ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សំណេះសំណាល និង​បើកប្រាក់​របប​សន្តិសុខ​សង្គម​ជូន​ដល់​សមាជិក​អតីត​យុទ្ធ​ជន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក លោក សុខ គង់…

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក លោក សុខ គង់ ទីប្រឹក្សា​រាជរដ្ឋាភិបាល ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កំ​រៀង លោក អ៊ុ​ក ឃ្នួ​ច ប្រធាន​សមាគម អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តបាត់ដំបង លោក សឿ​ម ប៊ុ​ន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​បើកប្រាក់​របប​សន្តិសុខ​សង្គម ជូន​ដល់​សមាជិក អតីត​យុទ្ធ​ជន​កម្ពុជា​ស្រុក​កំ​រៀង និង​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​មាន​៖ លោក ហេង វង្ស​ធី​រិ​ទ្ធ នាយករង បេឡា​ជាតិ​អតីត​យុទ្ធ​ជន លោក គឹ​ម តេ​ង ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត អនុប្រធាន​ប្រចាំការ ស​.​អ​.​ក ខេត្ត លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក​អភិបាលស្រុក លោក​សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត ក្រុមការងារ ស​.​អ​.​ក ខេត្ត​/​ស្រុក លោក​ប្រធាន អនុប្រធាន​សាខា​ឃុំ អាជ្ញាធរ​ដែនដី​សរុប​ចំនួន​៤៥​នាក់ នៅ​សាល​ប្រជុំ​សាលាស្រុក​កំ​រៀង ស្ថិត​នៅ​ភូមិ​អូរ​ដារ ឃុំ​អូរ​ដារ ស្រុក​កំ​រៀង ខេត្តបាត់ដំបង​។ ពិធី​សំណេះសំណាល និង​បើកប្រាក់​របប​សន្តិសុខ​សង្គម​ជូន​ដល់​សមាជិក អតីត​យុទ្ធ​ជន​ចំនួន​៣០០​នាក់ មក​ពី​ស្រុក​កំ​រៀង​២៣២​នាក់ ស្រុក​ភ្នំព្រឹក​៦៨​នាក់ សរុប​ថវិកា​អស់ ១,៥៤៥,២០៩,៤០០​រៀល​។

ពិធី​នេះ លោក សឿ​ម ប៊ុ​ន​រិ​ទ្ធ អភិបាលរង ខេត្ត​បាត់បង មាន​មតិ​សំណេះសំណាល​ផ្តាំផ្ញើ​ដល់​សមាជិក​អតីត​យុទ្ធ​ទាំងអស់ កុំ​ឲ្យ ជឿ​តាម​ការ​ញុះញុង​របស់​ក្រុម អគិ​តិ​មួយ​ក្តាប់​តូច​តែងតែ​លាប​ពណ៌ ប៉ុនប៉ង​ផ្តួល​រលំ​រដ្ឋាភិបាល​ស្របច្បាប់​។ បន្ទាប់​មក លោក អ៊ុ​ក ឃ្នួ​ច ប្រធាន ស​.​អ​.​ក ខេត្ត​បាត់បង បាន​បង្ហាញ​នូវ​លទ្ធផល​របស់​សមាគម​ដែល​ធ្វើ​បាន​កន្លង​មក និង​ពន្យល់​ដល់​សមាជិក​ពី​អត្ថប្រយោជន៍​ជា​ច្រើន​ក្នុង​ការ​ចូល​សមាគម ការ​យកចិត្តទុកដាក់​ពី​សម្តេច តេ​ជោ​ចំពោះ​បងប្អូន​អតីត​យុទ្ធ​ជន​ដែល​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​បុព្វ​ការពា​ជាតិ​មាតុភូមិ​កន្លង​មក​។

ក្នុង​ឪ​កាស​នេះ​ដែរ​លោក ទីប្រឹក្សា​រាជរដ្ឋាភិបាល ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កំ​រៀង បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​បាន​សុំ​ឲ្យ​បងប្អូន​អតីត​យុទ្ធ​ជន​ត្រូវ​ចេះ​រួបរួមសាមគ្គី​គ្នា ចេះ​គោរព​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​។ ទន្ទឹម​នោះ​ដែរ​ត្រូវ​ជឿជាក់​ស្មោះស្ម័គ្រ គាំទ្រ ការ​ដឹកនាំ របស់​សម្តេច​តេ​ជោ ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង​សុំ​ឲ្យ​អតីត​យុទ្ធ​ជន​ទាំងអស់ ត្រូវ​ណែនាំ​បងប្អូន​កូនចៅ​ទៅ​បោះ​ឆ្នោត ជូន​សម្តេច​តេ​ជោ ដើម្បី​ដឹកនាំ​ប្រទេស​ជាតិ ឲ្យ​កាន់តែ​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ