ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកបរ​ម៉ូតូ​លឿន​ខ្វះ​ប្រុង​ប្រយ័ត្ន ជ្រុល​ទៅ​បុក​រថយន្ត​បណ្ដាល​ឲ្យ​របួស​ទាំង​ប្តី​ប្រពន្ធ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បង្ក​ឡើង​រវាង​រថយន្តបែន​ដឹក​ដី និង​ម៉ូតូ​សេ​១២៥ បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ (​កំពត​-​ភ្នំពេញ​) កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី…

ខេត្តកំពត ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បង្ក​ឡើង​រវាង​រថយន្តបែន​ដឹក​ដី និង​ម៉ូតូ​សេ​១២៥ បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ (​កំពត​-​ភ្នំពេញ​) កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ២០១៨ បណ្តាល​ឲ្យ​បុរស​អ្នកបើកបរ​ម៉ូតូ ជា​ប្តី​រង​របួសស្រាល និង​ស្ត្រី​ជា​ប្រពន្ធ​រួម​ដំណើរ​បាន​រង​របួស​ក្បាល​(​ធ្ងន់​) ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។

លោក​វរសេនីយទោ ពុធ សឺ​ង នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ខាងលើ នៅ​ចំណុច​មុខ​បង្គោលគីឡូម៉ែត្រ​លេខ​១៤៣ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ (​កំពត​-​ភ្នំពេញ​) ស្ថិត​ក្នុងភូមិ​ព្រៃ​ឃ្មុំ ឃុ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត​។ សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​សមត្ថកិច្ច ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បែន​ដឹក​ដី ចង្កូត​ស្តាំ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​ខាងលើ​រថយន្ត​បត់​ត្រឡប់​ក្រោយ​វិញ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង បើកបរ​មក​ពីក្រោយ (​ក្នុង​ទិស​ដៅ​ស្របគ្នា​) បាន​មក​បុក​ចំពាក់​កណ្តាល​រថយន្ត​ខាងឆ្វេង បណ្តាល​ឲ្យ ម៉ូតូ​ម៉ូតូ​ចូល​ក្រោម​រថយន្ត រីឯ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ជា​ប្រពន្ធ​បាន​ខ្ទាត​ចេញពី​ម៉ូតូ នៅ​ក្រៅ​រថយន្ត​រង​របួសធ្ងន់ និង​ស្រាល​។

ប្រភព​ពី​សមត្ថកិច្ច​ដដែល​ឲ្យ​ដឹង​ទៀត​ថា អ្នកបើកបរ​រថយន្ត​មានឈ្មោះ ទេព ភិ​រុណ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​។ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ អ៊ូ​ក ម៉ៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ល្បើក ឃុំ​ត្រពាំង​បី ស្រុក​ឈូក ខេត្តកំពត​។ បើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេ​១៥ ពណ៌​ខ្មៅ (​របួសស្រាល​) អ្នក​រួម​ដំណើរ​ឈ្មោះ លី​ម រស្មី ភេទ​ស្រី អាយុ​២៨​ឆ្នាំ​(​ប្រពន្ធ​) រស់នៅ​ភូមិ​ឃុំ​ស្រុក​ខេត្ត​ជាមួយ​គ្នា​(​របួសធ្ងន់​ត្រង់​ក្បាល​)​។

ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​បញ្ជូន​ទៅ មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត តែ​ដោយ​ស្ត្រី​ជា​ប្រពន្ធ​រង​របួសធ្ងន់​ត្រង់​ក្បាល​ទើប​ក្រុម​គ្រូពេទ្យ​បញ្ជូន​ទៅ សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។ ចំណែក​រថយន្ត និង​ម៉ូតូ​បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​ដោយ​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ