ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​២​នាក់​ហែល​ទឹក​ប្រឡាយ ទៅ​ដេញគោ​ស៊ី​ស្រូវ​ត្រូវ​លង់ទឹក​ស្លា.ប់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្មេង​ប្រុស​២​នាក់​បាន​លង់ទឹក​ប្រឡាយ​ស្លាប់​ខណៈ​ដែល​ហែល​ឆ្លង​ទឹក​ប្រឡាយ​ទៅ ដេញគោ​ដែល​កំពុងស៊ី​ស្រូវ​គេ​នៅ​ត្រើយម្ខាង ក៏​ប៉ុន្តែ​ខណៈ​កំពុង​ហែល​ទឹក​ស្រាប់តែ​លង់​ស្លាប់​តែ​ម្តង​។ ករណី​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្នុងភូមិ និង​រាយការណ៍​មក​សមត្ថកិច្ច​កាលពី​វេលា ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦…

ខេត្តស្វាយរៀង ៖ ក្មេង​ប្រុស​២​នាក់​បាន​លង់ទឹក​ប្រឡាយ​ស្លាប់​ខណៈ​ដែល​ហែល​ឆ្លង​ទឹក​ប្រឡាយ​ទៅ ដេញគោ​ដែល​កំពុងស៊ី​ស្រូវ​គេ​នៅ​ត្រើយម្ខាង ក៏​ប៉ុន្តែ​ខណៈ​កំពុង​ហែល​ទឹក​ស្រាប់តែ​លង់​ស្លាប់​តែ​ម្តង​។ ករណី​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្នុងភូមិ និង​រាយការណ៍​មក​សមត្ថកិច្ច​កាលពី​វេលា ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ប្រឡាយ​ទឹក​មួយ​ស្ថិត​ក្នុងភូមិ ប្រាសាទ ឃុំ​ពោធិ​រាជ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។

បើ​យោង​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​៖ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ​ក្មេង​ប្រុស​ទាំង​២​នាក់​បាន​នាំ​គ្នា​ទៅ​មើល​គោ​នៅ​វាលស្រែ ហើយ​គោ​ទាំងនោះ បាន​ចុះ​ទឹក​ឆ្លង​ប្រឡាយ​ដើរ​ស៊ី​ស្រូវ​គេ​ក្មេង​ប្រុស​ទាំង​២​នាក់​ក៏​នាំ​គ្នា​ចុះ​ហែល​ទឹក​ដើម្បី​ទៅ​ដេញគោ​កុំ​ឲ្យ​ស៊ី​ស្រូវ​គេ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​៖ ខណៈ​ដែល​ក្មេង​ទាំង​ពីរ​នាក់​បាន​នាំ​គ្នា​ចុះ​ប្រឡាយ​ទឹក ហែល​ឆ្លង​ដើម្បី​ទៅ​ដេញគោ​នោះ​បណ្តាល​ឲ្យ​លង់ទឹក​ទាំង​២​នាក់​តែ​ម្តង​ទៅ​។ ជន​រង​គ្រោះ​ទាំង​២​នាក់​មានឈ្មោះ​ដូច​ខាងក្រោម​៖​ទី​១.​ឈ្មោះ ឆោម វី​រៈ ភេទ​ប្រុស អាយុ​១២​ឆ្នាំ នៅ​ភូមិ​ព្រៃខ្លា ឃុំ​ពោធិ​រាជ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។

ទី​២.​ឈ្មោះ ផុ​ន ស៊ី​ណា​ល់ ភេទ​ប្រុស អាយុ ១២​ឆ្នាំ នៅ​ភូមិ ឃុំ​ជាមួយ​គ្នា​។ មូលហេតុ​ទៅ​មើល​គោ ពេល​នោះ​គោ​ឆ្លង​ទៅ​ស៊ី​ស្រូវ​នៅ​ត្រើយម្ខាង ក៏​នាំ​គ្នា​ឆ្លង​ទឹក​ប្រឡាយ​ទៅ​ដេញគោ​ហើយ​ក៏​បាន​លង់ទឹក​ស្លាប់​តែ​ម្ដង​។ សាកសព​ក្មេង​ទាំង​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ