​ជួយ​ចិញ្ចឹម​បីបាច់​ពី​បរទេស ។

ទោះបី​យ៉ាងណា​ក្តី​លោកស្រី Ogbonna បាន​សារភាព​ពី​ទោស​កំហុស​ដែល​ខ្លួន​បាន​ធ្វើ និង​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​លើកលែង​បទ​ចោទ និង ដោះ​លែង​លោកស្រី​ពីរ​នាក់​ម្ដាយកូន​ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​ជួយ​ក្មេង​កំព្រា​បន្ត​តទៅ​ទៀត ។ តែ​លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​រង និង ជា​តំណាង​អយ្យការ​សវនាការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​តម្កល់​ទុក​បទចោទប្រកាន់​នេះ លើ​ជន​ត្រូវ​ចោទ​ដដែល ហើយ​បាន​ស្នើ​សុំ​ឲ្យ​ចៅក្រម​ជំនុំជម្រះ សម្រេច​ទោស​លើ​ជន​ជាប់​តាម​កំណត់​ច្បាប់ ។

ក្រោយ​ពេល​ចប់​ការ​សាកសួរ​ដេញដោល ចៅក្រម​ជំនុំជម្រះ​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​លើ​សំណុំរឿង​នេះ ទៅ​ថ្ងៃ​ទី​២១ សីហា ២០១៨ ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ