ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​ចាស់​មែន តែ​កុំ​មើល​សាច់ដុំ​គាត់​… ក្មេង​សុំ​ខ្មាស់

5 ឆ្នាំ មុន

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា តា​ចាស់​អាយុ​៨១​ឆ្នាំ ដែល​ធ្លាប់​ជា​ម្ចាស់​ពាន​លើក​សាច់ដុំ​កាលពី​នៅ​ក្មេង ពេល​នេះ​បាន​ជាប់​ពាន​ម្តងទៀត ខណៈ​ដែល​មនុស្ស​ផ្សេង​ទៀត​ក្នុង​វ័យចាស់​ដូច​គាត់​នៅ​អង្គុយ​លើ​កៅអី​រុញ…

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា តា​ចាស់​អាយុ​៨១​ឆ្នាំ ដែល​ធ្លាប់​ជា​ម្ចាស់​ពាន​លើក​សាច់ដុំ​កាលពី​នៅ​ក្មេង ពេល​នេះ​បាន​ជាប់​ពាន​ម្តងទៀត ខណៈ​ដែល​មនុស្ស​ផ្សេង​ទៀត​ក្នុង​វ័យចាស់​ដូច​គាត់​នៅ​អង្គុយ​លើ​កៅអី​រុញ ឬ​ត្រូវ​សម្រាន្ត​ឈឺ​លើ​គ្រែ​។

លោកតា Toshisuke Kanazawa ធ្លាប់​បាន​ពាន​លើក​សាច់ដុំ​ជា​ច្រើន​លើក​ច្រើន​សារ​កាលពី​នៅ​ក្មេង រហូត​ដល់​អាយុ​៣៤​ឆ្នាំ គាត់​ក៏​សម្រេចចិត្ត​ចូល​និវត្តន៍​។ ក្រោយ​ពី​លាចាក​ពី​វិស័យ​ដុំ​ដែក​នេះ គាត់​ក៏​ចាប់ផ្តើម​ផឹកស្រា ជក់បារី និង ហូប​អាហារ​មិន​រើស ដល់​ថ្នាក់​ក្លាយទៅជា​មនុស្ស​ធាត់​រាង​មិន​ស្អាត​។

ដល់​ពេល​គាត់​អាយុ​៥០​ឆ្នាំ គាត់​ក៏​សម្រេចចិត្ត​ចូល​ហាត់​ម្តងទៀត ដោយសារ​តែ​ចង់​ឲ្យ​ប្រពន្ធ​របស់​គាត់ ដែល​កំពុង​មាន​ជំងឺ​សប្បាយចិត្ត​ឡើង​វិញ​។ គាត់​បាន​បញ្ឈប់​នូវ​រាល់​ទ​ង្វើ​គ្មាន​ប្រយោជន៍​ដល់​សុខភាព ហើយ​ផ្តោត​សំខាន់​លើ​ការ​ហាត់ប្រាណ​។  ពិត​ណាស់ រាង​កាយ​មនុស្ស​ចាស់ជរា​មិន​ដូច​កាលពី​នៅ​ក្មេង​កម្លាំង​ពេញ​ឡើយ​។

លោកតា​បាន​ប្រើប្រាស់​ដុំ​ដែក​តិច​ទម្ងន់​ជាង​មុន ហើយ​ទាមទារ​ឲ្យ​មានការ​សម្រាក​ច្រើន។ អាហារ​ដែល​លោកតា​ពិសារ​ក៏​ទាមទារ​ឲ្យ​ទន់ ឬ​រាវ​ដែរ ដើម្បី​អាច​ស្រូប​យក​បាន។ ស្បែក​របស់​គាត់​ជ្រួញ​មិន​ស្អាត​ទេ ដែល​បង្ខំ​ឲ្យ​គាត់​លាបប្រេង​ចម្រាញ់​ចេញពី​សេះ​។ ទោះបីជា​ពិបាក​ហាត់​ជាង​កាលពី​នៅ​ក្មេង​ក៏​ដោយ ក៏​លោកតា​មិន​បោះបង់​ដែរ​។

កាលពី​ឆ្នាំ​២០១៦ លោកតា Kanazawa បាន​ឈ្នះ​ពាន​ពិភពលោក​ចំណាត់ថ្នាក់​លេខ​៦ ក្នុង​ការ​ប្រលង​បុរស​សាច់ដុំ​អាយុ​លើស​ពី​៦៥​ឆ្នាំ ហើយ​បាន​មេដាយមាស​ក្នុង​នាម​ជា​បេក្ខជន​ចាស់​ជាងគេ​ផង​ដែរ​។

លោកតា​បង្ហើប​ប្រាប់​ថា តាំងពី​ហាត់ប្រាណ​ឡើង​វិញ​មក គាត់​មិនសូវ​ជា​កើត​ផ្តាសាយ​ទេ​។ សុខភាព​របស់​គាត់​ក៏​ល្អ​ជាង​មុន ខុស​ពី​មនុស្ស​ចាស់​ផ្សេង​ទៀត​ដែល​មាន​ជំងឺ​សន្លាក់ និង​ជំងឺ​ផ្សេង​ៗ​ទៀត​។ លោកតា​ប្រាប់​ទៀត​ថា គាត់​នឹង​មិន​ឈប់​ហាត់​ទេ រហូត​ដល់​អាយុ​៨៥​ឆ្នាំ​បាន​គិត​តទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ