ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជរា​ពិការ​៨​នាក់ ទទួល​បាន​រទេះ​ជន​ពិការ និង​ស្បៀងអាហារ​ពី​ស្នងការ​ខេត្ត

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រៅពី​ភារកិច្ច​ស្នូល នៃ​ការងារ​ការពារ​សន្តិសុខ​សុវត្ថិភាព កងកម្លាំង​នគរបាល​ជាតិ ខេត្ត​ព្រះ​សីហ​នុ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា លោក​ឧត្តមសេនីយ៍ទោ ជួន…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រៅពី​ភារកិច្ច​ស្នូល នៃ​ការងារ​ការពារ​សន្តិសុខ​សុវត្ថិភាព កងកម្លាំង​នគរបាល​ជាតិ ខេត្ត​ព្រះ​សីហ​នុ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​ខេត្ត បាន​ដឹកនាំ​កម្លាំង​ទាំងអស់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​យក​នូវ​រទេះ​ជន​ពិការ​៨​គ្រឿង អង្ករ និង​មី ចុះ​ទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​ជួយ​ឧបត្ថម្ភ​ជន​ពិការ និង​ពិការ​ភាព​ចំនួន​៨​នាក់ (​គ្រួសារ​) ។

ក្នុង​នោះ​លោក​ឧត្តមសេនីយ៍ ជួន ណា​រិ​ន្ទ បាន​ថ្លែង​ឲ្យ​ដឹង​ថា បើ​ទោះជា​មាន​ការងារ​មមាញឹក​ក្នុង​ការ បំពេញភារកិច្ច ការពារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​យ៉ាងណា​ក្តី ក្នុង​នាម​លោក​ជា​ស្នងការ​នគរបាល​មួយ​រូប និង​សហការី បាន និង​នៅ​គិតដល់​ការងារ​ធ្វើ​មនុស្សធម៌ លើ​ជន​ក្រីក្រ​ដូច​ជា​ពិការ​ជើង ដើរ​មិន​រួច បាន​នាំ​យក​រទេះរុញ​ជន​ពិការ​ចំនួន​៨​គ្រឿង អង្ករ និង​មី​មួយ​ចំនួន ទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​ជួយ​ឧបត្ថម្ភ​ជន​ពិការ​៨​នាក់ នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដែល​មាន​លំនៅ​ឋាន ដោយឡែក​ៗ​ពី​គ្នា នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ នោះ​។

លោកស្នងការ​ថ្លែង​បន្ត​ថា ពួក​គាត់​៨​នាក់​ជា​មនុស្ស​ចាស់​មាន​ជំងឺលើសឈាម ទឹកនោមផ្អែម ហើយ​ពិការ មិន​អាច​ដើរ​បាន និង​២​នាក់​ទៀត ពិការ​ពី​កំណើត​។ ដូច​គ្នា​នោះ​លោក​បាន​ឧ​ប​ត្ថ​ម ១.​ឈ្មោះ ជៀប មេ​សា ភេទ​ស្រី អាយុ​១២​ឆ្នាំ ពិការ​ពិ​កំណើត​។ ២.​ឈ្មោះ ស៊ីវ វិ​ន ភេទ​ប្រុស អាយុ​៣០​ពិការ​ពី​កំណើត​។ ៣.​ឈ្មោះ ឃិ​ន ឃ​ន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជំងឺលើសឈាម​។ ៤.​ឈ្មោះ ស្រី ពាប់ ភេទ​ស្រី អាយុ​៩៦​ឆ្នាំ ចាស់ជរា​។ ៥.​ឈ្មោះ ចាន់ សុភាព ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជំងឺលើសឈាម​។

៦.​ឈ្មោះ អ៊ុ​ក យ៉ុ​ន ភេទ​ស្រី អាយុ​៧៥​ឆ្នាំ​ចាស់ជរា​។ ៧.​ឈ្មោះ ស៊ុន វុ​ទ្ធី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជំងឺលើសឈាម​។ និង​៨.​ឈ្មោះ ឡេ​ង សា​មឿ​ន ភេទ​ស្រី អាយុ​៦៥​ឆ្នាំ​។ អំណោយ​ដែល​លោក និង​សហការី​បាន​ឧបត្ថម្ភ​ជូន​ជន​ពិការ និង​ចាស់ជរា​ដើរ​មិន​រួច​ទាំ​៨​នាក់​នេះ ក្នុង​ម្នាក់​ៗ​ទទួល​បាន​រទេះរុញ​សម្រាប់​ជន​ពិការ​១​គ្រឿង អង្ករ​មួយ​បាវ​តូច និង​មី​ចំនួន​២​កេះ​។ លោកស្នងការ​ខេត្ត​ព្រះ​សីហ​នុ​ថា កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា កន្លង​ទៅ​នេះ លោកស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ជូនអំណោយ​រទេះរុញ អង្ករ និង​មី ជូន​ដល់​ជន​ពិការ​នៅ​សង្កាត់​លេខ​៣ ចំនួន​៥​នាក់ មួយ​លើក​រួច​មក​ហើយ ៖

១.​ឈ្មោះ សួន សំបូរ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ​, ២.​ឈ្មោះ អ៊ឹ​ង គឹ​ម​អ៊ី ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ៣.​ឈ្មោះ វី ហាក់ ភេទ​ស្រី អាយុ​៧០​ឆ្នាំ ៤.​ឈ្មោះ ឈិ​ន ឆេ​ន ភេទ​ស្រី អាយុ​៦៨​ឆ្នាំ ៥.​ឈ្មោះ កែវ សុខា ភេទ​ស្រី អាយុ​៦៦​ឆ្នាំ​។ ជន​ពិការ​ទាំង​អស់នោះ​ពួក​គាត់ មាន​ជំងឺ​ប្រចាំ​កាយ និង​ចាស់ជរា មិន​អាច​ដើរ​បាន​ដូច​គ្នា​។ សរុប​ទាំង​ពីរ​លើក​លោក និង​សហការី បាន​ឧបត្ថម្ភ​រទេះរុញ​ជូន​ជន​ពិការ នៅ​សង្កាត់​លេខ​(៣)​បាន​ចំនួន​១៣​នាក់​។ ក្នុង​ឱកាស​នោះ​ដែរ​ប្រជាពលរដ្ឋ​ជា​ជន​ពិការ និង​ក្រុម​គ្រួសារ​របស់​ពួក​គាត់ បាន​សម្ដែង​នូវ​ការ​រំភើប​រីករាយ ថ្លែងអំណរគុណ ដល់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត និង​សហការី​ផង​ដែរ​។ ក្រៅពី​នេះ​លោក​បាន​ដឹកនាំ​នារី​ៗ​ពេទ្យ នគរបាល​២​នាក់​ចុះ​សួរសុខទុក្ខ ចែក​ថ្នាំពេទ្យ ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ ស្រាល​ៗ ដូច​ជា​គ្រុនក្ដៅ ឈឺក្បាល ក្រពះ និង លើសឈាម​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ