ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស៊េរី​ទំនើប​ពន្លះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ខ្ទេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​បើកបរ​រថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន ក៏​រេ​ចង្កូត​ឡើង​លើ​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បណ្តាលអោយ​បាក់​ទ្រេត​ដល់​ដី ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ខាងត្បូង​វត្ត​ឃ្មួ​ញ​ប្រមាណ​៥០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​ហាណូយ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​បើកបរ​រថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន ក៏​រេ​ចង្កូត​ឡើង​លើ​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បណ្តាលអោយ​បាក់​ទ្រេត​ដល់​ដី ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ខាងត្បូង​វត្ត​ឃ្មួ​ញ​ប្រមាណ​៥០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ស្តា​រិច ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​ខាងលើ​ក៏​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ឡើង​លើ​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ហើយ​ក៏​ទៅ​បុក​ផ្ទប់​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បណ្តាល​ឲ្យ​បាក់​ទ្រេត​ដល់​ដី ចំណែកឯ​រថយន្ត​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​បែរ​ក្បាល​ត្រលប់​ទៅ​ក្រោយ​វិញ​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង​យ៉ាងដំណំ​។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ